
Town News
· 2021-12-29
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវប្រកាសថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
#ទុតិយភូមិ# #ខែមករា# #ចំណេះដឹង# #សញ្ញាបត្រ# #ប្រឡង# #អប់រំ និងការងារ# #មធ្យមសិក្សា#
3358
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺ នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និង មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់ ក្នុងនោះបេក្ខជនចំណេះទូទៅ ចំនួន ១០៤ ២៩៨ នាក់ ស្រី ៥៧ ១២៣ នាក់ និងបេក្ខជនបំពេញវិជ្ជានិងស្វៃរិនចំណេះទូទៅចំនួន ៩ ៨៨៧ នាក់ ស្រី ៣ ២៧៤ នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៣៩ ៦១០នាក់ (ស្រី ២៣ ៦៨៣ នាក់) និងថ្នាក់ វិទ្យាសាស្ត្រសង្គមចំនួន ៧៤ ៥៧៥នាក់ (ស្រី ៣៧ ៧១៤នាក់)។

មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រមាន៖ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៖ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ នៅមុនពេលដំណើរការសំណេរមួយថ្ងៃ បេក្ខជនប្រឡងបានទៅពិនិត្យឈ្មោះ ព័ត៌មានផ្ទាល់ខ្លួន លេខតុលេខបន្ទប់ និងជាពិសេសបានវាស់កម្ដៅ និងទទួលស្ទីកឃ័រសុខភាពធម្មតា។

ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា ៣៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។បេក្ខជនមានបញ្ហាសុខភាពចំនួន ៣៦ នាក់ ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់បេក្ខជនមានកម្ដៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន៣១នាក់។ ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ។គណៈកម្មការមេប្រយោគទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ សូមវាយតម្លៃថា ដំណើរការប្រឡងរយៈពេល ២ ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និង មានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងស្របនឹង វិធានការសុវត្ថិភាពសុខភាព។ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត ក្នុងការសម្រេចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស និងបានអនុញ្ញាតឱ្យសិស្សានុសិស្សវិលត្រឡប់មកកាន់សាលារៀនវិញ ស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ ព្រមទាំងការអនុញ្ញាតឱ្យរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឱ្យបានត្រឹមត្រូវ ដើម្បីអនាគតរបស់យុវជនកម្ពុជា។

គណៈកម្មការមេប្រយោគទូទាំងប្រទេសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម និងបំពេញការងារប្រកប ដោយវិជ្ជាជីវៈ, មនសិការការងារ, និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាក៏ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រសួងមហាផ្ទៃ, អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួង សុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការនៅក្នុង ដំណើរការសំណេររយៈពេល២ថ្ងៃនេះ ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះបេក្ខជនគ្រប់រូប ដែលបានមកចូលរួមប្រឡង និងបានគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញត្តិជាធរមាន និងសូមថ្លែងអំណរគុណចំពោះមាតាបិតា អ្នកអាណា ព្យាបាលសិស្ស, វិស័យឯកជន, និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងការអនុគ្រោះ នៅក្នុង ដំណើរការនេះ។តាមការគ្រោងទុក លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

សំណាងន័យថាសាង -(Luck is the result of hard work and preparation)

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា ចុងភៅជនជាតិថៃស្លាប់ក្រោយមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល

តើ Pre-Workout គឺជាអ្វី? តើវាសំខាន់ប៉ុណ្ណា?

យោបល់ទាំងអស់ (5)
Voydavan
· 2022-01-16
😘
Voydavan
· 2022-01-16
😄
Voydavan
· 2022-01-16
🙂
Voydavan
· 2022-01-16
😘
ខ្ញុំចូលចិត្តបង់ហោះវីដេអូចម្រៀង
· 2021-12-31
🙂🙂🙂
- 1
ទៅកាន់