
Jenin VL
· 2021-08-30
វីតាមីនសំខាន់៥យ៉ាង ដែលល្អសម្រាប់សុខភាពមាត់ធ្មេញ
#សុខភាពមាត់ធ្មេញ# #គន្លឹះថែទាំសុខភាព# #សុខភាព# #វីតាមីន C# #កាល់ស្យូម#
3998
មាត់ធ្មេញ និងអញ្ចាញ់ធ្មេញរបស់យើង ជាចំណុចចាប់ផ្តើមដំបូងក្នុងដំណើរការនៃការរំលាយអាហារ។ យោងទៅតាម International Journal of Environment Research and Public Health ដំណើរការនៃការទំពារអាហារ អនុញ្ញាតឲ្យយើងអាចទាញយកបរិមាណសារធាតុចិញ្ចឹមដ៏ច្រើនបំផុត ពីអាហារដែលយើងញុាំ។ ផ្ទុយមកវិញ ការកង្វះនូវសារធាតុចិញ្ចឹម នឹងបង្កឲ្យមានបញ្ហាលើមាត់ធ្មេញដូចជា រលាក ពុកនិង បាក់ធ្មេញ។ នោះមានន័យថា ការទទួលទានវីតាមីនត្រឹមត្រូវ និងគ្រប់គ្រាន់ តាមរយៈអាហារ និងអាហារបំប៉ន អាចជួយលើកកម្ពស់សុខភាពធ្មេញ និងអញ្ចាញធ្មេញរបស់យើង។ ខាងក្រោមនេះ គឺជាវីតាមីនសំខាន់ៗ ចំនួន៥ ដែលល្អសម្រាប់សុខភាពមាត់ធ្មេញ:

(រូបតំណាង)
១. កាល់ស្យូម
កាល់ស្យូមមិនត្រឹមតែល្អសម្រាប់ឆ្អឹងទេ វាក៏ល្អសម្រាប់ធ្មេញដែរ។ កាល់ស្យូមគឺជា សារធាតុរ៉ែមួយដ៏សំខាន់បំផុតនៅក្នុងខ្លួនមនុស្ស ដោយវាជួយបង្កើត និងថែទាំឆ្អឹង និងធ្មេញឲ្យរឹងមាំ។ ប្រភពអាហារដែលសំបូរជាតិកាល់ស្យូមមានដូចជា ទឹកដោះគោ ទឹកដោះគោជូរ ផ្កាខាត់ណាខៀវ ស្ពៃក្តោប ស្ពៃខាត់ណា សាឡាដ ស្ពៃចិន គ្រាប់អាល់មុន គ្រាប់ផ្កាឈូករ័ត្ម -ល-។ លើសពីនេះយើងក៏អាចញុាំអាហារបំប៉នដែលមានជាតិកាល់ស្យូមបានផងដែរ។
២. ផូស្វ័រ
ផូស្វ័រ ជាវីតាមីនសំខាន់ផ្សេងទៀតសម្រាប់សុខភាពមាត់ធ្មេញ។ វាជួយរាងកាយយើងឲ្យស្រូប ប្រើប្រាស់កាល់ស្យូម និងពង្រឹងធ្មេញដោយការពារ និងបង្កើតឡើងវិញនូវស្រោមធ្មេញ។ សាច់ក្រហម ទឹកដោះគោ គ្រាប់ធញ្ញជាតិ ត្រីស៊ុត និងអាហារសម្បូរប្រូតេអ៊ីនក៏ជាប្រភពសំបូរជាតិផូស្វ័រដ៏ប្រសើរ។
៣.វីតាមីន D
វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពមាត់ធ្មេញ។ កង្វះវីតាមីន D អាចនាំឱ្យមានបញ្ហាសុខភាពមាត់ធ្មេញមួយចំនួនដូចជា រលាកអញ្ចាញធ្មេញ និងជំងឺអញ្ចាញធ្មេញ។ វីតាមីន D គឺងាយស្រួលរកតាមរយៈអាហារបំប៉ន។ វាក៏មានវត្តមាននៅក្នុងត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាលម៉ុង ត្រីម៉ាការ៉ែល និងត្រីherring ។ លើសពីនេះអាហារខ្លះក៏មានផ្ទុកវីតាមីន D ដែរ ដូចជាទឹកដោះគោ និងធញ្ញជាតិ។
៤. វីតាមីន C
វីតាមីន C ជួយរក្សាជាលិកាភ្ជាប់ក្នុងអញ្ចាញធ្មេញ ឱ្យមានសុខភាពល្អ និងរឹងមាំដែលធ្វើឲ្យធ្មេញនឹងល្អ។ បើកង្វះវា អាចនាំឱ្យមានការហូរឈាមអញ្ចាញធ្មេញ និងជំងឺអញ្ចាញធ្មេញ។ លើសពីនេះការបន្ថែមវីតាមីន C ក៏ជួយកាត់បន្ថយការពុកធ្មេញក្នុងវ័យកុមារផងដែរ។ យើងអាចទទួលបានវីតាមីន C ច្រើននៅក្នុងរបបអាហារ ព្រោះវាមាននៅក្នុងផ្លែក្រូច ម្ទេស ដំឡូងជ្វា ប្រូខូលី ប៊ឺរី និងខាត់ណា។ វីតាមីន C ក៏មានក្នុងអាហារបំប៉ន យ៉ាងទូលំទូលាយផងដែរ។
៥. វីតាមីន A
វីតាមីន A មិនត្រឹមតែល្អចំពោះភ្នែក និងស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ធ្មេញរបស់យើងផងដែរ ជាពិសេសការផលិតទឹកមាត់។ ទឹកមាត់ជួយបំបែកអាហារ និងសំអាតបាក់តេរីពីចន្លោះធ្មេញរបស់យើង។ យើងអាចរកឃើញវីតាមីន A នៅក្នុងផ្លែឈើ និងបន្លែដែលមានពណ៌ទឹកក្រូច ដូចជាការ៉ុត ដំឡូងជ្វា ម្ទេសហាវ៉ៃ រួមទាំងត្រី និងស៊ុតលឿងផងដែរ។ វាក៏មាននៅក្នុងអាហារបំប៉នបន្ថែមផងដែរ។

(រូបតំណាង)
ប្រភព : https://amp.colgate.com/en-us/oral-health/nutrition-and-oral-health/5-essential-vitamins-for-teeth-and-gum-health
រែសម្រួលដោយ Jenin VL
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
ជុន ចន្ធា
· 2022-01-06
hello 🤗🤗🤗🤗🤗🤗🤗
Kim Chiss
· 2021-09-02
ខមិនជាអក្សរមកខ្ញុំចង់អាន😹
- 1
ទៅកាន់