បង្ហោះផ្សាយ

ខ្មែរ

Army solo

· 2021-10-28

យេីងរួមគ្នាសម្អាតបរិស្ថាន

#ចំណេះដឹង# #គន្លឹះខ្លីៗ# #សម្អាតបរិស្ថាន# #សំរាមប្លាស្ទិច#

875

នៅក្នុងបច្ចុប្បន្ននេះយេីងដឹងហេីយថាសំរាមកំពុងកេីនឡេីងនៅក្នុងប្រទេសរបស់យេីងពីរមួយថៃ្ងទៅមួយថ្ងៃដោយសារតែបងប្អូនយេីងមួយចំនួនខ្វះការគិតគូពិចារណាមិនចេះទុកដាក់សំរាមរបស់ខ្លួនអោយបានត្រឹមត្រូវ ធ្វេីអោយប្រទេសរបស់យើងពោរពេញទៅដោយសំរាមនៅតាមទីធ្លាសាធារណៈនានា ។

តេីអ្នកដឹងទេថាសំរាមប៉ះពាល់អ្វីខ្លះ? សំរាមបានផ្តល់នូវភាពកខ្វក់ដល់បរិស្ថាន គ្មានអនាម័យ គ្មានខ្យល់បរិសុទ្ធ បានធ្វើអោយកង្វក់ទឹក ស្ទះលូធ្វើអោយជន់លិច ធ្វើអោយដីបាត់បង់ជីជាតិដោយសារសំរាមប្លាស្ទិច បាត់បង់ភ្ញៀវទេសចរណ៍មកដំណើរកំសាន្ត មិនតែប៉ុណ្ណោះបានផ្តល់ផលប៉ះពាល់ដល់ជីវិតសត្វដែលរស់នៅក្នុងទឹកនិងលេីគោក ។ ដូចនេះយេីងគួរួមគ្នាចេះជួយសម្អាតបរិស្ថាអោយបានស្អាត ដោយផ្ដេីមចេញពីយេីងម្នាក់ៗ ដោយចេះគ្រប់គ្រងសំរាមរបស់ខ្លួនមិនចោលសំរាមនៅទីធ្លាសាធារណៈ ក្នុងទឹក ក្នុងព្រៃ កន្លែងដែលគួរចោលនោះគឺ ធុងសំរាម ។

សំរាមមិនគួរអោយស្អប់ដូចអ្នកបោះចោលសំរាមដោយគ្មានការទទួលខុសត្រូវទេបេីយេីងម្នាក់ៗមិនយកចិត្តទុកដាក់បោះចោលគ្នានសណ្ដាប់ធ្នាប់នោះប្រទេសរបស់យេីងមិនអាចស្អាតបាននោះទេ ដូចនេះសុំចិត្តបងប្អូនគួរចេះស្រឡាញ់បរិស្ថាននោះសង្គមជាតិយេីងនឹងលែងមានសំរាមជាក់ជាពុំខាន ។

អត្ថបទសរសេរដោយ Army solo

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់