
Wow Cambodian
· 2021-11-05
ទីស្តីការគណៈរដ្ឋមន្ត្រីថ្មី របស់ក្រសួងមហាផ្ទៃ នឹងត្រូវសាងសង់ទៅតាមរចនាបថខ្មែរយ៉ាងល្អវិចិត្រ
#ទីស្តីការគណៈរដ្ឋមន្ត្រី# #សង្គម# #អចលនទ្រព្យ# #ក្រសួងមហាផ្ទៃ# #រចនាបថខ្មែរ#
6198
រាជរដ្ឋាភិបាលបានអនុញ្ញាតយល់ព្រមឲ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ដែលមានទំហំប្រមាណជាង ៥ហិកតា ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួនជាង ២០លានដុល្លារអាម៉េរិក។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា “រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មី លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន២០ ៤៥០ ០០០ (ម្ភៃលាន បួនរយហាសិបពាន់)ដុល្លារអាម៉េរិក។

ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ-១៩។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានធ្វើលិខិតស្នើសុំគោលការណ៍អនុញ្ញាតសាងសង់អគារទីស្តីការរបស់ក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក៏មានចំណារយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (6)
Mai Meiling
· 2021-11-08
ទីស្តីការគណៈរដ្ឋមន្ត្រីថ្មី របស់ក្រសួងមហាផ្ទៃ នឹងត្រូវសាងសង់ទៅតាមរចនាបថខ្មែរយ៉ាងល្អវិចិត្រ
សីយ័ន so pan🐼
· 2021-11-06
😍☺️☺️
Nhek Sotheara Love
· 2021-11-05
😍
Zheng Lili
· 2021-11-05
ទីស្តីការគណៈរដ្ឋមន្ត្រីថ្មី របស់ក្រសួងមហាផ្ទៃ នឹងត្រូវសាងសង់ទៅតាមរចនាបថខ្មែរយ៉ាងល្អវិចិត្រ
Rong Kunna
· 2021-11-05
😍
Aii Ka Aii Ka
· 2021-11-05
😘😘😘😘
- 1
ទៅកាន់