
Wow Cambodian
· 2021-10-17
"ក្លោងទ្វារក្រុងចតុមុខមង្គល" ស្នាដៃកូនខ្មែរមួយរូបធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរពេញបណ្ដាញសង្គម
#ស្នាដៃកូនខ្មែរ# #ក្លោងទ្វារក្រុងចតុមុខមង្គល# #សង្គម# #ព័ត៌មានសង្គម#
5850
កាលពីពេលកន្លងទៅនៅចំថ្ងៃព្រះរាជពិធីបុណ្យ រំលឹកព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ នៅថ្ងៃទី ១៥ តុលា ២០២១ យុវជនខ្មែរមួយរូបឈ្មោះ ហ៊ាន ថាវរិទ្ធ បានបង្ហាញថ្វីដៃ ក្លោងទ្វារក្រុងចតុមុខមង្គលដ៏ល្អឯក ដោយទទួលបានការកោតសរសើរគ្រប់ៗគ្នា។

ក្លោងទ្វារនេះលំអដោយក្បាច់បុរាណខ្មែរ លាយឡំនឹងក្បាច់បង្កើតថ្មី ដោយប្រើប្រាស់ពណ៌ទឹកមាស ហើយនៅចំផ្នែកកណ្ដាលមានដាក់នូវព្រះឆាយាលក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ គ្រាដែលព្រះអង្គគ្រងរាជសម្បត្តិក្នុងព្រះជន្ម ១៨ព្រះវស្សា ហើយមានបន្ថែមឆ័ត្ររួត និងទង់ព្រះមហាក្សត្រនៅសងខាង។
នៅផ្នែកខាងក្រោមព្រះឆាយាលក្ខណ៍ មានពាក្យសរសេរថា "ព្រះចៅ ក្រុងកម្ពុជា" ដូចគ្នាទៅនឹងព្រះសង្ហារ ជាត្រារបស់ព្រះមហាក្សត្រនៃយើង។ ក្រៅពីធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ក៏មានដែរអ្នកសំណូមពរឲ្យសាលារាជធានីភ្នំពេញសហការជាមួយ យុវជន ហ៊ាន ថាវរិទ្ធ ដើម្បីធ្វើក្លោងទ្វារនេះចេញជារូបរាងទៀតផង៕



រូបភាព៖ FB ហ៊ាន ថាវរិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

ការណែនាំពិសេស
ក្រសួងបរិស្ថានរកឃើញរោងចក្រចំនួន៥ទីតាំងបានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ

ជៀសវាងមានជំងឺនៅ ផ្តាសាយ ក្នុងរដូវត្រជាក់

បើលេចចេញសញ្ញាទាំង ៨ នេះចេញមក ត្រូវបញ្ឈប់គំនិតចង់រៀបការជាបន្ទាប់ កុំឱ្យស្ដាយក្រោយ

ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់

យោបល់ទាំងអស់ (2)
សុជាតិ! Socheat
· 2021-10-19
ពិតជាស្អាតខ្លាំងណាស់ ខ្ញុំគិតថាបើសិនជានៅតាមព្រំប្រទល់ខេត្តនិមួយៗធ្វើក្លោងទ្វារររបៀបនេះពិតជាល្អ
និស្ស័យស្នេហ៍អូននិងប
· 2021-10-19
🙂🙂🙂
- 1
ទៅកាន់