បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2021-09-24

មិនចេះតែប្រើទេ នេះតិចនិកបាញ់ទឹកអប់ ៥ កន្លែងជួយឲ្យក្រអូបឈ្ងុយជាប់បានយូរ

#តិចនិចបាញ់ទឹកអប់# #ចំណេះដឹង# #អប់រំ និងការងារ#

1691

ឆ្ងល់ថា ម៉េចមនុស្សស្រីមួយចំនួនពេលដើរកាត់យើង ក៏មានក្លិនទឹកអប់ភាយមកជាប់ច្រមុះឈ្ងុយខ្លាំងម្ល៉េះ? វាមាន ២ កត្តា មួយគួបផ្សំនឹងផលិតផលដែលពួកគេប្រើប្រាស់ ពីរគឺរបៀបនៃការប្រើប្រាស់បាញ់ទៅលើទីតាំងដែលត្រឹមត្រូវ ព្រោះបើអ្នកមានរបស់ល្អប្រើហើយ តែបាញ់ខុសរបៀប ក៏វាមិនបានប្រយោជន៍ពិតប្រាកដនោះដែរ។

ខាងក្រោម Knongsrok ណែនាំសម្រាប់ស្រីៗជាពិសេស ដែលចង់បានក្លិនទឹកអប់ជាប់ខ្លួនយូរ និងឈ្ងុយភាយខ្លាំងទាក់ទាញអ្នកជុំវិញខ្លួន គឺត្រូវបាញ់ទៅលើទីតាំង ៥ ខាងក្រោម៖

៥) សក់នេះជាកន្លែងល្អបំផុតមួយ សម្រាប់បាញ់ទឹកអប់ ព្រោះសក់នឹងរក្សាក្លិនក្រអូបបានយូរ ហើយបន្សល់ទុកនូវក្លិនក្រអូបប្រហើរ។ អ្នកត្រូវបាញ់ទឹកអប់លើស្និតសិតសក់ជាមុន ឬប្រើកន្សែងដើម្បីស្រូបយកទឹកអប់ រួចយកមកសិតឬយីលើក្បាល។ ចូរអ្នកកុំបាញ់ទឹកដោយផ្ទាល់ទៅលើសរសៃសក់ ព្រោះជាតិអាល់កុលនៅក្នុងទឹកអប់ អាចធ្វើឲ្យសក់ស្ងួត សក់ស្អិតពិបាកលាងសម្អាតបាន។

៤) នៅពីក្រោយត្រចៀក

នេះជាកន្លែងដែលចាំបាច់ត្រូវតែបាញ់ទឹកអប់ សម្រាប់មនុស្សស្រីដែលនៅក្បែរមនុស្សច្រើន ព្រោះទីតាំងនោះវារមែងមានសីតុណ្ហភាព ខ្ពស់ នៅពេលសរសៃវ៉ែនដំណើរការ ហើយសក្តិសមសម្រាប់រក្សាក្លិន។

៣) នៅជុំវិញកញ្ចឹងកនៅផ្នែកកញ្ចឹងក ឆ្អឹងកងក ដោយអ្នកអាចទាញសក់ឡើង ហើយបាញ់ទឹកអប់មកតាមបណ្តោយសក់របស់អ្នក ដែលកន្លែងនេះក៏នាំឲ្យភាយក្លិនបានល្អ និងជាប់បានយូរដែរ។

២) ផ្នែកខាងក្នុងកែងដៃមិនមែនបាញ់ត្រង់កែងដៃទេណា តែគន្លាក់ខាងក្នុងត្រលប់មកម្ខាងទៀត ឬយើងហៅថាតំបន់កំភួនដៃ ដែលវាជាកន្លែងបញ្ចេញកម្តៅច្រើន ដូច្នេះមានក្លិនក្រអូបនៅតំបន់នោះ វាអាចសាយភាយបានកាន់តែមានប្រសិទ្ធភាព។

១) ក្រោមជង្គង់ដោយសារទីតាំងនោះធ្វើសកម្មភាព ឬចលនាជានិច្ច ជាពិសេសសម្រាប់មនុស្សស្រីដែលដើរចុះឡើង ហើយស្លៀកសំពត់ខ្លី គួរតែរក្សាការបាញ់ពីចម្ងាយ ១៣ ទៅ ១៨ សង់ទីម៉ែត្រ ដើម្បីឲ្យភាយជាតិទឹកអប់ និងជាប់ក្លិនបានយូរល្អ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស