បង្ហោះផ្សាយ

ខ្មែរ

BBR

· 2021-12-13

ខ្ចៅ​​នៃ​​ក្វាង​​ស៊ី​​នៅ​​លើ​​ផ្លូវ​​ដែក​​អន្តរ​​ជាតិ​​

#សង្គម# #អចលនទ្រព្យ# #ចិន# #ផ្លូវ​​ដែក​​អន្តរ​​ជាតិ​​#

4584

នៅថ្ងៃទី៣ ខែធ្នូ ផ្លូវដែកចិន-ឡាវដែលជាវិស្វកម្មនិមិត្តរូបនៃ "គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ" និងជានិមិត្តរូបនៃមិត្តភាពចិន-ឡាវត្រូវបានបើក​ឱ្យដំណើរការជាផ្លូវការ។ បន្ទាប់​ពី​បានទទួលបទពិសោធន៍​នឹង​ភាព​សុខ​ស្រួល​និង​ល្បឿន​នៃរថភ្លើងល្បឿនលឿនចិន​-ឡាវ អ្នកយកព័ត៌មាន បិនបៀយ៉ាងចានថាងូន  នៃស្ថានីយវិទ្យុជាតិឡាវមិន​អាច​រង់ចាំ​ដើម្បី​ចែក​រំលែក​ជាមួយ​មិត្ត​ភក្តិថា៖ "ជិះរថភ្លើងល្បឿនលឿនចិន-ឡាវគឺស្រួលណាស់ ស្ទើរតែគ្មានការរង្កៀកឬការក្រឡាច់នៅពេលជិះ។


យើងថែមទាំងអាចប្រើកុំព្យូទ័រសម្រាប់ការងារការិយាល័យនៅលើរថភ្លើងល្បឿន​លឿន​ហើយនៅក្នុងទូរថភ្លើងល្បឿនលឿន​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ដែល​​ឱ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​ថា​សីតុណ្ហភាព​សមរម្យ។ ឥឡូវនេះ វាចំណាយពេលត្រឹមតែ ៥០ នាទីក្នុងការធ្វើដំណើរ​ពីទីក្រុងវៀងច័ន្ទន៍ទៅដល់ក្រុងវ៉ាងវៀង ចំណាយរយៈពេលជាង១ម៉ោងអាចទៅដល់ហ្លួងព្រះបាងនិងចំណាយត្រឹមតែជាង៣ម៉ោងអាចទៅ​ដល់​ស្ថានីយកំពង់ផែបូឌីងនៃខេត្តហ្លួងណាំថាប៉ុណ្ណោះ។ នេះបានសន្សំសំចៃពេលវេលាច្រើនជាងការធ្វើដំណើរតាមជិះរថយន្ត។"

ផ្លូវដែកចិន-ឡាវគឺជាផ្លូវរថភ្លើងឆ្លងដែនដំបូងគេដែលត្រូវបានវិនិយោគនិងសាងសង់ដោយប្រទេសចិនជាចម្បងហើយបានតភ្ជាប់ដោយផ្ទាល់ទៅបណ្តាញផ្លូវដែកចិន។ ទោះបីជាផ្លូវដែកចិន-ឡាវមិនឆ្លងកាត់ភូមិភាគស្វយ័តក្វាងស៊ីក៏ដោយ សហគ្រាសនិងសាកលវិទ្យាល័យនៃភូមិ​ភាគស្វយ័តក្វាងស៊ីក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការសាងសង់គម្រោងនេះ។

ប្រវែងសរុបនៃផ្លូវដែកចិន-ឡាវគឺ ១០៣៥ គីឡូម៉ែត្រ វាចាប់ផ្តើមពីទីក្រុងគុនមីងប្រទេសចិននៅភាគខាងជើងហើយទៅដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវនៅភាគខាងត្បូង។ ផ្លូវដែកនេះបានឆ្លងកាត់ជួរភ្នំនិងប្រព័ន្ធទន្លេជាច្រើនហើយរចនាសម្ព័ន្ធភូមិសាស្ត្រតាមបណ្តោយផ្លូវដែកនេះគឺស្មុគស្មាញ។សមាមាត្រនៃស្ពាននិងផ្លូវរូងក្រោមដីនៅតាមបណ្តោយផ្លូវដែកទាំងមូលលើសពី ៦០% ដូច្នេះត្រូវបានគេស្គាល់ថាជាផ្លូវដែកដែល "ធ្វើដំណើរក្នុងរន្ធឬក្នុងអាកាស" ការសាងសង់គឺពិបាកខ្លាំងណាស់។


