បង្ហោះផ្សាយ

ខ្មែរ

CEN News

· 2021-12-18

វីដេអូសកម្មភាពប្លែកៗរបស់អ្នកគ្រូស្រស់ស្អាតម្នាក់ ស្វាគមន៍កូនសិស្ស មុនចូលថ្នាក់រៀន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

#ព័ត៌មាន# #TikTok# #ព័ត៍មានអន្តរជាតិ# #អ្នកគ្រូជនជាតិថៃ#

811

អ្នកគ្រូជនជាតិថៃម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសនៅលើ TikTok មានការចាប់អារម្មណ៍ជាខ្លាំងតែម្តង ខណៈបានឃើញទិដ្ឋភាពនាងស្វាគមន៍កូនសិស្សតូចៗ នៅមាត់ទ្វារថ្នាក់រៀន យ៉ាងប្លែក ដែលពុំធ្លាប់ឃើញពីមុនមក។

អ្នកគ្រូ Pattrawan Laosombut បានបង្ហោះនេះវីដេអូនៅលើ TikTok ក្នុងខែកក្កដា ដោយបានបង្ហាញអំឡុងពេលនាងស្វាគមន៍កូនសិស្សម្នាក់ៗនៅមាត់ទ្វារថ្នាក់រៀន ជាមួយនឹងក្បាច់រាំ ទះដៃផ្ទប់គ្នា ឬឱប ជាដើម ទៅតាមការពេញចិត្តដែលពួកគេ ជ្រើសរើសពីផ្ទាំងរូបភាពដែលព្យួរនៅមាត់ទ្វារ។ វីដេអូនេះ រហូតមកទល់ពេលនេះ គឺមានអ្នកចូលមើលជាង ១៣ លានដង និងជិតកន្លះលានចូលចិត្ត។

តែទោះជាយ៉ាងណា នេះមិនមែនជាវីដេអូ ទើបតែផ្ទុះខ្លាំងបំផុតទេ តែនៅមានវីដេអូស្រដៀងគ្នានេះជាច្រើនទៀតរបស់អ្នកគ្រូ ដែលបានបង្ហោះតាំងពីចុងឆ្នាំ២០២០ ក៏មានអ្នកចូលមើលច្រើនៗផងដែរ។

ពិតណាស់ វីដេអូខ្លះរបស់អ្នកគ្រូ ក៏នៅតែបន្តបង្ហោះឡើងវិញដោយគណនី TikTok ផ្សេងទៀត ដែលបានសរសេីរ ចំពោះវិធីច្នៃប្រឌិតដែលអ្នកគ្រូបានចូលរួមជាមួយកូនសិស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@pattrawanlaosombut
ยังไม่เปิดเรียนเลยคิดถึงเด็กๆดูคลิปเก่าไปก่อนนะคะ ##ครูอนุบาล ##ภัทราวรรณเหล่าสมบัติ
♬ เสียงต้นฉบับ – Natedow Maneewong
@pattrawanlaosombut
คิดถึงแล้วนะเด็กๆอยากเปิดเรียน ##ภัทราวรรณเหล่าสมบัติ ##ครูอนุบาล
♬ Rain Rain Go Away – The Kiboomers

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស