បង្ហោះផ្សាយ

ខ្មែរ

LEY Nhean

· 2021-11-29

ការសម្អាតបរិស្ថាន!

#រឿងនិទាន និងប្រលោមលោក# #ការសន្ទនា# #កម្សាន្ត#

120

តោះមកអានការសន្ទនា! ពីររបៀបសម្អាតបរិស្ថានទាំងអស់គ្នា។

(រូបតំណាង)

ថ្ងៃមួយ ដារ៉ា បានដើរមកកាន់រូបភាពមួយសន្លឹក មកជិតសុភាព។

សុភាព: ដារ៉ា! តើឯងបានរូបភាពអ្វី ខ្ញុំសុំមើលផងបានទេ?

ដារ៉ា: នេះជារូបភាពដែលទាក់ទងនឹង "ការសំអាតបរិស្ថាន "នៅទីសាធារណៈ ។

សុភាព: អូ! រូបភាពនេះប្រសើរណាស់ ។

ដារ៉ា: សុភាព! តើឯងអាចបកស្រាយរូបភាពនេះបានឬទេ ?

សុភាព: ពិតជាបាន! រូបភាពនេះមានយុវជនចំនួន 5 នាក់កំពុងនាំគ្នាឱនរើសសំរាមដាក់ថង់ ។

ដារ៉ា: ត្រឹមត្រូវណាស់! ពួកគេកំពុងសម្អាតបរិស្ថាននៅតាមដងផ្លូវមួយ ។

សុភាព: ល្អណាស់ ! រូបភាពនេះ បានផ្ដល់គំនិតសំខាន់ដល់យើងឲ្យចេះសម្អាតបរិស្ថានភូមិ-ឃុំ-ស្រុក ឲ្យមានសោភណភាពនិងផ្ដល់សុខភាពដល់ប្រជាជនយើង ។

ត្រូវចាំថា ! បរិស្ថានស្អាត ទីក្រុងស្អាត គឺផ្ដើមចេញពីរពួកយើងទាំងអស់គ្នា ។

ដកស្រង់ចេញពីរ÷ សៀវភៅភាសាខ្មែរថ្នាក់ទី ៣

អត្ថបទដោយ÷ឡី ស្រីមុំ




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់