
CEN News
· 2021-12-10
ចុម អាចធ្វើបានទៀត! ទីបំផុត ប្រពន្ធជាទីស្រលាញ់របស់ខ្ញុំ បានប្តឹងខ្ញុំហើយ ដូចអ្វីដែលជនទី៣ថា ចាប់ខ្ញុំដាក់គុក៥ឆ្នាំ…
#គ្រូជោគជ័យ# #ប្តីប្រពន្ធ# #សង្គម# #ជា ច័ន្ទតុលា# #ព័ត៌មានសង្គម# #ប៊ុន ផាក#
35
ប្រិយមិត្តបានទទួលជ្រាបច្រើនហើយ ជុំវិញរឿងរ៉ាវដ៏ផ្ទុះកក្រើក របស់គូស្នេហ៍ប្រៀបដូចប្តីប្រពន្ធមួយគូ ដែលចុងក្រោយ ខាងស្រីបានចាកចេញទាំងគ្មានក្តីអាឡោះអាល័យសូម្បីបន្តិច ដល់គ្រាតស៊ូលំបាកជាមួយគ្នា ខំប្រឹងរកស៊ីរហូតមានអ្វីៗគ្រប់យ៉ាង អស់រយៈពេលជិត ៥ ឆ្នាំ បែរជាទៅស្រវ៉ាចាប់យកគ្រូជោគជ័យ ប៊ុន ផាក ដែលធ្វើឲ្យមហាជនសម្តែងការហួសចិត្តជាខ្លាំង។
លើសពីនេះ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតទៀតនោះ គឺក្រោយរឿងនេះផ្ទុះឡើង ក៏បានបែកធ្លាយសារឆាត និងវីដេអូ គ្រូជោគជាំ ប៊ុន ផាក បានមានគំនិតខូចដ៏អាក្រក់បង្គាប់ឲ្យនារីជាប្រពន្ធ ឬហៅថាមិត្តស្រីរបស់គាត់ ដែលខ្លួនទើបឆក់យកបាន ឲ្យនាងដកលុយទាំងអស់ពីធនាគារដែលពួកគេរកស៊ីរួមគ្នា មកដាក់បង្កើតឈ្មោះគណនីថ្មី ទាំងឥតអៀនខ្មាសសូម្បីបន្តិចឡើយ។
តែទោះយ៉ាងណា បន្ទាប់មក បើតាមខាងស្រី បានធ្វើការ Live វីដេអូទាំងទឹកភ្នែក បានបញ្ជាក់ឲ្យដឹងថា រូបនាងសុខចិត្តដោះស្រាយតាមសន្តិវិធីឲ្យតែអតីតដោះលែងជីវិតនាងទៅ ព្រោះពេលនេះ មិនអាចវិលត្រលប់ដូចគ្រាដើមវិញបានទេ។
តែបើទោះជានារីជាប្រពន្ធដាច់ចិត្តនិងកំពុងមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្រូជោគជាំ យ៉ាងណា ក៏បុរសជាប្តីរូបនេះ ហាក់មិនអស់ចិត្តសោះឡើយដោយនៅតែចង់បន្តរួមរស់ជាមួយនាងដដែល។ ក្នុងនោះ បុរសកំសត់ស្នេហ៍រូបនេះបានបង្ហោះសារថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «បងពិតជានឹកអូន ចង់ធ្វើម្ហូបទាំងអស់នេះអោយអូនញាំទៀតណាស់ ទាំងអស់នេះសុទ្ធតែជាម្ហូបដែរអូនចូលចិត្ត និង cake ដែលអូនចូលចិត្ត តែមើលទៅតាមអូននិយាយអូនមិនអាចត្រលប់មករស់នៅជាមួយបងវិញទេ តែបងនៅតែចង់សួរអូន តើអាចទេយើងឈប់គិតរឿងទាំងអស់នេះ ហើយចាត់ទុកវាសុបិន្តអាក្រក់មួយ ទៅសាងជីវិតថ្មីនៅប្រទេសថៃដែរ យើងធ្លាប់រស់នៅ និងអនុស្សាវរីយ៍ល្អៗ ហើយនេះជាវីដេអូចុងក្រោយហើយដែរបងធ្វើសម្រាប់អូន សង្ឃឹមថាអូនមើលហើយនិងនឹកឃើញអ្វីល្អៗ ដែរយើងធ្លាប់បានសាងជាមួយគ្នា ហើយបទនេះជាបទដែរពួកយើងតែងតែស្តាប់ពេលចាប់ផ្តើមដំបូង មិនថាមុនគេង រឺពេលធ្វើការបងមិនចង់អោយទំនាក់ទំនងយើងអាក្រក់រហូតដល់ជួបគ្នាលើកក្រោយ បងឫអូនជាដើមបណ្តឹងឫចុងបណ្តឹងស្អីនោះទេ វិលវិញមកអូនសម្លាញ់ បងសុំចិត្តអូនបានទេ ខ្ញុំសុំចិត្តបងប្អូនទាំងអស់គ្នា ឈប់ស្ដីបន្ទោសគាត់ទៅ ខ្ញុំមិនចង់អោយគាត់បាក់ទឹកចិត្តទេ ហើយក៍អគុណបងប្អូនទាំអស់គ្នាដែរអាណិតស្រលាញ់រូបខ្ញុំ»។
ទោះជាយ៉ាងណា អ្វីដែលមិននឹកស្មានដល់នោះ គឺថានៅពេលនេះ ខាងស្រីដោយមិនដឹងថាមានការផ្តល់គំនិតពីអ្នកណា ស្រាប់តែធ្វើការប្តឹងរូបលោកពីបទ លួចប្រាក់ក្រុមហ៊ុន,ធ្វើឲ្យខូចខាតដោយចេតនា, លុបបំបាត់ឬ កែប្រែដោយទុច្ចរិតនូវទិន្នន័យនិងគំរាមកំហែងជាដើម។
ជាក់ស្តែង នៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១ លោក ជា ច័ន្ទតុលា បានបង្ហោះនូវលិខិតអញ្ជើញចូលខ្លួនបំភ្លឺ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញារង សឿ ឡុងឌី និងភ្ជាប់សាររៀបរាប់យ៉ាងកំសត់ថា៖ «ពេលនេះប្រពន្ធជាទីស្រលាញ់របស់ខ្ញុំ បានប្តឹងខ្ញុំហើយដូចអ្វីដែលជនទី3ថា ចាប់ខ្ញុំដាក់គុក5ឆ្នាំអោយបាននោះ ឥលូវនេះគាត់បានធ្វើមែនហើយ ជនទី3អើយខ្ញុំសុំខ្លាចលោកហើយ ប្រពន្ធសម្លាញ់ចិត្តបងអើយ អូនដាច់ចិត្តពីបងម្លេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គ្រោះរញ្ជួយដី វា.យប្រ.ហារប្រទេសអាហ្វហ្កានីស្ថាន បាត់បង់ជីវិតជាច្រើននាក់

កងទ័ពរបបសឹកមីយ៉ាន់ម៉ា វាយឆ្មក់តាមអាកាសលើអ្នកភូមិ សម្លាប់មនុស្សជាច្រើននាក់

សិង្ហបុរី ខកចិត្តដោយសារមិនមានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានទាំង៥ ចំណុចក្នុងប្រទេសមីយ៉ាន់ម៉ា

ពលរដ្ឋអាហ្វហ្គានីស្ថានជាង២៣លាននាក់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ

យោបល់ទាំងអស់ (0)
គ្មានយោបល់