
Jao MeaNop
· 2021-09-14
ក្រអូបបញ្ច្រាសខ្យល់
#ចំណេះដឹង# #ព្រហ្មវិហារធម៌# #អំពើអាក្រក់# #ការលើកទឹកចិត្ត# #អប់រំ និងការងារ#
9101
ក្លិនក្រអូបនៃទឹកអប់ទាំងឡាយ ព្រមទាំងក្លិនក្រអូបនៃផ្កាអាចសាយភាយក្លិនទៅដល់នាសារបស់មនុស្សបានអាស្រ័យដោយសារខ្យល់។ ក្លិនទាំងអស់នោះទៅតាមការដឹកនាំរបស់ខ្យល់ ពោលគឺបើខ្យល់បក់ទៅទិសណា ក្លិនក៏ទៅទិសនោះដែរ។ តែមានក្លិនម្យ៉ាងដែលអាចសាយភាពបញ្ច្រាសខ្យល់បាន ខ្ញុំនឹងលើកឡើងមកចែកជូនបងប្អូនអ្នកអានបានជ្រាបដូចតទៅ៖

រូបភាពតំណាង

រូបភាពតំណាង
ជាធម្មតាក្លិនទាំងឡាយ មិនថាក្រអូប ឬស្អុយនោះទេគឺមិនអាចសាយភាយបញ្រ្ចាសខ្យល់បាននោះទេ តែមានក្លិនម្យ៉ាងដែលលោកអ្នកប្រាជ្ញខ្មែរយើងបានពោលទុកមកក្នុងន័យជាការអប់រំនោះគឺ ក្លិននៃកេរ្តិ៍ឈ្មោះ ពោលគឺជាក្លិនរបស់មនុស្សល្អ បុគ្គលអ្នកមាននូវគុណធម៌ សីលធម៌ និងព្រហ្មវិហារធម៌។

រូបភាពតំណាង
ជាការពិតណាស់ បុគ្គលអ្នកមាននូវគុណធម៌, សីលធម៌, និងព្រហ្មវិហារធម៌ តែងតែត្រូវបានមនុស្សជាច្រើនបានស្គាល់ និងឱ្យតម្លៃ កេរិ៍្តឈ្មោះរបស់គេត្រូវបានសាយភាយដល់មនុស្សជាច្រើន មិនថានៅតំបន់ណានោះទេ លើខ្យល់ ឬក្រោមខ្យល់នោះទេ។ ហេតុនេះហើយបានជាលោកពោលមកថា ក្លិននៃកេរ្តិ៍ឈ្មោះរបស់មនុស្សល្អអាចក្រអូបសាយភាយបញ្ច្រាសខ្យល់បាន។

រូបភាពតំណាង
អាស្រ័យហេតុនេះ ចូលយើងខំប្រព្រឹត្តិអំពើល្អឱ្យបានច្រើន ចៀសវាងការប្រព្រឹត្តិអំពើអាក្រក់ដែលជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ក្លិនដែរអាចសាយភាយបញ្ច្រាសខ្យល់មួយទៀតគឺអំពើអាក្រក់ ដូចនេះបើយើងសាងអំពើអាក្រក់ច្រើននោះកេរ្តិ៍យើងក៏ត្រូវបានសាយភាយដល់មនុស្សទូទៅដូចគ្នា។
អត្ថបទដោយ៖ Jao MeaNop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត

ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង

សាលាគណរាធានីភ្នំពេញណែនាំដល់ភិក្ខុ សាមណេរពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ

ពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១លានដុល្លារជួយដល់ផលិតកម្មស្វាយចន្ទី

យោបល់ទាំងអស់ (0)