
Wow Cambodian
· 2021-10-02
ដឹងពេលវេលាដែលកន្លែងដុតភ្លើងគប់ត្រៀមពិធីបើក-បិទ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកីឡដ្ឋានមរតកតេជោត្រូវធ្វើរួចរាល់
#CAMSOC# #ដុតភ្លើងគប់# #សង្គម# #កីឡដ្ឋានមរតកតេជោ# #នយោបាយជាតិ#
10322
កន្លែងដុតភ្លើងគប់ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងដំណើរការសាងសង់ហើយ ក្រោមការរៀបចំនូវប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមពិធីបើក-បិទ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំក្រោយគេ ព្រោះជាកន្លែងមួយដ៏សំខាន់ ដែលត្រូវប្រើប្រព័ន្ធសុវត្ថិភាពខ្ពស់ ដោយសារត្រូវប្រើហ្គាសសម្រាប់ដុត ដូច្នេះប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំឱ្យមានសុវត្ថិភាពបំផុត។

(រូបតំណាង)
យ៉ាងណាមិញកន្លែងដុតភ្លើងគប់នេះ នឹងត្រូវធ្វើឱ្យបានរួចរាល់ នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ព្រោះគណៈកម្មាធិការជាតិ CAMSOC គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅចុងខែវិច្ឆិកា ។ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា បន្ទាប់ពីដំឡើងកន្លែងដុតភ្លើងគប់រួច នឹងត្រូវរៀបចំពិធីសម្ពោធពេញលេញទាំងអស់តែម្ដង ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ពាក់ព័ន្ធនឹងដំណើរការភ្លើងគប់នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC បានយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ជាក់ស្ដែងភ្លើងគប់ ដែលគ្រោងយកមកដុតប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា នឹងត្រូវរៀបចំពិធីសុំភ្លើងអាទិទេព(កម្ដៅព្រះអាទិត្យ) នៅប្រាសាទអង្គរវត្ត ដែលគ្រោងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសុំភ្លើងអាទិទេពនេះ គ្រោងរៀបចំនាខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់មកកម្ពុជានឹងរៀបចំពិធីដង្ហែរភ្លើងគប់នេះ ឆ្លងកាត់បណ្ដាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីខែមីនា ឆ្នាំ២០២៣ មុនដង្ហែរចូលមកកម្ពុជាវិញ ហើយបន្ដដង្ហែរតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប រហូតដល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តែម្ដង៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (3)
មិត្ត1000045570
· 2021-10-04
កប់បាត់
Da lys baby
· 2021-10-03
😲
Sophoan Official
· 2021-10-03
គម្រោងល្អណាស់
- 1
ទៅកាន់