 
 SOHORN KH
· 2021-08-27
មានស្នេហាក្នុងវ័យសិក្សា
#រឿងនិទាន និងប្រលោមលោក# #តិចនិចស្នេហា# #កម្សាន្ត#
4089
សម័យកាលនេះជាសម័យជឿនលឿនដែលពិភពលោកទាំងមូល កំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយក៏ដូចគ្នាដែរបច្ចុប្បន្នថ្វីដ្បិតតែយុវជនយុវនារី កំពុងសិក្សាក៏ពិតមែន ប៉ុន្តែពួកគេក៏មានស្នេហាក្នុងវ័យសិក្សាផងដែរ។

រូបតំណាង
តើគួរមានស្នេហាក្នុងវ័យសិក្សាឬអត់?
ប្រាកដណាស់ក្នុងវ័យសិក្សាយើងមិនគួរមានស្នេហានោះទេ ប៉ុន្តែ មានស្នេហាក៏មិនប្រាកដថាសិក្សាមិនកើតនោះដែរ។ ថ្វីដ្បិតតែស្ថិតក្នុងវ័យកំពុងតែក្រេបយកចំណេះដឹងក៏ពិតមែន ស្នេហាអាចនឹងមិនប៉ះដល់ការសិក្សានោះទេបើយើងចេះបែងចែកពេលវេលា។ ស្នេហាក៏មិនប្រាកដថាទាមទារឲ្យយើងជាមួយគ្នារហូតនោះដែរ ការបែងចេះពេលវេលារវាងការសិក្សានិងស្នេហាពិតជាសំខាន់ណាស់ ។ ម្យ៉ាងទៀតស្នេហាគឺជាតម្រូវការរបស់បេះដូង ហើយ ការសិក្សាគឺជាតម្រូវការខួរក្បាល ប៉ុន្តែបេះដូងនិងខួរក្បាលវាមានទំនាក់ទំនងគ្នាដែលមិនអាចអត់បាននោះទេ។ ដូចនេះបើមានហើយគួរចេះបែងចែកពេលវេលាឲ្យបានច្បាស់ថា ពេលណាត្រូវសិក្សា ពេលណាត្រូវទាក់ទងស្នេហាព្រោះវាជាកត្តាមួយដែលអាចនឹងទទួលជោគជ័យទាំងពីរបាន។ ថ្វីបើជាសង្សារនិងគ្នាក៏អាចជួយធ្វើកិច្ចការគ្នា ពិភាក្សាគ្នា ពីការសិក្សាបានតើ ផ្ដល់យោបល់ឲ្យគ្នា ពន្យល់ពីចំណុចខ្វះខាតគ្នា រកគន្លឹះរៀនឲ្យពូកែរៀងៗខ្លួន រៀនយល់ចិត្តគ្នាឲ្យច្បាស់លាស់ នោះអ្នកអាចបែងចែកពេលថាត្រូវធ្វើបែបណាហើយ ។ មានស្នេហា អាចនាំគ្នាទៅសាលារៀនរាល់ថ្ងៃ អាចជួបមុខគ្នាជូនគ្នាទៅផ្ទះបាន ។ តែមិនត្រូវនាំគ្នាគេចសាលាទៅដើរលេងមិនចូលរៀននោះទេ មិនធ្វើឲ្យពុកម៉ែពិបាកចិត្តព្រោះតែយើងមិនចូលរៀននោះដែរ។ កុំធ្វើឲ្យសង្គមគេថាមានស្នេហាក្នុងវ័យសិក្សាហើយមិនចូលរៀននាំគ្នាទៅ ធ្វើរឿងផ្ដេសផ្ដាស ដែលជារឿងបំពុលសង្គម នោះមិនជារឿងល្អទេ តែបើមានហើយ នាំគ្នាទៅរៀនខិតខំរៀនឲ្យពូកែតស៊ូជាមួយគ្នាយកជោគជ័យជូនខ្លួនឯងទាំងពីរនិងគ្រួសារ មានការងារល្អធ្វើ ហើយអាចចាប់ដៃគ្នាកសាងគ្រួសារជាមួយគ្នា យ៉ាងមានក្ដីសុខនិងសុភមង្គល។
អត្ថបទ : SOHORN KH
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រុស្ស៊ីវាយប្រហារមន្ទីរពេទ្យកុមារនៅអ៊ុយក្រែន ខណៈដែលទីក្រុងគៀវវាយប្រហារទីតាំងថាមពលរបស់រុស្ស៊ីជាការសងសឹក
 
 សម្តេចធិបតី ណែនាំឱ្យបង្កើតថ្នាក់រៀននៅជំរំវត្តពោធិ៥០០០ដើម និងទួលអណ្តែត
 
 អាជ្ញាធរខេត្តក្រចេះ កំពុងពង្រីកសេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅមើលសត្វក្តាន់ ដែលជាប្រភេទសត្វកម្រជិតផុតពូជ
 
 នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
 
  
  
  
  
 
យោបល់ទាំងអស់ (2)
CHHOEUN KIMHORNG
· 2021-08-30
ហាមខ្ញុំមិនឱ្យមើលប្រុសស្អាត ដូចហាមអ្នកប្រាជ្ញមិនឱ្យមើលសៀវភៅ
- 1
ទៅកាន់