
Wow Cambodian
· 2021-11-07
ខ្មែរអាចផលិតកាំភ្លើងធំដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុង ពេលធ្វើសង្គ្រាមចាប់ពីចុងសម័យអង្គរ រហូតមក
#ការផលិត# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #កាំភ្លើងធំ#
10525
ទោះបីជាមិនទាន់មានភស្តុតាង១០០ភាគរយបញ្ជាក់ថា ប្រទេសខ្មែរបានផលិតកាំភ្លើងធំដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុង ពេលធ្វើសង្គ្រាមនៅអំឡុងសតវត្សរ៍ទី១៤ ហើយបញ្ហានេះកំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត និងពិភាក្សាវែកញែកនោះ តែបើតាមការពិនិត្យទៅលើស្លាកស្នាមប្រវត្តិសាស្រ្ត និងសំណល់កាំភ្លើងធំជាច្រើនដើម អ្នកស្រាវជ្រាវមួយក្រុមបានសន្និដ្ឋានថា ខ្មែរធ្លាប់បានផលិតកាំភ្លើងធំសម្រាប់ប្រើប្រាស់តាំងពីអំឡុង កាលសម័យអង្គរមកម្ល៉េះ។ ប៉ុន្តែទោះបីជាយ៉ាងណា ការសន្និដ្ឋាននេះ នៅមិនទាន់ទូលំទូលាយនៅឡើយ ខណៈដែលអ្នកជំនាញមួយចំនួនបានបញ្ជាក់ថា នៅមិនទាន់មានឯកសារណាលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះឲ្យបាន ច្បាស់នៅឡើយ។
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្របានឲ្យដឹងថា ប្រទេសកម្ពុជាធ្លាប់ប្រើកាំភ្លើងធំធ្វើសង្គ្រាមតតាំងជាមួយនឹង បច្ចាមិត្តនៅក្នុងអំឡុងសតវត្សរ៍ទី១៤ ប៉ុន្តែការប្រើកាំភ្លើងធំដ៏មានឥទ្ធិពលនាសម័យនោះ មិនមានបញ្ជាក់ពីប្រភព ឬឯកសារប្រវត្តិសាស្ត្រណាមួយថា ខ្មែរជាអ្នកផលិតដោយខ្លួនឯង ឬនាំចូលពីអឺរ៉ុប ឬប្រទេសចិននោះឡើយ។

តាមឯកសារប្រវត្តិសាស្ត្រពិភពលោកថា ខ្មែរមិនអាចទិញកាំភ្លើងពីពួកអឺរ៉ុបបាននោះទេ ព្រោះពួកអេស្ប៉ាញជាជនជាតិអឺរ៉ុប ដែលចូលមកតំបន់អាស៊ីអាគ្នេយ៍ដំបូងគេនោះ គឺនៅអំឡុងឆ្នាំ១៥២១ ដែលត្រូវគ្នានឹងសតវត្សទី១៦ នៃគ្រិស្តសករាជ ហើយក៏ជាសម័យកាលក្រោយអង្គរដែរ ពោលគឺនៅពេលការចូលមកដល់របស់ពួកអឺរ៉ុបដំបូងខ្មែរមានកាំភ្លើង ធ្វើសង្គ្រាមរួចទៅហើយ។
ភស្តុតាងមួយផ្សេងទៀតសម្រាប់ជាគន្លឹះក្នុងការស្រាវជ្រាវ គឺតាមរយៈកាំភ្លើងធំមួយចំនួនដែលបានតម្កល់ទុកនៅសារមន្ទីរជាតិ ភ្នំពេញ។ នៅក្នុងចំណោមកាំភ្លើងទាំងនោះ មានមួយចំនួនក៏បានចារឹកអក្សរខ្មែរសម័យបុរាណនៅលើតួកាំភ្លើងផងដែរ ។ ទោះបីជាការកត់ត្រាពីការប្រើកាំភ្លើងធំក្នុងព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រខ្មែរ នៅអំឡុងសតវត្សរ៍ទី១៤ និយាយត្រឹមតែជាការយកកាំភ្លើងធំមកប្រើនៅក្នុងការធ្វើសង្គ្រាម តែដោយយោងតាមការស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ពិភពលោក៕
ខាងក្រោមជារូបភាព កាំភ្លើងធំមួយដើម មាននាម « ឧណហ្លួងឥន្រ្ទាតេជ » ប្រហែលសម័យលង្វែក រកឃើញនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៖



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (0)