បង្ហោះផ្សាយ

ខ្មែរ

Tra Media

· 2021-11-13

ប្រវត្តិក្រុងបានលុង

#ចំណេះដឹង# #គន្លឹះខ្លីៗ# #រតនគិរី# #ក្រុងបានលុង#

609

បើនិយាយពីភូមិភាគឥសាន្តប្រទេស យើងនឹងនឹកឃើញមុនគេនៅខេត្តមួយ គឺខេត្តរតនគិរី។ រតនគិរីជាទីឆ្ងាយភ្នំពេញ ចម្ងាយ៥៨៨គីឡូ ម៉ែត្រពីរាជធានី ដែលជាទីដ៏មនោរម្យនៃមនុស្ស សត្វ នឹងអស់ព្រៃព្រឹក្សាទាំងឡាយ។ នឹងជាប្រមូលផ្ដុំនូវជនជាតិភាគតិចច្រើនពួក ច្រើន បែបបង្កើតបានជាទីមណ្ឌលវប្បធម៌ដ៏ចម្រុះគ្នា ទោះថាប្រជាជននៅទីនោះផ្ទាល់ក៏ដោយហាក់ពុំអាចយល់ដឹងអស់ពីវប្បធម៌ចម្លែកៗ ផ្សេងៗ គ្នានៃ ជនជាតិដ៏ច្រើនសំបូរបែបឡើយ។ អ្វីដែលពិសេសជាងនេះទៅទៀតខេត្តរតនគិរី ជាទីកម្សាន្តបែបធម្មជាតិដ៏អស្ចារ្យណាស់ដោយមាននូវ រមណីយដ្ឋានជាច្រើន មានទាំងទឹកជ្រោះ បឹងបុរាណ ចូលព្រៃ ឡើងភ្នំុំមើលថ្ងៃរៀបលិច នឹងដំណើរកំសាន្តតាមភូមិសិក្សាពីវប្បធម៌ជនជាតិ ដើមភាគតិចជាដើម។


ពាក្យថា «បានលុង» នេះវាពុំមែនជាភាសាខ្មែរទេដោយពាក្យនេះជាពាក្យហៅសម្គាល់របស់ជនជាតិលាវហៅសម្គាល់ភូមិរបស់ជនជាតិទំពួន ប៉ុណ្ណោះ ព្រោះបានលុងនេះបើហៅតាមភាសាទំពួនហៅថា «តិះលុង» ប្រែថា «ភូមិលុង» ដោយពីដើមទីនេះពុំសូវមានខ្មែររស់នៅទេ ច្រើន តែជនជាតិភាគតិចលាវរស់នៅ ទើបប្រើប្រាស់ឈ្មោះតាមការហៅរបស់ជនជាតិលាវហៅថា «បានលុង» ដោយឡែកអ្នកក្រុងភ្នំពេញពីអតីត តែងនិយាយថាបានលុងនេះ សមនឹងឈ្មោះហើយ ព្រោះថាបើបានមកហើយគឺលង់នឹងសម្រស់ធម្មជាតិ លង់នឹងក្រមុំជនជាតិ ដែលមាន សាច់សំបុរសក្បុស ថែមទាំងពូកែអៀនប្រៀន គួរជាទីស្រលាញ់ក្រៃលែង អីដែលពិសេសលង់នឹងផ្លូវតែម្ដង កាលពីជំនាន់មុនមិនមានផ្លូវ កៅស៊ូ ផ្លូវថ្នល់អីទេ ពីភ្នំពេញរតនគិរីបើតាមផ្លូវគោក៥ថ្ងៃមិនដឹងថាដល់អត់ផង មានតែផ្លូវអាកាសទេទើបមានភាពងាយស្រួលខ្លះ។

តែពេលបច្ចុប្បន្នមិនពិបាកដូចមុនទេបងប្អូនចង់មកលេងរតនគិរី ចំណាយពេលមិនដល់មួយថ្ងៃទេ ជាមួយផ្លូវថ្នល់ជាតិស្រួលស្រិល និង បានភ្លក់រសជាតិនៃសម្រស់ធម្មជាតិដ៏ត្រកាលតាមដងផ្លូវ។ ក្នុងខេត្តមានភោជនីយដ្ឋាន មានផ្ទះសំណាក់ មានអូតែលប្រណិតៗ មានផ្សារ ទំនើបមិនចាញ់អ្នករាជធានីប៉ុន្មាទេ។ អ្វីដែលសំខាន់គឺបឹងយក្សឡោម ទឹកជ្រោះកាចាញ ទឹកជ្រោះចាអ៊ុង បឹងផ្ដើមស្នេហ៍ បឹងកន្សែងជាដើម សុតតែនៅក្នុងទីរួមខេត្តជាហេតុមិនពិបាកទៅឆ្ងាយ។ កុំភ្លេចណាព្រះរាជពិធីបុណ្យអុំទូកខាងមុខ អាចមកលេងកម្សាន្តរតនគិរីបាន កុំ អោយស្មុគស្មាញច្រើន កាលណាមានការកម្សាន្តក៏ជម្រុះអស់ទុក្ខសៅម្មងទាំងឡាយ ហើយក៏ជំរុញអោយការគិតការងារបានប្រសើរជាង មុនផងដែរ តែកុំភ្លេចណា៣កុំ ៣ការពារ។

អត្តបទដោយ៖ ឆាន់ សុភ័ត្រា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់