បង្ហោះផ្សាយ

ខ្មែរ

Som

· 2019-02-19

ព័ត៌មានជាតិ អាណិតណាស់! ម្នាក់ទៀតហើយ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ត្រូវបានស្លាប់ដោយសារជំងឺឆ្កែឆ្កួត បន្ទាប់កូនឆ្កែជាទីស្រលាញ់របស់ខ្លួនក្រញ៉ៅបាន០៩ថ្ងៃ

11

ថ្មីៗនេះមានបងប្អូនប្រជារដ្ឋខ្មែរជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជំងឺឆ្កែឆ្កួត គ្រប់គ្នាធ្លាប់បានលឺច្រើនដងមកហើយ នូវជំងឺឆ្កែឆ្កួត ដែលគួរឱ្យខ្លាចរអា ប៉ុន្តែប្រហែលមិនដឹងទេថា វាគ្រោះថ្នាក់យ៉ាងណានោះ ។ ជំងឺឆ្កែឆ្កួតពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយបើចាក់ថ្នាំមិនទាន់ រហូតទុកដល់ចេញរោគសញ្ញា អ្នកជំងឺត្រូវបាត់បង់ជីវិត១០០% គ្មានវិធីជួយសង្គ្រោះឡើយ ។

ជាក់ស្តែងមានក្មេងស្រីម្នាក់ អាយុជាង១០ឆ្នាំ មកពីខេត្តស្វាយរៀង ត្រូវឆ្មារខាំ និងក្រញៅ បណ្តាលអោយឆ្លងជំងឺឆ្កែឆ្កួត បណ្តាលអោយស្លាប់និងភ្ញាក់ផ្អែលយ៉ាងខ្លាំង។ប៉ុន្តែនារីម្នាក់ស្រស់ស្អាតម្នាក់ត្រូវឆ្កែរបស់គាត់ក្រញ៉ៅរយះពេល ៩ថ្ងៃទេបណ្តាលអោយស្លាប់ម្នាក់ទៀតហើយ។

ជំងឺឆ្កែឆ្កួតតែងតែងតែមានផ្ទុកនៅលើសត្វពពួកសត្វអង្កេរស៊ី ដូចជាឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀវ។ល ។ជំងឺឆ្កែឆ្កួតគឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវីរុស ដែលឆ្លងមកមនុស្សតាមរយៈទឹកមាត់ក្រោយពីការខាំ ក្រចៅឬខ្វាចដែលបង្កឡើងដោយសត្វដែលមានផ្ទុកជំងឺឆ្កែឆ្កួត។

យ៉ាងណាមិញតាមគណនីហ្វេសបុក «Mutan LV » ដែលជាបងប្អូនជនរងគ្រោះគាត់បានបង្ហោះ និងដាស់តឿនអ្នកដែលស្រលាញ់ឆ្កែសូមប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតព្រោះជំងឺឆ្កែឆ្កួតសាហាវណាស់ ហើយគាត់បានសរសេររៀបរាប់ថា៖«បងប្អូនខ្ញុំទៅចោលខ្ញុំហេីយគ្មានថ្ងៃត្រលប់ទេបងប្អូនសូមមេត្តាប្រយ័ត្នបេីមានឆ្កែខាំ ត្រូវប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់ វាអាចគ្រោះថ្នាក់ដល់អាយុជីវិត គាត់ត្រូវឆ្កែក្រញ៉ៅរយះពេល9ថ្ងៃទេ» ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស