បង្ហោះផ្សាយ

ខ្មែរ

CEN News

· 2021-10-18

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ លក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវ ឲ្យទៅជនរងគ្រោះ និងដកហូតម៉ូតូ១១គ្រឿងពីជនសង្ស័យ និងផ្លាកលេខក្លែងក្លាយ១៤សន្លឹក

#នគរបាលខណ្ឌសែនសុខ​# #រំលោភលើទំនុកចិត្ត# #ឃាត់ខ្លួនជនសង្ស័យ# #សង្គម# #ព័ត៌មានសង្គម#

3337

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ម៉ោង១០ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត (ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ម៉ូតូមានផ្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FZ-3654 មានប័ណ្ណសម្គាល់ និងផ្លាកលេខក្លែងក្លាយ និងម៉ូតូ១១គ្រឿងដកហូតពីជនសង្ស័យ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ, ផ្លាកលេខ១៤សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

David SD

· 2021-10-20

😡😡

  • 1
ទៅកាន់