
NHEAM
· 2021-08-29
ការប្រៀបធៀប តួអង្គនាងទាវ ក្នុងរឿងទុំទាវ និងតួអង្គនាងវិធាវីក្នុងរឿងផ្កាស្រពោន
#ចំណេះដឹង# #នាងវិធាវី# #រឿងទុំទាវ# #រឿងផ្កាស្រពោន# #អប់រំ និងការងារ#
830
នាងជាស្ត្រីខ្មែរដែលគោរពប្រពៃណីបានមិនប្រព្រឹត្តិមិនទុំមុនស្រគាលឡើយ បើនិយាយពីស្នេហារបស់នាងវិញគឺបរាជ័យនិងស្លាប់ទាំងខ្លួនដោយនាងមិនបានបង្ហាញអារម្មណ៍ពិតរបស់នាង ឱ្យម្តាយដឹងនាងស្រឡាញ់តែប៊ុនធឿនម្នាក់គត់ទោះបីគ្រួសាររបស់ប៊ុនធឿនធ្លាក់ខ្លនក្រដ៏ដោយ។ នាងគឺជាកូនស្តាប់ដំប៉ូន្មានរបស់ម្តាយមិនហ៊ានប្រឆាំងជាមួយម្តាយទោះបីម្តាយ ឱ្យរៀបការជាមួយមនុស្សដែលខ្លួនមិនបានស្រឡាញ់ក៏ដោយនាងគ្មានភាពក្លាយសម្រាប់ជ្រើសរើសក្នុងរឿងស្នេហា ហើយនាងគោរពប្រពៃណីបានល្អ។ ដោយតួអង្គទាំងពីរមានចំណុចដូចគ្នាផង និងមិនដូចគ្នាផងតើយើងគួរវាយតម្លៃបែបណា?

ករណីនេះយើងអាចវិភាគបានថា បើយើងយល់ថាទាវមានតម្លៃខ្ពស់ជាងនាងវិធាវីក៏ម្យ៉ាងដែរព្រោះជាងហ៊ានប្រឆាំងនិងទំនៀមទម្លាប់ “នំមិនធំជាងនាឡិ”។ តែបើថានាងវិធាវីប្រសើរជាងនាងទាវក៏សមស្របដែរព្រោះនាងបានរក្សាបាននូវ ប្រពៃណីល្អរបស់ជាតិ។ យើងយល់ថានាងវិធាវីពិតជាមានតម្លៃខ្ពស់ជាងទាវទាំងចរិយាសម្បត្តិនិងទាំងឧត្តមគតិ។
ឆ្លងតាមការប្រៀបធៀប និងវាយតម្លៃរួចមកយើងអាចវាយតម្លៃបានថា នាងវិធាវីពិតជាតួអង្គវិជ្ជមាន និងប្រសើរជាងទាវព្រោះនាងមានចរិយាល្អប្រពៃគោរពប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនចំណែកឯទាវទោះបីមានស្មារតីរើបម្រះពីប្រពៃណីចាស់ក៏ដោយ តែក៏បានធ្វើឱ្យខូចប្រពៃណីល្អរបស់ខ្មែរផងដែរ ព្រះទាំងមិនបានគិតពិចារណាឱ្យបានល្អិតល្អន់មុន នឹងដោះស្រាយបញ្ហាសុខចិត្តធ្វើរឿងល្ងង់ខ្លៅដើម្បីបញ្ចប់ជីវិតរបស់ខ្លួនដោយសារតែមនុស្សប្រុស។ ដូចនេះក្នុងនាមយើងជានារីខ្មែរ គួរតែចូលរួមថែរក្សានូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឱ្យបានល្អធ្វើខ្លួនឱ្យថ្លៃថ្នូរ ព្រមទាំងត្រូវមាននូវការគិតឱ្យបានខ្ពស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ៕
អត្ថបទដោយ៖ លី សុផល
ការប្រៀបធៀប តួអង្គនាងទាវ ក្នុងរឿងទុំទាវ និងតួអង្គនាងវិធាវីក្នុងរឿងផ្កាស្រពោនភាគ១
ការប្រៀបធៀប តួអង្គនាងទាវ ក្នុងរឿងទុំទាវ និងតួអង្គនាងវិធាវីក្នុងរឿងផ្កាស្រពោនភាគ២
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គុណធម៌ក្នុងមាត់-(Moral rectitude in speech)

ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ

បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?

មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

យោបល់ទាំងអស់ (0)
គ្មានយោបល់