 
 ទ្រី គីមហេង
· 2021-09-10
វិរុសដល់សាហាវ Nipah ចាប់ផ្ទុះឡើងវិញនៅប្រទេសឥណ្ឌា
66
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ឥណ្ឌាគឺលោកស្រី Veena George បាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាមនុស្សចំនួន ១១ នាក់នៅក្នុងរដ្ឋ Kerala របស់ឥណ្ឌាបានបង្ហាញរោគសញ្ញានៃវីរុសដ៏កាចសាហាវដែលមានឈ្មោះថា Nipah ទន្ទឹមនឹងគ្នានោះកាលពីថ្ងៃអាទិត្យក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែវិរុសនេះ ។

( រូបតំណាង )
ហើយអ្នកជំនាញខាងវេជ្ជសាស្ត្ររបស់រដ្ឋបានចាប់ផ្ដើមពិនិត្យមនុស្ស ២៥១ នាក់ដែលទាក់ទងនិងក្មេងជំទង់នេះដោយស្រង់សម្ដីពីទូរទស្សន៍ជាតិ NDTV លោកស្រី Veena George បានលើកឡើងថាមានមនុស្ស ១៨ នាក់ត្រូវបានដាក់ធ្វើចត្តាឡីស័កនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Kozhikode ដែលនៅក្នុងនោះ ១១ នាក់បានបង្ហាញរោគសញ្ញា ។ វិរុស Nipah ត្រូវបានបង្កឡើងដោយសត្វក្រចៀវស៊ីផ្លែឈើហើយមនុស្សដែលឆ្លងជំងឺនេះគឺនៅពេលដែលពួកគេបរិភោគផ្លែឈើដែលមានទឹកមាត់របស់សត្វក្រចៀវដែលផ្ទុកមេរោគនេះ ។

( រូបតំណាង )
ស្របពេលជាមួយគ្នាវិរុសនេះត្រូវបានអង្គការសរសុខភាពពិភពលោកហៅកាត់ថា ( WHO ) បានចាត់ទុកថាជាវិរុសមួយក្នុងចំណោមវិរុសគ្រោះថ្នាក់បំផុតនៅលើពិភពលោកព្រោះវាគ្មានថ្នាំឬបាក់សាំងការពារឡើយ ។

( រូបតំណាង )
ខណៈករណីឆ្លងដ៏សាហាវពីវីរុស Nipah មានពិសេស ៤០ ភាគរយទៅ ៧៥ ភាគរយ ។ គួរបញ្ជាក់ផងដែរថាវីរុសដ៏សាហាវ Nipah នេះ ធ្លាប់ត្រូវបានរកឃើញនៅឥណ្ឌានៅរដ្ឋ West Bengal កាលពីឆ្នាំ ២០០១ និងនៅរដ្ឋ Kerala ក្នុងឆ្នាំ ២០១៨ ដល់ ២០១៩ ។

( រូបតំណាង )
ប្រភព ÷
https://www.who.int/news-room/fact-sheets/detail/nipah-virus
អត្ថបទដោយ÷ទ្រី គីមហេង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់