
CEN News
· 2021-10-22
សាកលវិទ្យាល័យ ឯកជនដ៏ល្បីមួយ សាទរការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញ នាខែក្រោយ
#បើកដំណើរការគ្រឹះស្ថាន# #សង្គម# #Jean Francois Brulet# #ព័ត៌មានសង្គម# #សាកលវិទ្យាល័យឯកជន#
4531
ភ្នំពេញ៖ លោក Jean Francois Brulet សកលវិទ្យាធិការសាកលវិទ្យាល័យ លីមកុកវីង បានសម្ដែងការអបអរសាទរ ចំពោះការប្រកាសត្រៀមបើកដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិត នៅទូទាំងប្រទេសកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក Jean Francois Brulet លើកឡើងដូចនេះ ក្នុងកម្មវិធី «ទិវាស្ថាបនិកអន្ដរជាតិ» ដែលសាកលវិទ្យាល័យ លីមកុកវីង បានរៀបចំនៅថ្ងៃទី២២ ខែតុលា ដើម្បីរំឮកវិញ្ញាណក្ខន្ធ និងការដឹងគុណចំពោះប្រធានក្រុមប្រឹក្សាភិបាបាល និងជាស្ថាបនិកនៃសាកលវិទ្យាល័យរបស់ខ្លួន គឺលោក តាន់ស្រ៊ី លីមកុកវីង ដែលបានទទួលមរណភាពកាលពី ១ឆ្នាំមុន ។
លោកបានបន្ដថា លោកពិតជាសប្បាយចិត្ត ដែលក្រសួងអប់រំ អនុញ្ញាតឲ្យបើកដំណើរការសាលារៀនឡើងវិញ ហើយសាកលវិទ្យាល័យរបស់ខ្លួន ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការបើកដំណើរការ តាមគន្លងថ្មី ក្នុងបរិបទកូវីដ-១៩ ផងដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការសិក្សារបស់និស្សិត ដោយមានការបែងចែងទាំងការសិក្សាផ្ទាល់ និងការសិក្សាតាម Online ។
សូមជម្រាបថា ទន្ទឹមនឹងការរៀបចំទិវាស្ថាបនិកអន្ដរជាតិនេះ សាកលវិទ្យាល័យ លីមកុកវីង បានប្រកាសផ្ដល់អាហារូបករណ៍សិក្សា ១០០% ចំនួន ៥០ កន្លែង ដល់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងស្ថាប័នអង្គការសប្បុរសធម៌ជាច្រើន ពិសេសក៏មានការផ្ដល់អាហារូបករណ៍ដល់សិស្ស ដែលមានឪពុកម្ដាយជាគ្រូពេទ្យស្ម័គ្រចិត្តក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាទៀតផង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គ្រោះរញ្ជួយដី វា.យប្រ.ហារប្រទេសអាហ្វហ្កានីស្ថាន បាត់បង់ជីវិតជាច្រើននាក់

កងទ័ពរបបសឹកមីយ៉ាន់ម៉ា វាយឆ្មក់តាមអាកាសលើអ្នកភូមិ សម្លាប់មនុស្សជាច្រើននាក់

សិង្ហបុរី ខកចិត្តដោយសារមិនមានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានទាំង៥ ចំណុចក្នុងប្រទេសមីយ៉ាន់ម៉ា

ពលរដ្ឋអាហ្វហ្គានីស្ថានជាង២៣លាននាក់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ

យោបល់ទាំងអស់ (1)
Aii Ka Aii Ka
· 2021-10-22
😘😘😘😘
- 1
ទៅកាន់