បង្ហោះផ្សាយ

ខ្មែរ

CULTIVATE IDEAS

· 2021-12-11

តក់ៗ​ពេញ​បំពង់​មាន​ន័យ​ដូច​ម្ដេច​?

#សុភាសិត​ខ្មែរ# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

322

ពាក្យ​ថា​"តក់​ៗ​ពេញ​បំពង់​"គឺ​ជា​ពាក្យ​សុភាសិត​ខ្មែរ​។

តេី​ពាក្យ​សុភាសិត​គឺ​ជា​អ្វី​?

+ពាក្យ​សុភាសិត​ គឺ​ជា​ពាក្យ​ដែល​មាន​ន័យ​ពិរោះ​ស្តាប់​បាន​គួរ​រៀន​គួរ​យក​តម្រាប់​តាម​ហេីយ​មាន​ន័យ​ត្រឹមត្រូវ​គ្រប់​សម័យ​កាល​។

-ពាក្យ​សុភាសិត​ច្រើន​មាន​ន័យ​ពីរ​ គឺ​ ន័យ​ចំ​និង​ន័យ​ធៀប​។

-ន័យ​ចំ​៖គឺ​ជា​ន័យ​ដែល​និយាយ​ចំ​ៗ​ទៅ​លើ​ប្រធានបទ​។

-ន័យ​ធៀប​៖គឺ​ជា​ន័យ​ដែល​និយាយ​ប្រៀបធៀប​ឬ​បញ្ឆិត​បញ្ឆៀង​។

បក​ស្រាយ​៖

+តក់ៗ​ពេញ​បំពង់​

-ន័យ​ចំ​៖គឺ​សំដៅ​ទៅ​លើ​ទឹក​ត្នោត​គឺ​វា​ស្រក់​ម្តង​មួយ​ដំណក់​ៗ​លុះ​យូរ​ៗ​ទៅ​នឹង​ពេញ​បំពង់​មិន​ខាន​។

-ន័យ​ធៀប​៖គឺ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ការ​ងារ​ឬ​កិច្ចការ​តូច​តាច​បន្តិច​បន្តួច​ កាល​ណា​មាន​សេចក្ដី​ព្យាយាម​ការ​ងារ​នោះ​នឹង​រីក​ចម្រើន​ទៅ​មុខ​ជានិច្ច​។

អត្ថបទ​ដោយ​៖CULTIVATE​ IDEAS​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

Moin Sima

· 2022-02-01

🙂🙂🙂🙂

  • 1
ទៅកាន់

ការណែនាំពិសេស