បង្ហោះផ្សាយ

ខ្មែរ

NeTh-ណែត

· 2021-09-03

អ្វីទៅដែលហៅថាខ្លួនឯង? តើបងប្អូនស្គាល់ពីខ្លួនឯងហើយឬនៅ?

#Inspiration# #ចំណេះដឹង# #អប់រំ និងការងារ#

671

ការស្គាល់ពីខ្លួនឯងគឺងាយស្រួយបំផុតនៅពេលដែលយើងដឹងថាអ្វីទៅដែលខ្លួនស្រឡាញ់។ 


តើខ្លួនយើងគឺជាអ្នកណា?

ការស្គាល់ខ្លួនឯងគឺជាជំហានដ៏សំខាន់មួយដើម្បីសម្រេចបាននូវសុភមង្គលនិងសន្តិភាព។ ដើម្បីស្វែងយល់ពីខ្លួនឯងពិតរបស់អ្នកសូមកំណត់គុណសម្បត្ដិដែលធ្វើឱ្យអ្នកមានតែមួយ។ ការឆ្លុះបញ្ចាំងប្រចាំថ្ងៃនិងការធ្វើសមាធិអាចជួយអ្នកបណ្ដុះការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណរបស់អ្នក។ យូរ ៗ ទៅអ្នកអាចបង្កើតការរកឃើញទាំងនេះដើម្បីបង្កើតទំនាក់ទំនងស៊ីជម្រៅនិងមានអត្ថន័យជាមួយខ្លួនអ្នក។

យើងពិតជាមានសក្តានុពុលដ៏ធំមួយនៅក្នុងខ្លួន

មនុស្សយើងគ្រប់រូបសុទ្ធតែមានសក្តានុពុលកម្រិតទី១០(កម្រិតខ្ពស់) ដែលអាចមានសមត្ថភាពក្នុងការបំពេញកិច្ចការគ្រប់បែបយ៉ាងសម្រាប់ជីវិតរស់របស់ខ្លួន ប៉ុន្តែក៏មានមនុស្សមួយចំនួនសុខចិត្តនូវទាំងភាពលំបាកលំបិន។ ដោយពួកគេមិនបានគិតមិនបានរៀនស្គាល់នូវអ្វីដែលខ្លួនត្រូវការនូវអ្វីដែរខ្លួន ទើបពួកគេសម្រេចចិត្តរស់នៅទាំងបែបនេះ។ ដូច្នេះចូរចាប់យល់ពីខ្លួនឯងស្គាល់ពីខ្លួនឯងរួច ចាប់ផ្តើមអភិវឌ្ឍខ្លួនអោយសមនឹងសក្តានុពុលដែលយើងមានដែលយើងអាចធ្វើបានលើសពីការរស់នៅជាមួយភាពមិនដឹងពីសក្តានុពុលរបស់ខ្លូន។ មានមនុស្សជាច្រើនចូលធ្វើអ្វីដែលងាយស្រួលសម្រាប់ខ្លួន ដែលមិនធ្វើឱ្យពួកគេពិបាកគិតច្រើន ហើយសុខចិត្តរស់ជាមួយសមភាពបែបនេះ។ ប៉ុន្តែមនុស្សជោគជ័យក្នុងពិភពលោកគឺ ពួកគេចួលចិត្តធ្វើអ្វីដែលមនុស្សភាគច្រើនគិតថាគិតថាមិនអាចទៅ ។ ដូច្នេះបើ «គេធ្វើបានយើងក៏អាចធ្វើបានដូចគ្នា» ។


អត្ថបទសរសេរដោយ៖ជា ម៉ារីណែត

ប្រភព៖ជា ម៉ារីណែត


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់