បង្ហោះផ្សាយ

ខ្មែរ

Lookingtoday

· 2021-10-20

ខេមរៈ សិរីមន្ដ នៅរក្សាប្រភពចំណូល ខ្ទង់លានដុល្លារ ជំនួសចំណូលពីសិល្បៈ ដែលបាត់ជាង២ឆ្នាំ មកនេះ

#តារាចម្រៀង# #ខេមរៈ សិរីមន្ដ# #កម្សាន្ត# #តារាខ្មែរ#

4438

តារាចម្រៀងលំដាប់កំពូលរបស់កម្ពុជា លោក ខេមរៈ សិរីមន្ដ កំពុងបាញ់ឆ្ពោះ ឬលូកកាន់តែជ្រៅលើការវិនិយោគ ផ្នែកអលនទ្រព្យ ខណៈលោកពោលថា ចំណូលពីសិល្បៈបានបាត់ទាំងស្រុង ក្នុងរយៈពេលជាង២ឆ្នាំ នៃការអូសបន្លាយវិបត្ដិជំងឺកូវីដ-១៩។

តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានប្រាប់Sabay ថា ដើម្បីទប់លំនឹងសេដ្ឋកិច្ចគ្រួសារ និងដំណើរការអជីវកម្មផ្ទាល់ខ្លួនបានល្អ លោកត្រូវបង្កើនសកម្មភាព រកស៊ីផ្នែកអចលទ្រព្យ តែនៅបន្ដអនុវត្ដវិធានការបីកុំ និងបីការពារដដែល។ លោកថា សព្វថ្ងៃលោកនៅបន្ដច្រៀងបទថ្មីៗ សម្រាប់បម្រើអារម្មណ៍ប្រិយមិត្ដបានខ្លះ តែការចេញចម្រៀងតាមកម្មវិធី ប្រគុំតន្ដ្រី និងថតស្ពតផ្សេងៗ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។

លោក ខេមរៈ សិរីមន្ដ៖ ” ការធ្វើសិល្បៈ…ច្បាស់ណាស់នៅអំឡុងពេលហ្នឹង គឺអត់បានចំណូលទេ បើបានគឺតិចតួចបំផុត! ខ្ញុំជឿថាអីចឹង…សម្រាប់ខ្ញុំបាត់តាំងពីពេលហ្នឹងមក(២០២០) បើគិតយ៉ាងហោចណាស់ ក៏ចន្លោះពី៨០ម៉ឺន(ដុល្លារ) ទៅ១លានដែរក្នុង១ឆ្នាំ ហើយឆ្នាំខ្លះអាចលោតដល់ជាង ១លានទៀត តែក្នុងពេលកូវីដនេះ អត់បានសោះ ”។

ដោយមិនបានបង្ហើបទំហំប្រាក់ចំណូល ក្នុងនាមជាតារាចម្រៀងកុងត្រា របស់ផលិតកម្មរស្មីហង្សមាស តែលោក ខេមរៈ សិរីមន្ដ បញ្ជាក់ថា ប្រភពចំណូលសំខាន់ ដែលលោកធ្លាប់ទទួលបាន ចន្លោះពី៨០ម៉ឺន ទៅជាង១លានដុល្លារ ក្នុង១ឆ្នាំនោះ គឺចេញពីការថតស្ពតពាណិជ្ជកម្ម និងការចេញច្រៀង តាមកម្មវិធីប្រគុំតន្ដ្រីផ្សេៗ ដោយកាលពីមិនទាន់ មានវិបត្ដិជំងឺកូវីដ-១៩ លោកត្រូវច្រៀង ក្នុង១ថ្ងៃ ៣កម្មវិធីក៏មានដែរ។

លោកបន្ថែមថា បើទោះបីជាចំណូល ពីសិល្បៈនេះបាត់ទាំងស្រុង តែលោកនៅមានប្រភពចំណូល ពីជំនួញផ្នែកអចលទ្រព្យ ប្រហាក់ប្រហែលនឹងចំណូល ពីសិល្បៈនោះដែរ៕ Source: Sabay

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស