បង្ហោះផ្សាយ

ខ្មែរ

NHEAM

· 2021-08-25

ការប្រៀបធៀបតួអង្គនាងទាវក្នុងរឿងទុំទាវ និងតួអង្គនាងវិធាវីក្នុងរឿងផ្កាស្រពោន

#ចំណេះដឹង# #នាងវិធាវី# #រឿងទុំទាវ# #រឿងផ្កាស្រពោន# #តួអង្គនាងទាវ# #អប់រំ និងការងារ#

2333

នៅក្នុងស្នាដៃអក្សរសិល្ប៍ ភាគច្រើនតែងតែលើកយកបញ្ហារបស់មនុស្សនិងសង្គមមនុស្សមកចោទនិងដោះស្រាយ។ ហើយមានបញ្ហាជាច្រើនដែលគេអាចលើកយកធ្វើការប្រៀបធៀបបានសម្រាប់ការស្វែងរកសម្មតិកម្មលើប្រធានបទឬជាចម្ងល់អ្វីមួយបានយ៉ាងច្បាស់លាស។ ក្រៅពីការនិយមធ្វើការសិក្សាប្រៀបធៀបអំពីបញ្ហសង្គម បញ្ហាជីវភាពជាដើម បញ្ហាតួអង្គក៏ជាប្រធានបទដ៏សំខាន់នៅក្នុងការប្រៀបធៀបផងដែរ ជាពិសេសការសិក្សាប្រៀបធៀបតួអង្គនៃស្នាដៃមួយតួអង្គនៃស្នាដៃមួយទៀតរបស់តួអង្គ។ យ៉ាងណាមិញយើងបានធ្វើការប្រៀបធៀបតួអង្គនាវទាវនៅក្នុងរឿងទុំទាវ និងនាងវិធាវីនៅក្នុងរឿងផ្កាស្រពោនដើម្បីរកចំណុចដូចគ្នានិងចំណុចខុសគ្នារវាងតួអង្គទាំងពីរនេះ។ តើតួអង្គទាំងពីររូបនេះមួយណាមានលក្ខណៈប្រសើរជាង?


ដើម្បីជាជំនួយដល់ការប្រៀបធៀបតួអង្គទាំងពីរខាងលើនេះ ឱ្យកាន់តែក្បោះក្បាយថែមទៀតនោះ យើងគប្បីស្វែងយល់នូវពាក្យគន្លឹះជាមុនសិន។ ពាក្យ “ប្រៀបធៀប” គឺជាការបង្ហាញនូវគំនិត នូវលក្ខណៈដូចគ្នានិងខុសគ្នាទៅលើបញ្ហាពីតួអង្គ ទស្សនៈ វត្ថុ សកម្មភាព និងស្នាដៃអក្សរសិល្ប៍ជាដើម។ “ទាវ” គឺជាតួអង្គដ៏សំខាន់មួយនៅក្នុងរឿងទុំទាវត្រូវបាននិពន្ធដោយ ភិក្ខុសោម នៅឆ្នាំមួយពាន់ប្រាំរយដប់ប្រាំ។ ចំណែកឯនាង “វិធាវី” ជាតួអង្គសំខាន់នៅក្នុងរឿងផ្កាស្រពោ​នដែលជាស្នាដៃនិពន្ធរៀបរៀងឡើងដោយលោក នូ ហាច ដែលនិពន្ធនៅឆ្នាំមួយពាន់ប្រាំបួយរយសែសិបប្រាំពីរ។ ដើម្បីធ្វើការជំរុញឱ្យការប្រៀបធៀប និងវាយតម្លៃឱ្យបានកាន់តែស៊ីជម្រៅទៅលើប្រធានបទខាងលើនេះយើងគម្បី ត្រូវពិនិត្យលើចំណុចដូចគ្នានិងខុសគ្នាទៅលើគុសម្បត្តិ គុណវិបត្តិដោយផ្តោតសំខាន់ទៅលើរូបសម្បត្តិ ចរិយាសម្បត្តិនិងសមត្ថភាពពិសេសលើសកម្មភាពរស់នៅទៅតាមដំណើររឿង ដែលត្រូវសង្កត់ធ្ងន់លើបញ្ហាសភាពរស វិធីរសលើសពីនេះទៀតនោះគឺត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅលើឧត្តមគតិរបស់តួអង្គទៀតផង។ ​​តើតួអង្គទាំងពីរមានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្តេចខ្លះទាំងលើគុណសម្បត្តិនិងគុណវិបត្តិ?

លើគុណសម្បត្តិយើងអាចវាយតម្លៃបានថា នាងទាវនិងនាងវិធាវីសុទ្ធតែមានរូបសម្បត្តិរូបឆោមឡោមពណ៌ស្រស់ស្អាតដូចគ្នា។ ត្រង់ចំណុចនេះភិក្ខុសោមបានរៀបររាប់ពីសម្រាស់របស់នាងទាវគឺនាងគឺជាកូនអ្នកមានមុខមាត់ មានខ្ញុំបម្រើឆ្វេងស្តាំមានរូបសម្រស់ស្រស់ស្អាត សាច់ សខ្ចីលើសស្រីនៅក្នុងសម័យលង្វែកនោះ។

អត្ថបទដោយ= លី សុផល

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់