ចាប់តាំងពី​ការ​ចាក់​គ្រឹះ​ផ្លូវ​ការ​នៃ​គម្រោង​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៥ និង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០២១ ក្រុមហ៊ុន Liugong Machinery Co., Ltd. បានផ្គត់ផ្គង់ជាបន្តបន្ទាប់នូវឧបករណ៍ជិត ៣០០ ដូចជាត្រាក់ទ័រចូកដាក់ ត្រាក់ទ័រជីក រ៉ូឡូកិនថ្នល់ ត្រាក់ទ័រឈូសឬ​រុញដីនិងឡានលើកអីវ៉ាន់ជាដើមដើម្បីចូលរួមក្នុងការសាងសង់គម្រោងនិងក្រុមហ៊ុនបានធ្វើការកែលម្អការសម្របខ្លួនទៅនឹងផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌការងារដ៏ស្មុគស្មាញក្នុងស្រុកនិងផលិតឧបករណ៍តាមតម្រូវការ។

លោក លីដុងឈុន  អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុនបាននិយាយថា៖ "ក្រុមហ៊ុន Liugong បានបង្កើតផលិតផលពិសេសសម្រាប់ផ្លូវរូងក្រោម​ដីដែលហៅថា side discharge loader ក្នុងពេលជាមួយគ្នានេះដោយសារជម្រាលនៅតំបន់ភ្នំក៏មានទំហំធ្ងន់ធ្ងរផងដែរយើងក៏បានផលិតផលិតផលពិសេសមួយសម្រាប់ស្ថានភាពនេះជាមួយនឹងកម្រិតភាពធន់ខ្ពស់និងកម្លាំងចលករខ្លាំងហើយដោយសារថ្មមានសភាពរឹងដើម្បីបង្កើនភាពធន់នឹងសមត្ថភាពចូកយើងបានបង្កើតផលិតផលពិសេសមួយដែលមានឧបករណ៍ចូកថ្មីនិង​តៅថ្មីធ្វើឱ្យផលិតផលនេះអាចប្រើប្រាស់បានយូរជាងមុន"។

ក្នុងអំឡុងពេលនៃការសាងសង់គម្រោង សហគ្រាសក្វាងស៊ីក៏បានជួយបណ្តុះបណ្តាលអ្នកចែកចាយក្នុងស្រុកនិងបណ្តុះបណ្តាលអ្នកប្រតិបត្តិករឧបករណ៍និងបុគ្គលិកថែទាំក្នុងស្រុកដែលត្រូវបានបញ្ជាក់ដោយភាគីឡាវ។ លោក លីដុងឈុន  បាននិយាយថា៖ "ឥឡូវនេះ ប្រជាជនបានឮថាផ្លូវដែកចិន-ឡាវកំពុងដំណើរការជាផ្លូវការ ម្ចាស់និងអ្នកប្រតិបត្តិករឧបករណ៍និងបុគ្គលិកថែទាំក្នុងស្រុកបានផ្តល់ការបញ្ជាក់សរសើរនិងការវាយតម្លៃខ្ពស់ណាស់"។

ផ្លូវដែកចិន-ឡាវទាំងមូលត្រូវបានសាងសង់តាមស្តង់ដារចិន ហើយបទពិសោធន៍និងបច្ចេកវិទ្យានៃការគ្រប់គ្រងរបស់ចិនក៏ត្រូវការធ្វើជា"ការគាំទ្រផ្នែកទន់"នៅក្នុងដំណើរការប្រតិបត្តិការផងដែរ។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មហាវិទ្យាល័យក្នុងភូមិភាគស្វយ័តក្វាងស៊ីក៏បានប្រើប្រាស់យ៉ាងសកម្មនូវគុណសម្បត្តិភូមិសាស្ត្ររបស់ពួកគេដើម្បីសហការជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិកឡាវសម្រាប់ផ្លូវដែកចិន-ឡាវ។


