បង្ហោះផ្សាយ

ខ្មែរ

Jao MeaNop

· 2021-11-18

មូលហេតុនៃការបង្កើតច្បាប់

#ចំណេះដឹង# #គន្លឹះខ្លីៗ# #ផលប្រយោជន៍# #សេរីភាព# #ការបង្កើតច្បាប់#

2103

គ្រប់បណ្តាលប្រទេសលើសកលលោកសុទ្ធតែមានច្បាប់ ច្បាប់របស់ប្រទេសនីមួយៗមានលក្ខណៈស្រដៀងគ្នាខ្លះ និងខុសគ្នាខ្លះអាស្រ័យលើបរិបទនៃប្រទេសនោះ។ តើហេតុអ្វីបានជាគ្រប់ប្រទេសទាំងអស់ចាំបាច់ត្រូវមានច្បាប់? ក្នុងអត្ថបទនេះខ្ញុំនឹងលើកយកនូវមូលហេតុមួយចំនួននៃការបង្កើតច្បាប់ជូនបងប្អូនអ្នកអានបានជ្រាបដូចតទៅ៖

រូបតំណាង

  • គ្រប់គ្រងប្រទេសឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់៖ ជាការពិតណាស់ប្រសិនប្រទេសមួយមិនមានច្បាប់ទម្លាប់ទេ ប្រទេសនោះនិងជួបវិបត្តិអសន្តិសុខសង្គម អសណ្តាប់ធ្នាប់ដោយសារមនុស្សអាចធ្វើអ្វីបានតាមចិត្តចង់ តាមអំណាចតណ្ហារបស់ខ្លួន។

រូបតំណាង

  • រួមគំនិតរបស់មនុស្សឱ្យដើរលើបន្ទាត់តែមួយ៖ មនុស្សយើងមានគំនិតផ្សេងៗគ្នា ហេតុនេះប្រសិនបើមិនមានច្បាប់ទេ មនុស្សប្រាកដទេជាធ្វើអ្វីតាមការយល់រៀងខ្លួន ជាហេតុមិនមានការឯកភាពលើគំនិតរួមមួយ។ 
  • បង្កើតទំនាក់ទំនងខាងក្រៅ៖ ប្រទេសនីមួយៗត្រូវមានទំនាក់ទំនងកាទូតជាមួយបណ្តាលប្រទេសដទៃ មិនអាចនៅម្នាក់ឯងដោយមិនមានទំនាក់ទំនងនោះទេ។ ហេតុនេះ ដើម្បីមានទំនាក់ទំនងជាមួយបណ្តាលប្រទេសដទៃ ចាំបាច់ណាស់ប្រទេសនោះត្រូវតែជាប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ។ 

រូបតំណាង

  • កំណត់សិទ្ធិ សេរីភាព៖ ជាការពិតណាស់មនុស្សម្នាក់ៗមានសិទ្ធិ និងសេរីភាពរៀងៗខ្លួន ក៏ប៉ុន្តែបើបណ្តោយឱ្យមនុស្សធ្វើអ្វីតាមតែសិទ្ធិ សេរីភាពរបស់ពួកគេ នោះវាអាចទៅជារឿងហួសហេតុ ព្រោះតាមច្បាប់ធម្មជាតិមនុស្សមិនចេះឆ្អែតនិងតណ្ហារបស់ខ្លួននោះទេ។ ហេតុនេះហើយបានជាគេបង្កើតច្បាប់ដើម្បីកំណត់អំពីសិទ្ធិ សេរីភាពរបស់មនុស្ស ដើម្បីកុំឱ្យពួកគេប្រើប្រាស់សិទ្ធិ និងសេរីភាពហួសព្រុំដែនកំណត់។
  • ការពារផលប្រយោជន៍របស់មនុស្ស៖ មនុស្សយើងម្នាក់ៗមានឋានៈ វណ្ណៈ ទ្រព្យធនមិនស្មើគ្នាទេ។ អ្នកខ្លះប្រើប្រាស់អំណាចតួនាទី, ទ្រព្យសម្បត្តិដើម្បីគៀបសង្កត់ ធ្វើបាបអ្នកទន់ខ្សោយ។ ហេតុនេះ ច្បាប់មានគោលដៅដើម្បីការពារផលប្រយោជន៍របស់មនុស្សគ្រប់ស្រទាប់វណ្ណៈ។

អ្វីដូចបានលើកឡើងខាងលើ បានបញ្ជាក់ឱ្យឃើញថា ការមានច្បាប់ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ហើយវាពិតជាចាំបាច់ណាស់ត្រូវបង្កើតច្បាប់ដើម្បីផលប្រយោជន៍ប្រទេសជាតិនីមួយៗ។

អត្ថបទដោយ៖ Jao MeaNop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់