
សុខ ឆ្នើម
· 2021-11-14
រឿងកំប្លែងខ្លី៖ ត្មាតពងមិនដែលញាស់
#កម្សាន្ត# #វីដេអូចម្រុះ# #រឿងកំប្លែងខ្លី#
2615
សុខ និងសៅនិយាយគ្នារឿងចិញ្ចឹមសត្វ។ តែពួកគេមិនដឹងទៅរកកូននៅកន្លែងណា។ ពួកគេនិយាយគ្នាចុះឡើងៗទើបសៅមានគំនិតមួយថាដើររកទិញពងស្រាប់ដែលមានគេលក់យកមកពញ្ញាស់តែម្ដង។

(ពងសត្វអត់ញាស់)
ពួកគេសម្រេចចិត្ដហើយក៏ឡើងជិះកង់ទៅផ្សាររកទិញពងសត្វ។ ជិះបានមួយម៉ែត្រសុខហៅឱ្យសៅឈប់និងនិយាយគ្នាបន្ដ។ សុខគិតមួយសន្ទុះទើបសួរ៖ ទិញពងតាមផ្សាមកពញ្ញាស់ វាញាស់អត់ណ៎។ សៅតប៖ វាមិនដែលអត់ញាស់ទេ! គិតមើលទៅទាពង គេយកពងទៅពញ្ញាស់ជាមួយមាន់ទៅតែញាស់។ ក្រួចគេយកទៅពញ្ញាស់ម៉ាស៊ីន នៅតែញាស់។ ចុះទម្រាំយើងពងកុក ពងក្រសារ មិនញាស់ម៉េចកើត។ បើពញ្ញាស់នឹងមាន់មិនញាស់ យើងទិញម៉ាស៊ីនគេមកពញ្ញាស់ទៀត។ ជឿតែគ្នាទៅ យើងចិញ្ចឹមសត្វដែលខុសពីចឹងគង់តែចំណេញទេ។ សុខបញ្ជាក់បន្ថែមទៀត៖ ពងទា ពងមាន់ ពងក្រូច គេពញ្ញាស់បានញស់មែន តែពងសត្វកុក ពងសត្វក្រសារ ពងខ្លែងស្រាក ខ្លាចតែយកមកវាមិនញាស់ទេ។ សៅលាន់មាត់៖ ម៉េចបានហ្អែងឆាប់រាថយម៉្លេះ មិនទាន់សាកល្បងផង យល់ពាក្យបរាជ័យទៅហើយ។ សុខបន្ដ៖ មិនឱ្យគ្នាភ័យម៉េច ហ្អែងគិតមើល ត្មាតពងតាំងពីយើងនៅក្មេង ដល់យើងប្រាំមួយដប់ហើយមិនទាន់ញាស់ទៀត។ ចុះទម្រាំកុក ក្រសារ ខ្លែងស្រាក មិនដឹងស្មើណាបានញាស់កូន យកទៅលក់ទៅ។ សៅភ្ងាក់ផ្អើល៖ យី! ត្មាតពងនៅកន្លែងណា ម៉េចគ្នាមិនដែលដឹង។ សុខឆ្លើយមើលតែគេច្បាស់ណាស់ថា៖ ត្មាតពងភូមិនៅជាប់ព្រំប្រទល់ភូមិយើងនោះអី មិនដែលញាស់ផង។

(សើចពេលឮថាត្មាតពងអត់ញាស់)
សៅឮតែចឹងគោះទ្រូង រួចបត់កង់ត្រឡប់ទៅក្រោយវិញ។ សុខឃើញចឹងក៏ស្រែកសួរថា៖ ហ្អែងទៅណា? សៅស្រែកពីចម្ងាយថា៖ ទៅរកដំបងវៃត្មាតឱ្យឆាប់ញាស់ពង។ សុខសើចកាច់កកាច់ស្រង រួចពោលតែឯង«ថាអញទៅឡប់ វាឆ្កួតជាងអញទៀត។ វាមិនដែលភូមិត្មាតពងប្ដូរទៅភូមិត្មាតញាស់»។ ហិហិហិ។
និពន្ធដោយ៖ សុខ ឆ្នើម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សូមស្វាគមន៍ផលិតផលខ្មែរថ្មី! ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ កម្ពុជា សូមបងប្អូនបន្តការគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរយើង!

ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល

ក្រសួងបរិស្ថាននិងJICA ចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញ

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា ចុងភៅជនជាតិថៃស្លាប់ក្រោយមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល

យោបល់ទាំងអស់ (1)
Vea Sna41
· 2022-04-30
ok
- 1
ទៅកាន់