បង្ហោះផ្សាយ

ខ្មែរ

មាណពខ្មៅ

· 2021-10-19

ប្រលោមលោករន្ធត់៖ រឿងយប់ម៉ោង១២ អ្នកនិពន្ធ៖ យ៉ន យ៉ាន (មាណពខ្មៅ)

#រឿងនិទានខ្មោច# #កម្សាន្ត# #វីដេអូចម្រុះ#

2117

ក្លិនផ្សែងធូបបានបង្ហុយចេញពាសពេញបន្ទប់   ចូលមកក្នុងឃានវិញ្ញាណរបស់ខ្ញុំ ៗភ្ញាក់ដឹងខ្លួនម៉ោង១២ រំលងអាធ្រាតទៅហើយ ហើយរអ៊ូតិចៗម្នាក់ឯងថា” ចុះផ្សែងធូបអី ក៏បង្ហើរក្លិននាកណ្ដាលយប់បែបនេះ” ថាចប់ខ្ញុំក៏ទាញភួយមកដណ្ដប់ធម្មតាវិញ។គ្រែខ្ញុំដេកសង់ឡើងអំពីឈើធម្មតា នៅក្បែរចុងជើងមានទូរសម្រាប់ដាក់ខោអាវ មួយ ។  បន្ទប់ខ្ញុំ បាំងដោយបន្ទះក្ដារញឹកស្ញេញបន្តគ្នា នៅក្បាលដំណេកមានរានតូចមួយដែលខ្ញុំតាំងរូបបដិមាព្រះពុទ្ធ ទុកគោរពបូជារាល់ថ្ងៃ នៅខាងស្ដាំដៃមានបង្អួចសាងឡើងអំពីឈើមាន   ដែកផងដែរ។ក្លិនធូបបានបាត់ចេញពីតាមការស្រង់ក្លិនរបស់ខ្ញុំ ជំនួសដោយក្លិនឆ្អាប ម្យ៉ាងដែលខ្ញុំមិនដឹងថាជាក្លិនអ្វី    តែក្លិនដូចជាឈាមស្រស់បាន ហោះការច្រមុះ រួចក៏បានទៅវិញ។

ស្និបជើងមនុស្សដើរនៅមុខបន្ទប់របស់ខ្ញុំគេង ម្ដងឮម្ដងអត់ ឮបែបស្រាលៗ ខ្ញុំក្រោកដើរថ្នមៗរួចផ្ទៀងត្រចោកស្ដាប់   សំឡេងនោះកាន់តែឆ្ងាយទៅៗ ខ្ញុំបើកទ្វារដើម្បីមើលតាមប្រឡោះ     ខ្ញុំឃើញមានស្រមោលម្យ៉ាងលឿនស្លេវ ចុះទៅតាមកាំជណ្ដើរ។

“ ចុះអ្នកណា ហ្ន៎ ស្មើនឹងអីក៏ចេញចូលចម្លែកអ្វីម៉្លេះ ធ្វើមើលតែខ្មោច” ខ្ញុំរអ៊ូម្នាក់ឯង​ក្នុងចិត្តកើតការសង្ស័យឥតឧបមាន ខ្ញុំចេញតិចៗ តាមលបមើលពីក្រោយ ស្រាប់តែស្រមើលនឹងបាត់គ្មានសូម្បីតែសំឡេង។ 

ខ្យល់បក់តិចៗ ប៉ុន្តែស្លឹកឈើហាក់មិនកម្រើកសូម្បីបន្តិច  មៀមយំគ្រលួច ឆ្អឹងខ្នងខ្ញុំព្រឺខ្ញាកៗ 

“ធ្វើអ្វី អា រឹត ”

សំឡេងបុរសរាងចំណាស់ បានប៉ះត្រចៀកខ្ញុំ ។  ភ្នែកលៀនថ្លែ ដៃកាន់ដំបង សម្លឹងមុខខ្ញុំ ខ្លួនខ្ញុំញ័រដូចគេអង្រួន ……

“ បាទ ! ៗ ខ្ញុំណែក ៗៗ ខ្ញុំ ”

ផូស ………

“ក្មួយ រឹតៗ ក្រោក ”

ខ្ញុំភ្ញាក់ព្រើត ក្រឡេកមើលជុំវិញខ្លួនឃើញ   អ៊ំប្រុសកំពុងតែឈរមើលខ្ញុំ 

អូ ! អំបាញ់មិញ ខ្ញុំយល់សប្តិទេតើ ខំតែភ័យលស់ព្រលឹងព្រលះះអស់ទៅហើយ…..

“បាទ អ៊ំ ចាំបន្តិចខ្ញុំបត់មុង បត់ភួយបន្តិចសិន ”

ខ្ញុំតបទៅកាន់អ៊ំប្រុសទាំង ស៊ើងមម៉ើង ព្រោះតែកំពុងតែយល់សប្តិស្រាប់តែមកភ្ញាក់បែបនេះ…..

អ៊ំផៃមិននិយាយតគាត់ក៏ត្រឡប់ទៅវិញ ។ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំមិនបានទៅរៀននោះទេ ទើបបណ្ដាលឱ្យខ្ញុំ ក្រោយយឺតបែបនេះ………

“អូ ! ម៉ោង ៧ព្រឹកទៅហើយ អ៊ីចឹងតើបានជាអ៊ំផៃ មកដាស់បែបនេះ មិនគួរគេងទ្រមក់អ៊ីចឹងសោះ ហ៊ឹង អារឹត អើយ អារឹត ”

ខ្ញុំរអ៊ូង៉ូវៗតែម្នាក់ឯង រួចក៏ចូលក្នុងបន្ទប់ទឹកសម្អាតកាយ ដើម្បីស្រស់ស្រូបអាហារ ដើម្បីទៅដើរផ្សារជាមួយ និងអ៊ំស្រី

“អ៊ំទិញ អីវ៉ាន់អីច្រើន ម្លឹង ខ្ញុំធ្ងន់ណាស់ ”

ខ្ញុំនិយាយទៅកាន់អ៊ំ ពៅ ដែលជាប្រពន្ធរបស់អ៊ំផៃ ហើយក៏ត្រូវជាបងស្រីបង្កើតរបស់ឪពុកខ្ញុំដែរ…..

“រអ៊ូ ច្រើនម៉្លេះ ១អាទិត្យ ជូនអ៊ំ មកផ្សារតែម្ដងសោះ រអ៊ូនោះរអ៊ូ ក្មួយនេះ ”

អ៊ំពៅនិយាយមកកាន់ខ្ញុំដូចមិនទំនងខឹងដែលខ្ញុំរអ៊ូសោះ។ ការពិតទៅ នាមជាមនុស្សប្រុស តែមកឱ្យដើរ ផ្សារបែបនេះពិតជាធុញថប់ខ្លាំងណាស់ ម្ដងផ្សារត្រី ម្ដង ទិញអំបិល ស្ករប៊ីចេង បើតែយ៉ាងនឹងទៅអារឹត ខ្ញុំប្រហែលជាស្លាប់ហើយ….

“រឹត ក្មួយមើល មើល៍ អាវនេះសមនឹងអ៊ំប្រុសឯងឬអត់ ”

“សម ណាស់អ៊ំស្រី អ៊ំប្រុសពោះកំប៉ោង ពាក់អាវចឹងដឹងតែស្អាតហើយ ”

“អាក្បាលខូចឯងនេះ ដឹងថាអ៊ំប្រុសអ៊ីចឹងហើយនៅតែនិយាយបែបនេះទៀត ”

“អ៊ំ សួរតែថាអាវនេះសមនិងអ៊ំ ប្រុស​ចុះដែរសួរថា​អាវ​ណាសមនិងខ្ញុំអត់? ”

អ៊ំពៅសើច ដែលហួរចិត្តនឹងខ្ញុំសូម្បីតែអ៊ំប្រុសខ្លួនឯង ក៏ច្រណែនដែរ គាត់ងាកមកខ្ញុំ៖

“ អឺ ថ្លៃឈ្នួល ក្មួយជូនអ៊ំមកផ្សារ អ៊ីចឹងរើសបាន​មួយ​ពីរ កុំឱ្យថាអ៊ំនិងចិត្តអាក្រក់ ”

ឮបែបនេះក្នុងចិត្តខ្ញុំសែនសប្បាយ ទុកតែអីវ៉ាន់ផ្សេងៗរួចក៏ រើសអាវយ៉ាងសប្បាយទៅតាមទំនើងចិត្តនៃក្មេងអាយុទើបតែ១៦ឆ្នាំដូចជាខ្ញុំ …..

#រាល់អត្ថបទរឿងរបស់អ្នកនិពន្ធមាណពខ្មៅ គឺជាកម្មសិទ្ធរបស់អ្នកនិពន្ធតែមួយគត់ មិនអនុញ្ញាតិឱ្យធ្វើការ ថតចម្លង ចម្លង យកទៅផលិតថ្មី ឬបោះពុម្ព ដោយគ្មានការអនុញ្ញាតិ ពីអ្នកនិពន្ធឡើយ។ រាល់ការចម្លងដោយគ្មានការអនុញ្ញាតិ គឺជាការរំលោភច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អ្នកសរសេរ៖មាណពខ្មៅ



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

Athen

· 2021-10-27

ប្រលោមលោករន្ធត់៖ រឿងយប់ម៉ោង១២ អ្នកនិពន្ធ៖ យ៉ន យ៉ាន (មាណពខ្មៅ)

  • 1
ទៅកាន់

ការណែនាំពិសេស