បង្ហោះផ្សាយ

ខ្មែរ

CEN News

· 2021-12-02

ក្តៅៗមិនចាំយូរ! ក្រោយបែកធ្លាយរឿងមានជនទី៣ ពេលនេះ ខាងស្រីអ្នកលក់អនឡាញរូបស្រស់ ចេញមុខបកស្រាយបញ្ជាក់ការពិត លឺហើយចុកឈាមជំនួស…

#គូស្នេហ៍# #Richard Hann# #សង្គម# #ព័ត៌មានសង្គម#

515

ប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បុរសម្នាក់ដែលម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Richard Hann បានរៀបរាប់សារបែកបាក់ជីវិតគូស្នេហ៍ដ៏កំសត់ថា៖ «ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។

ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង

» ។

តែទោះយ៉ាងណា ក្រោយរឿងរ៉ាវនេះបានផ្ទុះឡើង នៅពេលនេះ ខាងស្រីបានចេញមុខបកស្រាយ ចំពោះការចោទប្រកាន់ពីសំណាក់ខាងប្រុស ដែលថារូបនាងក្បត់ចិត្តទៅមានអ្នកទី៣ គឺគ្រូជោគជ័យ ប៊ុន ផាក ។

ក្នុងនោះ នាងបានរៀបរាប់ដោយមិនបញ្ជាក់ហេតុផលពីការចែកផ្លូវគ្នាវែងឆ្ងាយយ៉ាងដូច្នេះថា៖ «តាមពិតមិនមែនអុីចឹងទេ យើងបែកគ្នាតាំងពី៦ ខែមុនមកម្ល៉េះ តែដោយសារគាត់នៅតែអង្វរខ្ញុំ ឲ្យខ្ញុំរស់នៅជាមួយគាត់ ចឹងក៏ខ្ញុំនៅជាមួយគាត់ទៅ អញ្ចឹងទៅ មិនមែនថាខ្ញុំកុហកគាត់ ក្បត់គាត់ទេ….. និយាយរួមទៅ ខ្ញុំមកនិយាយនេះ ទី១ ខ្ញុំចង់ការពារកិត្តិយសមនុស្សដែលខ្ញុំស្រឡាញ់ក្រោយ ព្រោះអីគាត់អត់មានបានដឹងអីទេ គាត់ស្គាល់ខ្ញុំ គឺខ្ញុំបានប្រាប់គាត់ថា ខ្ញុំអត់មានអ្នកណាទេ ទាំងដែលការពិតខ្ញុំអត់មានអ្នកណាមែន ហើយចំពោះមិត្តប្រុសចាស់របស់ខ្ញុំ ដូចខ្ញុំនិយាយអុីចឹង គឺខ្ញុំអាណិត ខ្ញុំព្យាយាមឲ្យគាត់ត្រជាក់ម្តងបន្តិចៗ ព្រោះអីបើសិនជាយើងកាត់ផ្តាច់ភ្លាមៗ គាត់និងឈឺចាប់ ប៉ុន្តែ បែរជាចោទខ្ញុំមានជនទី៣ទៅវិញ….»។

តែទោះយ៉ាងណា យើងនឹងរង់ចាំមើល ថាតើខាងប្រុសនឹងធ្វើការឆ្លើយតបបែបណា ចំពោះការចេញមុខបកស្រាយពីអតីតសង្សាររបស់ខ្លួន តើនាងនិយាយជាការពិត ឬយ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Keo Monika

· 2021-12-03

ពួក អាអត់កំណើត ដឹងយក ប្រពន្ធ ម៉ែឪ ហែក អត់កំណើត 🖕🖕🖕😡

Keo Monika

· 2021-12-03

🙄🙄🙄អាឆ្កួត

បត្រា ធម្មជាតិ

· 2021-12-02

ដែលស្ដាប់រឿង តាវ៉ៅ ឈ្មោល តែងតែឌៀល តាវ៉ៅញីឬទែ?

  • 1
ទៅកាន់

ការណែនាំពិសេស