
Town News
· 2022-01-03
ឪពុកចុងចាប់រំលោភកូនស្រីមិនបានសម្រេច កាប់សម្លាប់ ហើយរត់ទៅចង ក សម្លាប់ខ្លួន
#ឪពុកចុង# #សង្គម# #ចាប់រំលោភ# #ព័ត៌មានសង្គម#
1178
ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវឪពុកចុង ប្រើកាំបិតផ្គាក់ កាប់ យ៉ាងសាហាវ ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ព្រោះតែខឹង ចាប់រំលោភមិនបានសម្រេច ហើយបុរសជាឪពុកចុង បបានរត់ទៅចង ក សម្លាប់ខ្លួនឯង ដោយសារតែដឹងថា ខ្លួនបានប្រព្រឹត្តអំពើ មិនសមរម្យនេះ។

ហេតុការណ៍ឃាតកម្ម ដ៏ឃោរឃៅនេះ បានកើតឡើង នៅព្រលប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះ ជនរងគ្រោះស្ថិតក្នុងភូមិធ្លកយល់ ឃុំ តាជេស ស្រុកកំពង់ ត្រឡាចខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាង ស្រីលាភ ភេទស្រី អាយុ១៤ឆ្នាំ ។ ចំណែកបុរសជាឳពុកចុង មានឈ្មោះ ច្រឹង ផល្លី អាយុ៣៦ឆ្នាំ បានប្រើកាំបិតផ្គាក់ កាប់ទៅលើ កូនស្រីចុង ចំនួន ២ កាំបិត បណ្តាលឱ្យដាច់ ក និង ដាច់ដៃស្តាំ ស្លាប់នៅក្នុងថ្លុកឈាម។ក្រោយពីបង្កហេតុ កាប់ទៅលើកូនស្រី បុរសរូបនេះ បានយកខ្សែមកចង ក សម្លាប់ខ្លួនឯងតាមក្រោយផងដែរ។

សាកសពជនរងគ្រោះ និងជនសង្ស័យជាឪពុកចុងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជប៉ុនសន្យាបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

គេចមិនផុតទេ! លោកអធិការខណ្ឌចំការមន កំពុងតែស្រាវជ្រាវស្វែករកមុខបក្សពួកនិងគ្នីគ្នាក្រុមអ្នកលេងTik tok វាយតបគ្នា នៅកោះពេជ្រ

អាហារ ៥ប្រភេទ ជួយកាត់បន្ថយខ្លាញ់រុំថ្លើម

“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

យោបល់ទាំងអស់ (1)
បងរិត គ្មានតម្លៃ
· 2022-01-04
😥😥😥😥🙄🙄
- 1
ទៅកាន់