Pisey trip

· 2021-11-25

រៀនផ្ដល់ឱកាសឲ្យខ្លួនឯង

#ចំណេះដឹង# #Inspiration Stories# #ការអប់រំ#

147

ពាក្យឱកាសមិនមែនអ្នកណាៗក៏សុទ្ធតែអាចឈោងចាប់វាបាននោះទេ តើអ្នកធ្លាប់ផ្តល់ឱកាសឲ្យខ្លួនឯងដែរឬទេ? អ្នក រួមទាំងខ្ញុំសុទ្ធតែធ្លាប់ផ្តល់​ឱកាស​ឲ្យ​មនុស្ស​ដទៃដែលនៅជុំវិញខ្លួន ឲ្យ​គេបាន​កែ​នូវ​កំហុស​ដែល​ពួកគេ​បបានធ្វើ ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​ធ្វើ​នូវ​អ្វី​ដែល​គេចង់​ធ្វើ​។ 

(រូបតំណាង)

តើហេតុអ្វីអ្នកមិនផ្តល់ឱកាសឲ្យខ្លួនឯងផង?ប្រសិន​បើ​អ្នក​មិន​ធ្លាប់​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្លួនឯង​ទេ​នោះនោពេលនេះម៉ោងនេះ វិនាទីនេះសូមអ្នកចាប់ផ្ដើម​ធ្ធ្វើវាចាប់ពីឥឡូវនេះតទៅ ហើយសូមចាប់ផ្ដើមនូវអ្វីដែល​ខ្លួន​ឯង​ចង់​ធ្វើ ហើយ​បោះបង់ ចោល​នូវគំនិតសុទិដ្ឋិនិយមចោលខ្លះទៅ រៀនចាប់យកគំនិតអាត្មានិយមខ្លះ ដូចពាក្យចាស់ថា "បើយើងមិនជួយខ្លួនឯងទេ តើឲ្យអ្នកណាមកជួយយើងបាន" រៀនរកក្តីសុខ និងផ្តល់ឱកាសឲ្យខ្លួនឯង បោះចោលសំពាយដែលជាសម្ពាធ​ចោល​ខ្លះ​ កុំ​ទុក​វាច្រើនពេកវានាំ​តែ​ធ្វើ​ឲ្យ​អ្នក​កកាន់ពិបាកតទៅទៀតទេ។​ បើ​សិនជាអ្នក​ហត់​នឿយ​ក្នុង​ការ​ងារ​ឬ ការ​សិសិកសិក្សាអ្នកអាចផ្តល់ឱកាសឲ្យ​ខ្លួនឯង​បាន​សម្រាក លំហែ លាងខួរក្បាលពីភាពស្មុគស្មាញ រករឿងសប្បាយ​ធ្វើជំនួសវិញ បើសិនជាអាចអ្នកគួរតែរកពេលដើរកម្សាន្តជាមួយគ្រួសារ ឬមនុស្សជាទីស្រឡាញ់ ដើម្បីឲ្យជីវិត​របស់អ្នកមានកម្លាំង​តស៊ូក្នុង​ការ​បន្ដ​ដំណើរ​ទៅ​មុខ​ដ៏វែង​ឆ្ងាយ​ជាមួយឧបសគ្គថ្មីថែម​ទៀត​។ 

(រូបតំណាង)

ធ្វើចិត្តឲ្យទូលាយផ្តល់​ឱកាស​ឲ្យ​ខ្លួនឯង​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ចង់​ធ្វើ ដោយ​គ្មាន​ការបង្គាប់បញ្ជា ឬបង្ខិតបង្ខំ​ពី​នរណា​ម្នាក់ ផ្តល់ឱកាសឲ្យខ្លួនឯងបានចាប់យកក្តីស្រម៉ៃ កុំបោះបង់វាចោលក្តីប្រាថ្នាដែលមិនទាន់សម្រេចបាន ឈោងចាប់ឱកាសដែលហុចឲ្យ រៀនធ្វើចិត្តដាច់ខ្លះដើម្បីក្តីសុខខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នក ខ្ញុំសូមលើក ទឹកចិត្តអ្នកសូមកុំបង់អី ហើយជីវិតរបស់អ្នកនិងកាន់តែមានន័យបើសិនអ្នកចេះផ្តល់ឱកាសឲ្យខ្លួនឯង ៕

(រូបតំណាង)

  • អត្ថបទ​សរសេរ​ដោយៈ Pisey trip

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)