 
 Nuthh
· 2021-10-09
រូបមន្តជីវវិទ្យាថ្នាក់ទី១២សម្រាប់ដោះស្រាយលំហាត់ផ្សេងៗ
#ចំណេះដឹង# #អប់រំ និងការងារ# #ជីវវិទ្យា#
1804

រូបភាពតំណាង
រូបមន្តលម្អិតជីវវិទ្យា ថ្នាក់ទី១២
- របៀបគណនាប្រវែងរបស់ម៉ូលេគុលADN
វាចា៖ ដោយនុយក្លេអូទីតមួយមានប្រវែង០.៣៤nm ហើយADNជាច្រវាក់ទ្វេ
ដោយ l = M/2 × 0.៣៤ nm ឬ l = m × ០.៣៤ nm
ចំណាំ៖ l ជាប្រវែងរបស់ម៉ូលេគុលADN គិតជា nm
M ជាចំនួននុយក្លេអូទីតសរុប
m ជាចំនួននុយក្លេអូទីតសរុបក្នុងច្រវាក់ម្ខាងៗ
- របៀបគណនាចំនួននុយក្លេអូទីតសរុបតាមប្រវែង AND
វាចា៖ ដោយនុយក្លេអូទីតមួយមានប្រវែង០.៣៤nm ហើយADNជាច្រវាក់ទ្វេ
ដោយ l = M/2 × 0.៣៤ nm
=> M = (២ × l)/(០.៣៤ nm)
- របៀបគណនាចំនួនជំហានរបស់ម៉ូលេគុលADN
គណនាតាមចំនួននុយក្លេអូទីតសរុប
វាចា៖ ដោយមួយជំហានមាន២០នុយក្លេអូទីត
=> ចំនួនជំហាន = M/20
គណនាតាមប្រវែងម៉ូលេគុលADN
វាចា៖ ដោយមួយជំហានមានប្រវែង ៣៤A0 ឬ ៣.៤ nm
=>ចំនួនជំហាន = (l (nm))/(៣.៤ (nm))
ចំណាំ ៖ ចំនួនជំហាន = ចំនួនរង្វេល =ចំនួនស្ពៀរ
- របៀបគណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែនរវាង AនិងT
វាចា៖ ដោយAភ្ជាប់Tសម្ព័ន្ធអ៊ីដ្រូសែន ២ជាន់
=>L AនិងT = ២A ឬ L AនិងT = ២T
- របៀបគណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែនរវាង CនិងG
វាចា៖ ដោយCភ្ជាប់Gសម្ព័ន្ធអ៊ីដ្រូសែន ៣ជាន់
=>L AនិងT = ៣C ឬ L AនិងT = ៣G
- របៀបគណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ADN
ដោយ Aភ្ជាប់Tសម្ព័ន្ធអ៊ីដ្រូសែន ២ជាន់
Cភ្ជាប់Gសម្ព័ន្ធអ៊ីដ្រូសែន ៣ជាន់
=>L = ២A + ៣C ឬ L = ២T + ៣G
តែ M = ២A + ២C ឬ L = M + C
គេអាចទាញរកនុយក្លេអូទីតCចេញពីសម្ព័ន្ធអ៊ីដ្រូសែន
ដោយ L = M + C ឬ C = L – M
- របៀបគណនាចំនួនសម្ព័ន្ធគីមីសរុបក្នុងម៉ូលេគុលADN
វាចា៖ ដោយនុយក្លេអូទីតពីរភ្ជាប់គ្នាដោយសម្ព័ន្ធគីមីមួយជាន់ក្នុងច្រវាក់ម្ខាងៗរបស់ម៉ូលេគុលADN
=>ចំនួនសម្ព័ន្ធគីមី = M - ២
- របៀបគណនាចំនួនសម្ព័ន្ធគីមីសរុបក្នុងច្រវាក់ម្ខាងៗ
វាចា៖ ដោយនុយក្លេអូទីតពីរភ្ជាប់គ្នាដោយសម្ព័ន្ធគីមីមួយជាន់ក្នុងច្រវាក់ម្ខាងៗរបស់ម៉ូលេគុលADN
=>ចំនួនសម្ព័ន្ធគីមី(ក្នុងច្រវាក់ម្ខាងៗ) = m - ១
- របៀបគណនាម៉ាសម៉ូលេគុលរបស់ម៉ូលេគុលADN
វាចា៖ ដោយនុយក្លេអូទីតមួយមានម៉ាសម៉ូលេគុលជាមធ្យម ៣០០ខ្នាតកាបូន
ម៉ាសម៉ូលេគុលសរុបADN = M × ៣០០
=> M = (ម៉ាសម៉ូលេគុលសរុបADN)/៣០០
ករណីនុយក្លេអូទីតនីមួយៗមានម៉ាសម៉ូលេគុលមិនស្មើគ្នា
=>ម៉ាសម៉ូលេគុលADN = ម៉ាសA + ម៉ាសT + ម៉ាសC + ម៉ាសG
អត្ថបទដោយ: នុត នុត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (6)
Chandy P
· 2023-02-21
Nice
Q Ing
· 2023-02-20
សួស្តីបង បងចង់លក់អាខោននឹងអត់? ខ្ញុំទិញ
ទូច បូយឿន
· 2022-04-09
😍😍
Girl-88
· 2021-10-09
Nice 🧠
- 1
ទៅកាន់