
TNAOT News
· 2021-10-13
សឿ សុធារ៉ា ប្រកាសសុំទោសនាង អយ និងខ្ញុង ក្ដែងៗវិញ ក្រោយច្រឡំបង្ហោះថាជំពាក់លុយ
#ស្រី អយ# #សឿ សុធារ៉ា# #កម្សាន្ត# #តារាខ្មែរ# #នាង ខ្ញុង#
10533
កាលពីសប្ដាហ៍មុនមានរឿងកក្រើកពិភពសិល្បៈ ក្រោយតារាសម្ដែងស្រី គឺអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា អ្នកក្អយ និងខ្ញុងបានជំពាក់ប្រាក់តុងទីននាងរាប់ម៉ឺនដុល្លារ។
រឿងជំពាក់លុយតុងតីននេះកើនឡើង ក្រោយមានកូនតុងទីនប៉ុន្មាននាក់បានចេញមុខចោទភរិយាលោកសាពូន មីដាដា ថា មិនព្រមសងប្រាក់ ដែលខ្លួនជាមេតុងទីនជំពាក់។ ព្រោះតែរឿងបែបនោះ នាងក៏ចេញមុខមកទម្លាយថា មានកូនតុងទីនមិនបានបង់ឲ្យផងដែរ ហើយក្នុងនោះមានទាំងអតីតតារាកំប្លែងអ្នកនាង ជួន ចាន់រតនា ហៅស្រីអយ និងស្រេង សុកាន់ដា ហៅខ្ញុង ដែលជាតារាកំប្លែងល្បីឈ្មោះនាពេលបច្ចុប្បន្ន។
បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា ប្រកាសបែបនោះហើយ តារាកំប្លែងនាង ខ្ញុំ និងស្រី អយ មិនបានបកស្រាយ ឬបង្ហោះអ្វីតបតទេ គ្រាន់តែបញ្ជាក់ថាទុកឲ្យច្បាប់ជាអ្នកដោះស្រាយ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ កាលពីម្សិលមិញនេះអ្នកម្ដាយកូន ២ រូបនោះបានបង្ហោះសារមួយទៀត ដោយបញ្ជាក់ថាជាការយល់ច្រឡំប៉ុណ្ណោះ។ អ្នកនាងបានបង្ហោះថា "សូមជម្រាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី ៦ ខ្ញុំបានផុសហ្វេសប៊ុកនិយាយអំពីការលេងតុងទីនជាមួយអ្នកនាង ស្រេង សុកាន់ដា ( ហៅស្រីញ៉ុង ) ឲ្យបងប្អូនបានឃើញទាំងអស់គ្នា នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់ឲ្យនាងខ្ញុំ ដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រួចរាល់អស់ហើយ។ ការដែលនាងខ្ញុំផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះ គឺជាការធ្វេសប្រហែសយល់ច្រលំថ្ងៃខែរបស់នាងខ្ញុំទេ ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះ ដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា( ហៅស្រីញ៉ុង ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ ហើយធ្វើឲ្យបងប្អូនមានការយល់ច្រលំដល់គាត់"។
ចំណែកខាងភាគីស្រី អយ វិញ ក៏អ្នកនាងបានពោលពាក្យដូចគ្នានេះផងដែរ។ ងាកទៅមើលលើបណ្ដាញសង្គមអ្នកទាំង ២ វិញក៏មិនបាននិយាយអ្វីទៀតដែរ៕ អត្ថបទ៖ ទ្រី រ៉ាវី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (18)
Rapture
· 2021-10-19
អួតលិចអួតកេីត Live លិច Live កេីត ឥឡូវដល់មោងដេីរស្រែកលូដេីររកជំនួយពួកអត់កំណេីតចឹងៗនៅស្រុកខ្មែរនៅមានច្រេីនទៀតវាបានធ្វេីអ្វីជួយដល់សង្គមមួយនេះ
ណាផា 77038168
· 2021-10-15
ចង់បំផ្លាញកេរ៍ឈ្មោះអ្នកដទៃ
ដាលីនកំពង់ធំ _khan s
· 2021-10-14
😌😌
Athen
· 2021-10-14
សឿ សុធារ៉ា ប្រកាសសុំទោសនាង អយ និងខ្ញុង ក្ដែងៗវិញ ក្រោយច្រឡំបង្ហោះថាជំពាក់លុយ
កូនអ្នក៚ ស្រែ
· 2021-10-13
😎😎
យ៉ាយ៉ា ផុសរឿងនិទាន
· 2021-10-13
ហាយ
Happy Watch
· 2021-10-13
សឿ សុធារ៉ា ប្រកាសសុំទោសនាង អយ និងខ្ញុង ក្ដែងៗវិញ ក្រោយច្រឡំបង្ហោះថាជំពាក់លុយ
Happy Watch
· 2021-10-13
សឿ សុធារ៉ា ប្រកាសសុំទោសនាង អយ និងខ្ញុង ក្ដែងៗវិញ ក្រោយច្រឡំបង្ហោះថាជំពាក់លុយ
Aii Ka Aii Ka
· 2021-10-13
7កាក់
Sout Pisey
· 2021-10-13
៦៦កាក់😳
Rachhen Srn
· 2021-10-13
នេះជាគំណិតដ៏អាក្រក់
Sun Somphors
· 2021-10-13
មានចឹងទៀត
huykeang
· 2021-10-13
☺️☺️☺️
អូនជីងព្រែក្រោម
· 2021-10-13
🤔🤔🤔
ការអប់រំល្អនិងរឿងភាគ
· 2021-10-13
នោះៗ មិចដែរ
- 1
- 2
ទៅកាន់