មហាវិទ្យាល័យបច្ចេកទេសនិងវិជ្ជាជីវៈផ្លូវដែកលីវចូវគឺជាមហាវិទ្យាល័យវិជ្ជាជីវៈផ្លូវដែកតែមួយគត់នៅក្នុងភូមិភាគស្វយ័តក្វាងស៊ី។ ដើម្បីសហការជាមួយគម្រោងសាងសង់ផ្លូវដែកចិន-ឡាវ នៅខែធ្នូ ឆ្នាំ ២០២០ មហាវិទ្យាល័យបច្ចេកទេសនិងវិជ្ជាជីវៈផ្លូវដែកលីវចូវបានបញ្ជូនគ្រូចំនួន ៧ នាក់ទៅចូលរួមក្រុមបង្រៀនជាមួយសាកលវិទ្យាល័យ Jiaotong ភាគនិរតីដើម្បីទៅប្រទេសឡាវអនុវត្តការងារជំនួយអប់រំរយៈពេល ៤ ខែហើយបានបណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន ២៣៣ នាក់ក្នុង ៥ ថ្នាក់នៃការបើកបររថភ្លើងនិងការដឹកជញ្ជូនតាមផ្លូវដែកសម្រាប់ប្រទេសឡាវ។នៅខែសីហាឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ សាលាបានអនុម័តវិធីសាស្ត្របណ្តុះបណ្តាលតាមអ៊ីនធឺណិត ដើម្បីបណ្តុះបណ្តាលបុគ្គលិកចំនួន ១២០ នាក់ក្នុងមុខតំណែងដឹកជញ្ជូនអ្នកដំណើរ។

នៅក្នុងខែកញ្ញាឆ្នាំនេះ មុខជំនាញគ្រប់គ្រងប្រតិបត្តិការចរាចរណ៍ផ្លូវដែករបស់សាលានេះបានទាក់ទាញសិស្ស ២០ នាក់បន្ថែមទៀតមកពីប្រទេសឡាវឱ្យចុះឈ្មោះចូលរៀន។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជាមួយនឹងការបើកផ្លូវរថភ្លើងឡាវ-ចិន មានការខ្វះខាតទេពកោសល្យក្នុងការដឹកជញ្ជូនផ្លូវដែករបស់ប្រទេសឡាវ។ នៅពេលអនាគត សាលានេះនឹងពង្រីកទាក់ទាញការចុះឈ្មោះសិស្សឡាវក្នុងមុខជំនាញដែលមានអត្ថប្រយោជន៍ដូចជាការគ្រប់គ្រងស្វ័យប្រវត្តិសញ្ញាផ្លូវដែកនិងក្បាលរថភ្លើង។


លោក យ៉ាងឡុងភីង អនុប្រធាននៃមហាវិទ្យាល័យបច្ចេកទេសនិងវិជ្ជាជីវៈផ្លូវដែកលីវចូវបាននិយាយថា៖ "មានកិច្ចសហប្រតិបត្តិការពីរ ប្រភេទ ទីមួយគឺការបណ្តុះបណ្តាលនិស្សិតអន្តរជាតិដែលផ្តល់អោយនិស្សិតឡាវនូវឱកាសទៅសិក្សានៅប្រទេសចិនហើយទីពីរគឺការបណ្តុះបណ្តាលនិងការអប់រំដែលជ្រើសរើសបុគ្គលិកក្នុងស្រុកនិងបណ្តុះបណ្តាលពួកគេលើចំណេះដឹងផ្លូវដែកដើម្បីបម្រើក្រុមហ៊ុនផ្លូវដែកចិន"។

