បង្ហោះផ្សាយ

ខ្មែរ

Oudom

· 2019-02-27

ជនជាប់ចោទ និងសាក្សីបដិសេធការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា ជាអំពើឃាតកម្ម ហើយថា ប៉ូលិសបង្ខិតបង្ខំ

0

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ នេះ គឺឈានដល់ថ្ងៃទី៣ហើយ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងសវនាការលើសំណុំរឿង នៃការរស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ អតីតៈអភិបាលខេត្តតាកែវ មកបើកសវនាការបន្ត ។

ពេញមួយថ្ងៃទី២៦ កុម្ភៈ ម្សិលមិញ តុលាការបានសាកសួរលោក ឡាយ វណ្ណៈ, លោក ឡាយ ណារិទ្ធ តែពួកគេបានបដិសេធលើការចោទប្រកាន់រឿងថា លោកបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ។

photo6214990812194908260.jpg

លោក ឡាយ ណារិទ្ធ អតីតៈស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសលោក ឡាយ វណ្ណៈ បានបដិសេធថា លោកមិនជាប់ពាក់ពន្ធ ក្នុងអំពើឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះដែរ ។

ជនជាប់ចោទ ឡាយ វណ្ណៈ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ហម ម៉េងសែ ផ្តល់សិទ្ធិឲ្យឆ្លើយចំពោះមុខអង្គសវនាការ នូវអ្វីដែលខ្លួនបានធ្វើ បានប្រព្រឹត្ត ជៀសវាងបង្វែអង្គហេតុ ភូតកុហក់តុលាការ ។

photo6215512702260979806.jpg

ជាការកត់សម្គាល់ ចម្លើយជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ តៃកុងឡានរបស់លោកឡាយ វណ្ណៈ បានឆ្លើយទាំងទឹកភ្នែកថា ខ្លួនមិនជាប់ពាក់ព័ន្ធអំពើឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះទេ ។ ការឆ្លើយដំបូងនៅសមត្ថកិច្ចថា លោក ឡាយ វណ្ណៈ ពិតជាបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នោះ គឺជាការបង្ខិតបង្ខំរបស់សមត្ថកិច្ច ដែលបានប្រើអំពើហឹង្សាទះកំភ្លៀងផង ទាត់ផង ធ្វើឲ្យខ្លួនភ័យខ្លាចឆ្លើយដាក់លោក ឡាយ វណ្ណៈ ដែលជាការពិត រឿងនេះ លោក ឡាយ វណ្ណៈ មិនបានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទេ គឺអ្នកស្រី ចេង សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួនឯងមែន ។

យ៉ាងណាក្តីមន្រ្តីនគរបាលយុត្តិធម៍ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលបានចូលរួមសវនាការនេះ បានបដិសេធរាល់ចម្លើយ ដែលជនជាប់ចោទឆ្លើយថា សមត្ថកិច្ចវ៉ៃគឺមិនពិតទេ។

photo6215512702260979807.jpg

ជនជាប់ចោទឈ្មោះ ជឹម វុធ អ្នកបម្រើផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា ក៏បានបដិសេធផងដែរ រាល់ចម្លើយនៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តែមានរក្សាចម្លើយនៅតុលាការ ពោលគឺមានន័យថា ការស្លាប់អ្នកស្រី ចេវ សុវឌ្ឍនា មិនមែនជាអំពើឃាតកម្មទេ គឺអ្នកស្រី ចេវ សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួន។

ដោយឡែកសាក្សីឈ្មោះ ចាន់ រី ប្រពន្ធ ជឹម វុធ ដែលជាអ្នកបម្រើផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា ក៏បដិសេធដូចគ្នាទាំងអស់ទៅនឹងជនជាប់ចោទ ឡាយ វណ្ណៈ, ឡាយ ណារិទ្ធ, ម៉េន សាម៉ៃ ជឹម វុធ និង សាក្សីឈ្មោះ ចាន់ រី ដែរ។

ចំពោះសវនាការនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ក្រុមប្រឹក្សាជំនុំជំរះនឹងសាកសួរលើសមត្ថកិច្ចខេត្តតាកែវអំពីលទ្ធផលសើបអង្កេតបឋម និងការធ្វើកោសល្យវិច្ឆ័យលើសាកសពជនរងគ្រោះ និងសាកសួរសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពីការធ្វើកោសល្យវិច្ឆ័យនិងភស្តុតាងផ្សេងៗនៅក្នុងរឿងក្ដីនេះ៕ មករា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់