
Meng News
· 2021-12-20
តោះមកស្គាល់ខេត្តតាកែវទាំងអស់គ្នា
#ខេត្តតាកែវ# #ដើរលេង# #រមណីដ្ឋានធម្មជាតិ# #ដើរលេងស្រុកខ្មែរ#
5764
ខេត្តកែវគឺជាខេត្តចំនាស់ជាងគេស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជាដែលមានផ្ទៃដី ៣៥៦៣គីឡូម៉ែត្រការ៉េដែលត្រូវបានបែងចែកជា៩ស្រុកនិងក្រុងមួយរួមមាន ក្រុងដូនកែវ(ជាទីរួមខេត្តដែលប្រជាជនប្រហែល៤០០០០នាក់) ស្រុកបុរីជលសា ស្រុកអង្គរបុរី ស្រុកកោះអណ្ដែត ស្រុកទ្រាំង ស្រុកគីរីវង្ស ស្រុកបាទី ស្រុកសំរោង ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស។

រូបតំណាង
ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តកណ្ដាល កំពង់ស្ពឹ កំពត និង ព្រំប្រទល់ប្រទេសវៀតណាម។ នៅខេត្តតាកែវមានប្រជាជនសរុប៨៤៣៩៣១នាក់ដែលភាគច្រើនប្រកបរបរកសិកម្ម អាជីវកម្ម និង មន្រ្ដីរាជការ។

រូបសំណាក់តាកែវយាកែវមុខផ្សារតាកែវ
ហើយខេត្តនេះក៏មានផ្សារជាទីប្រជុំជននៃតំបន់នីមួយៗដូចជា ផ្សារណាត់(ផ្សារតូចក្នុងក្រុងនៅក្បែរសំណង់អាណានិគមបារាំង) ផ្សារកំពង់ជ្រៃ ផ្សារកោះអណ្ដែត ផ្សារគិរីវង់ ផ្សារក្បាលពោធិ៍ ផ្សារតាកែវ(ជាផ្សារដែលធំជាងគេនៅទីរួមខេត្ត) ផ្សារដើមរកា ផ្សារត្រពាំងអណ្ដើក ផ្សារត្រាំកក់ ផ្សារត្រាំខ្នារ ផ្សារថ្នល់បែកគុស ផ្សារទន្លាប់ ផ្សារធំ ផ្សារបត់រកា ផ្សារព្រៃល្វា ផ្សារព្រៃសណ្ដែក ផ្សារព្រំដែនថាម៉ូ ផ្សារភ្នំដឹន ផ្សារឫស្សីស្រុក ផ្សារសៃវ៉ា ផ្សារសំរោងយ៉ោង ផ្សារអង្គតាសោម ផ្សារអង្គរកា ផ្សារអង្គរបុរី...។

ប្រាសាទតាព្រហ្មទន្លេបាទី
បើយើងចង់មកទស្សនាខេត្តនេះយើងត្រូវធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ២ ឬលេខ៣ ដែលមានចំងាយ៧៨គមពីរាជធានីភ្នំពេញ។ ខេត្តនេះក៏មានរមណីដ្ឋានសម្រាប់ទេសចរណ៍ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដោយមានប្រាសាទ រមណីដ្ឋានធម្មជាតិ និងរមណីដ្ឋានកែច្នៃដូចជា ភ្នំដា(មានប្រាសាទភ្នំដា) ភ្នំបាយ៉ងកោរ(មានប្រាសាទបាយ៉ង់កោរនិងជ្រោះផ្អោក) ប្រាសាទនាងខ្មៅ ភ្នំជីសូរ(មានប្រាសាទភ្នំជីសូរខាងលើភ្នំ) ភ្នំតាម៉ៅ(មានប្រាសាទភ្នំតាម៉ៅ និងសួនសត្វ) ប្រាសាទថ្មដុះ ទន្លេបាទី(ប្រាសាទតាព្រហ្ម និងទិដ្ឋភាពទន្លេ) ប្រាសាទយាយពៅ ប្រាសាទជប់ពល រមណីដ្ឋានម្លិច(មានទឹកនិងភ្នំពទ្ធ័ជុំវិញ) និងរមណីកំពូលពេជ្រ(អន្លង់ភ្ញៀវ)ជាដើម។

ជ្រោះផ្អោក
លើសពីនេះទៅទៀតខេត្តតាកែវក៏មានសិប្បកម្មក្នុងតំបន់ដូចជា ហូល ផាមួង ក្រមា ល ដែលមានគុណភាពល្អហើយយើងទិញនៅតាមទីផ្សារបាន។ ខេត្តតាកែវជាខេត្តចំនាស់ដែលប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ និងមានតំបន់ទេសចរណ៍គួរជាទីទាក់ទាញ ជាពិសេសខេត្តនេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេដូច្នេះបងប្អូនអាចមកកំសាន្ត ក៏ដូចជាគាំទ្រទេសចរណ៍ក្នុងខេត្តនេះផងដែរ។

បង្កងបឹងតាកែវ
មិនត្រឹមតែប៉ុណ្ណោះនៅខេត្តនេះក៏មានអាហារពិសេសប្រចាំតំបន់ទៀតផងគឺបង្កងធម្មជាតិទឹកសាបដែលរសជាតិឆ្ងាញ់ពិសារ។តែទោះជាយ៉ាងណាក៏ដោយយើងក៏មិនត្រូវភ្លេចការថែរក្សាបរិស្ថានដើម្បី ទីក្រុងស្អាត រមណីយដ្ឋានស្អាតក្នុងប្រទេសរបស់យើង។
អត្ថបទដោយៈ សៀកម៉េង
ឯកសាយោង: https://en.m.wikipedia.org/wiki/Tak%C3%A9o_province
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានខែផង! នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសផ្ដល់សិទ្ធិអំណាចពេញលេញដល់យោធា

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវពលករមិនទាន់មានការងារធ្វើ មកចូលរួមពិព័រណ៍ដើម្បីស្វែងរកការងារ

បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?

ផ្តោតទៅលើគោលដៅខ្លួនឯង

យោបល់ទាំងអស់ (11)
Jao MeaNop
· 2022-05-11
😍😍
សៅនី ដាវីឌ
· 2022-01-29
😍😍😊😊
មិត្ត598156650
· 2022-01-14
តោះយើងមកស្គាល់ខេត្តតាកែវទាំងគ្នាប្អូន
សុខ ល័ក្ខណា
· 2022-01-13
ស្អាតណាស់
Mai Meiling
· 2021-12-25
តោះមកស្គាល់ខេត្តតាកែវទាំងអស់គ្នា
ខ្ញុំចូលចិត្តបង់ហោះវីដេអូចម្រៀង
· 2021-12-24
🙂🙂
Seng Sopha
· 2021-12-23
👍
Zakura Zin
· 2021-12-22
ញុម41កាក់😍
SL 11
· 2021-12-22
💙💙
Ouk Sara
· 2021-12-20
🤗🤗
- 1
ទៅកាន់