លោក Virasac Somphong អគ្គកុងស៊ុលប្រទេសឡាវប្រចាំនៅទីក្រុងណាននីងធ្លាប់បានទៅមហាវិទ្យាល័យបច្ចេកទេសនិងវិជ្ជាជីវៈផ្លូវដែកលីវចូវដើម្បីទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូដែលបានទៅជួយប្រទេសឡាវ។ លោក Virasac Somphong បាននិយាយថា៖ "សូមអរគុណដល់មហាវិទ្យាល័យដែលបានផ្តល់ចំណេះដឹងបច្ចេកទេសដល់និស្សិតនិងសិក្ខាកាមឡាវសម្រាប់ប្រើប្រាស់ក្នុងសេវាកម្មនិងថែទាំផ្លូវដែកនិងរថភ្លើង។​ បន្ទាប់ពីការបើកដំណើរការផ្លូវដែកឡាវ-ចិន វានឹងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញនិងចរា​ចរណ៍។ ប្រជាជននៃប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ពីផ្លូវដែកឡាវ-ចិន"។

ការបើកដំណើរការផ្លូវដែកចិន-ឡាវដោយរលូនបានបំពេញនូវបំណងប្រាថ្នាដ៏យូរអង្វែងរបស់ប្រទេសឡាវពី "ប្រទេសមានដីគោកព័ទ្ធជុំវិញ" ទៅជា "មជ្ឈមណ្ឌលតភ្ជាប់រវាងដីគោក"។ នេះធ្វើឱ្យប្រជាជន ក្វាងស៊ីដែលចូលរួមមានមោទនភាពនិងឱ្យប្រជាជនឡាវពោរពេញដោយការរំពឹងទុក។


លោក លីដុងឈុន  អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន Guangxi Liugong Machinery Co., Ltd. បាននិយាយថា៖ "ក្នុងនាមជាសហគ្រាសក្វាងស៊ីដែលឈានទៅក្នុងឆាកអន្តរជាតិយើងមានមោទនភាពណាស់ដែលបានចូលរួមក្នុងគម្រោងសំខាន់ៗបែបនេះហើយយើងនឹងប្រើប្រាស់ឱ្យបានល្អនូវករណីជោគជ័យបែបនេះដើម្បីបន្តធ្វើការងារឱ្យបានល្អក្នុងការសាងសង់គម្រោងនៃ"គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ" និងបន្តការរួមចំណែកឱ្យបានកាន់តែច្រើន"។

កញ្ញា Boudsada Lathsakoumman ជានិស្សិតអន្តរជាតិមកពីប្រទេសឡាវដែលកំពុងសិក្សាផ្នែកគ្រប់គ្រងភ័ស្តុភារនៅមហាវិទ្យាល័យវិជ្ជាជីវៈលីវចូវបាននិយាយថា៖ "ការបើកផ្លូវរថភ្លើងនឹងធ្វើឱ្យការទិញលក់ទំនិញជាដើមកាន់តែលឿននិងកាន់តែងាយស្រួល។ខ្ញុំអាចជិះរថ​ភ្លើងល្បឿនលឿនត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបញ្ចប់ការសិក្សា "។

អ្នកយកព័ត៌មាន បិនបៀយ៉ាងចានថាងូន  នៃស្ថានីយវិទ្យុជាតិឡាវបាននិយាយថា៖ "បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ត្រូវ​បាន​បញ្ចប់ ខ្ញុំសង្ឃឹមថានឹងធ្វើដំណើរតាមជិះរថភ្លើងល្បឿនលឿនចិន-ឡាវទៅប្រទេសចិន។ទន្ទឹមនឹងនោះខ្ញុំក៏សង្ឃឹមថានឹងមានប្រជាជនចិនកាន់តែច្រើនឡើងអាចជិះរថភ្លើងល្បឿនលឿនចិន-ឡាវមកស្វែងយល់ពីទេសភាពធម្មជាតិនៃប្រទេសឡាវនិងស្វែងយល់ពីប្រទេសឡាវនិងប្រវត្តិសាស្ត្រនិងវប្បធម៌របស់ប្រជាជនឡាវ "។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

Mr Sor

· 2021-12-13

😁😀

  • 1
ទៅកាន់