
ប្លែកៗ - PLEK PLEK
· 2021-11-16
សូមប្រយ័ត្ន! បើរាងកាយរបស់អ្នកមានលេចចេញសញ្ញាទាំងនេះ
#សរសៃពណ៌បៃតង# #គន្លឹះថែទាំសុខភាព# #ក្រចកដៃ# #សុខភាព#
4074
(យល់ដឹង)៖ ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយរបស់មនុស្ស ដោយវាមានទំនួលខុសត្រូវក្នុងការច្រោះនិងយកជាតិពុលចេញពីខ្លួន។ យ៉ាងណានៅពេលដែលថ្លើមរបស់អ្នកខូច ឬជួបបញ្ហា នោះវានឹងបង្ហាញនូវសញ្ញាសម្គាល់មួយចំនួន មកលើរាងកាយដូចខាងក្រោម៖
១) លេចចេញឆ្នូតរាងបញ្ឈរលើក្រចក
ជាធម្មតាសម្រាប់មនុស្សដែលមានសុខភាពល្អ នោះផ្ទៃក្រចករបស់គេគឺមានសភាពរលោង ហើយគ្មានស្នាមជាំឬរដាក់រដុបអ្វីនោះទេ។ ប៉ុន្តែបើអ្នកឃើញមានស្នាមឆ្នូតបង្ហាញចំៗលើផ្ទៃក្រចករបស់អ្នក នោះមានន័យថា ថ្លើមរបស់អ្នកមានឈាមមិនគ្រប់គ្រាន់ និងកំពុងមានបញ្ហាហើយ ដែលអ្នកត្រូវប្រញាប់យកចិត្តទុកដាក់។

២) ដៃអណ្ដែតឡើងនូវសរសៃពណ៌បៃតង
ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ផ្នែកដៃរបស់អ្នកមានអណ្តែតឡើងនូវសរសៃពណ៌បៃតងឬពណ៌រាងខៀវ ខុសពីប្រក្រតី នោះក៏ជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នមួយដែរ។

៣) ក្រចកដៃឡើងមូល
ចំណាំមើលប្រសិនបើក្រចកដៃរបស់អ្នកលូតមកទៅជារាងកោង ចូលជាទម្រង់រាងមូល នោះគឺជាហានិភ័យខ្ពស់នៃការថយចុះកម្តៅនៅក្នុងឈាម ដែលមនុស្សប្រភេទនេះអាចមានបញ្ហាសុខភាពថ្លើម ឬបំពង់រំលាយអាហារធ្ងន់ធ្ងរ ហើយក៏អាចមានជំងឺបេះដូងពីកំណើតផងដែរ។ ចូរប្រញាប់ទៅរកអ្នកជំនាញផ្នែកនោះ ដើម្បីពិគ្រោះយោបល់។

៤) ការផ្លាស់ប្តូរនៃពណ៌ស្បែក
ប្រសិនណាថ្លើមរបស់មានបញ្ហា ចូរកត់សម្គាល់មើលត្រង់ផ្នែកស្បែកម្រាមដៃមេ និងម្រាមដៃកូន ដែលវាមានពណ៌ខុសគ្នា ដោយពេលអ្នកសង្កត់ផ្នែកពណ៌ក្រហមនោះនឹងបាត់ទៅវិញ។ ចំណុចនេះក៏បង្ហាញច្បាស់ ថាអ្នកត្រូវប្រយ័ត្ន និងគួរប្រញាប់ទៅរកវេជ្ជបណ្ឌិតដើម្បីទទួលបានការអនុវត្តវិធីព្យាបាលនានា៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
មិត្ត1000135229
· 2021-11-17
បាទ
- 1
ទៅកាន់