បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2021-12-10

អតីតគ្រូបង្វឹកកម្ពុជា លោក Leonardo Vitorino ផ្ញើសារក្រើនរំលឹកលោក Keisuke Honda

#បាល់ទាត់កម្ពុជា# #កីឡា# #AFF Suzuki Cup 2020# #ចាន់ វឌ្ឍនាកា# #Keisuke Honda# #Leonardo Vitorino#

8133

អតីតគ្រូបង្វឹកកម្ពុជាលោក Leonardo Vitorino ផ្ញើសារទៅកាន់លោក Keisuke Honda ដូច្នេះថា៖ “ស្តាប់មនុស្សចាស់ណា គ្រូបង្វឹកវ័យក្មេង…ប្រកួតបន្ទាប់គួរតែដាក់ ចាន់ ចាវ ពលរដ្ឋ និង ឧត្តម លេងជាខ្សែបម្រើ ហើយ ដាក់ កែវ សុខផេង, ចាន់ វឌ្ឍនាកា និង ប្រាក់ ជីវ៉ា លេងជាខ្សែប្រយុទ្ធ ធ្វើបែបនេះទៅបើចង់ឈ្នះប្រកួតណាក្មេងតូច”។នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក Leonardo Vitorino ដែលបានបង្ហោះកាលពីម្សិលមិញ ក្រោយចាញ់ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល 4-2 ដោយគ្មានកីឡាករ CR7 ចាន់ វឌ្ឍនាកា ចូលលេងនោះឡើយ។ សម្តីទាំងនេះមិនមែនចង់ស្តីបន្ទោសអ្នកចាត់ការទូទៅ លោក Keisuke Honda​ នោះទេ គ្រាន់តែចង់បញ្ជាក់ថា កីឡាករដែលគាត់បានបញ្ជាក់ឈ្មោះលើនេះ គាត់មានទម្រង់លេងយ៉ាងល្អ។

ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន លោក Keisuke Honda គឺធ្វើបានល្អខ្លាំងណាស់ ដោយក្រុមជម្រើសជាតិកម្ពុជា មានទម្រង់ខ្ពស់ជាឆ្នាំរាល់ដង ឱកាសគ្រប់គ្រងបាល់បានច្រើន យើងអាចចរកគ្រាប់បាល់បានថែមទៀត ប៉ុន្តែយើងគ្មានសំណាង។ សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2020 ប្រទេសកម្ពុជា នៅសល់ 2ប្រកួតបន្តទៀត ដោយជួបជាមួយ ប្រទេសឡាវ នៅថ្ងៃទី 15 ខែធ្នូ និងជំនួបចុងក្រោយគឺជួបជាមួយ ប្រទេសវៀតណាម នៅថ្ងៃទី 19 ខែធ្នូ ខាងមុខនេះ៕អត្ថបទ៖ ឡុង រតនា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Happy Watch

· 2021-12-12

អតីតគ្រូបង្វឹកកម្ពុជា លោក Leonardo Vitorino ផ្ញើសារក្រើនរំលឹកលោក Keisuke Honda

Jendy1000090382

· 2021-12-11

🥅🤽‍♂️⚽️⛹️‍♀️⚾️⛹️‍♂️🏀🥅🤽🤾‍♂️🤾‍♂️⚽️⛹️‍♀️🥅🏀⛹️‍♂️🏈🤾‍♂️⚾️🤽‍♂️🥅🤽🤽‍♀️

skill of life

· 2021-12-10

CV11 មិនមែន CR7ទេបង😂

  • 1
ទៅកាន់