
TNAOT News
· 2022-01-03
បុរសៗប្រយ័ត្នត្រូវថ្មោង! គួរអនុវត្តតាមប្រសាសន៍សម្តេចហ៊ុន សែន ត្រូវនាំប្រពន្ធចូលខារ៉ាអូខេជាមួយផង
#ប្រសាសន៍# #ប្រពន្ធ# #ហ៊ុន សែន# #សង្គម# #អនុវត្ត# #ព័ត៌មានសង្គម# #បុរស#
9161
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃនេះ បានពន្យល់ពីហេតុផលដែលនាំប្តីនិងប្រពន្ធមិនអាចឈ្លោះគ្នាបាន ពាក់ព័ន្ធនឹងរឿងចូលខារ៉ាអូខេ។
ភ្ជាប់ន័យនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ឥឡូវនេះស្ថានភាពនៃជំងឺកូវីដ១៩ បានធូរ ស្បើយ ឡើងវិញហើយ កម្ពុជាក៏បើកប្រទេសឡើងវិញដែរ រីឯអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ ក៏បើកឡើងវិញដែរ ដូច្នេះដើម្បីបង្កាកុំឱ្យប្តីប្រពន្ធឈ្លោះគ្នាដោយសាររឿងចូលខារ៉ាអូខេ ដូច្នេះបុរសៗគួរយកប្រពន្ធចូលខារ៉ាអូខេជាមួយដែរ។
សម្តេចហ៊ុន សែនមានប្រសាសន៍ថា៖«ដើម្បីជៀសវាងប្រពន្ធខឹងដល់ទាំងខ្ញុំ បុរសៗគួរយកប្រពន្ធទៅជាមួយគ្នា បើរៀនអានអក្សរត្រូវរៀនជាមួយគ្នាទៅ យ៉ាងម្តេចដែរតើអាចធ្វើបានទេខាងបុរសៗ។ បើសិនជាទៅតែម្នាក់ឯងនៅពេលមកវិញច្បាស់ជាត្រូវប្រពន្ធជេរ ហើយថាដោយទាំងខ្ញុំ គឺមកពីសម្តេចបើកខារ៉ាអូខេ ទើបប្តីខ្ញុំខូច ដូច្នេះសូមផ្តាំទៅបុរសទាំងឡាយ ត្រូវនាំប្រពន្ធនិងកូនៗទៅជាមួយទៅ ដើម្បីសប្បាយទាំងអស់គ្នា»។
សូមបញ្ជាក់ថា បន្ទាប់ពីមានការចាក់វ៉ាក់សាំងដូសទី១ ទី២ និងទី៣ រួចមក សម្តេចហ៊ុនសែន បានប្រកាស ឱ្យមានការបើកប្រទេសឡើងវិញផងដែរ ហើយវិស័យផ្សេងៗក៏ត្រូវប្រកាសបើកដំណើរការឡើងវិញ ក្នុងនោះវិស័យអាជីវកម្មក្លឹបកម្សាន្ត ឌីស្កូតេក និងខារ៉ាអូខេ ក៏ត្រូវបើកយ៉ាងពេញលេញ គិតមកដល់ពេលបច្ចុប្បន្ននេះ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (13)
Phanou Social Media
· 2022-01-03
អ្នកអាចចូលទៅអានបន្ថែមនូវអត្ថបទល្អៗ ក្នុងWeMediaខ្ញុំបន្តបាន
Happy Watch
· 2022-01-03
បុរសៗប្រយ័ត្នត្រូវថ្មោង! គួរអនុវត្តតាមប្រសាសន៍សម្តេចហ៊ុន សែន ត្រូវនាំប្រពន្ធចូលខារ៉ាអូខេជាមួយផង
Happy Watch
· 2022-01-03
បុរសៗប្រយ័ត្នត្រូវថ្មោង! គួរអនុវត្តតាមប្រសាសន៍សម្តេចហ៊ុន សែន ត្រូវនាំប្រពន្ធចូលខារ៉ាអូខេជាមួយផង
សក្កដា148
· 2022-01-03
ចំណែកខ្ញុំនាំទៅទាំងពីរហ្នឹង ប្រពន្ធក៏នាំសង្សារក៏នាំ នាំអោយស្គាល់ចិត្តគ្នាអោយហើយ
Zheng Lili
· 2022-01-03
បុរសៗប្រយ័ត្នត្រូវថ្មោង! គួរអនុវត្តតាមប្រសាសន៍សម្តេចហ៊ុន សែន ត្រូវនាំប្រពន្ធចូលខារ៉ាអូខេជាមួយផង
CHAN HENG39
· 2022-01-03
អរគុណមិត្តភក្កិ
Cute Girls
· 2022-01-03
បុរសៗប្រយ័ត្នត្រូវថ្មោង! គួរអនុវត្តតាមប្រសាសន៍សម្តេចហ៊ុន សែន ត្រូវនាំប្រពន្ធចូលខារ៉ាអូខេជាមួយផង
ទូច បូយឿន
· 2022-01-03
good 😂😂😂😂😂
Ratha Media
· 2022-01-03
បើនាំប្រពន្ធចូលខារ៉ាអូខេដដែលចូលធ្វើអី 😆
THIB PEN
· 2022-01-03
wow
Keo Monika
· 2022-01-03
🤣🤣🤣ចឹង ផង
- 1
ទៅកាន់