
CEN News
· 2022-01-04
ផ្អើលទៀតហើយ! ឆ្លងឆ្នាំភ្លាម ចំប៉ីខ្មៅ មិនទុកយូរជូរផ្អូម ប្តឹងមហាទើស ម៉ៃ សុគន្ធ មួយទំហឹង ដោយសារតែរឿងមួយនេះ…
#ដាក់ពាក្យប្តឹង# #ចំប៉ីខ្មៅ# #ម៉ៃ សុគន្ធ# #សង្គម# #ព័ត៌មានសង្គម#
1365
អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចជាខ្លាំងតែម្តង ខណៈស្ងាត់ៗ នៅថ្ងៃនេះ (ទី៧ ខែមករា ឆ្នាំ២០២២) លោក យិន ហេង ហៅចំប៉ីខ្មៅ ស្រាប់តែបានបង្ហោះក្រដាសប្តឹង និងដីកាកោះហៅ២ច្បាប់ អញ្ជើញតារាកំពូលទើស ម៉ៃ សុគន្ធ ឡើងតុលាការ ដោយចោទពីបទញុះ.ញុងឱ្យមានការរើ.សអើ.ង បទបរិ.ហាកេ.រ្តិ៍ជាសាធារណៈ និង រំលោ.ភទំនុកចិត្ត ប្រព្រឹត្តលើបណ្តាញសង្គមហ្វេបុក និង TikTok។
ជាមួយគ្នានេះ លោក យិន ហេង ក៏បានភ្ជាប់សារផ្ញើជូនលោក ម៉ៃ សុគន្ធ ឲ្យដឹងបែបនេះថា៖ «ជូនកំពូលសិល្បៈករ ម៉ៃ សុគន្ធ ដីកា កោះហើយ សូមអញ្ចើញផង អរុណសួស្ដីដើមឆ្នាំថ្ងៃច័ន្ទដើមទ្រព្យ ទី ០៣ ខែ មករា ឆ្នាំ ២០២២ ក៏ដឹងថាខ្ញុំកូនកាត់យួន ក៏ដឹងថាខ្ញុំធ្លាប់ជាប់គុក ហេតុអ្វីអ្នកតែងតែបំពានកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ឆ្លៀតធ្វើអាជីវកម្មលើឈ្មោះខ្ញុំទៀត នេះជាអំណាចនៃសេរីភាពនិងសិទ្ធិ»។
ក្នុងដីការបស់តុលាការ ក៏បានបញ្ជាក់ឲ្យដឹងថា លោក ម៉ៃ សុគន្ធ ត្រូវចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ដើម្បីសាកសួរបំភ្លឺ ជុំវិញការប្តឹងចោទប្រកាន់ខាងលើរបស់ ចំប៉ីខ្មៅ។
តែទោះជាយ៉ាងណា នៅពេលនេះ គេក៏មិនទាន់ឃើញមហាទើស ម៉ៃ សុគន្ធ ចេញប្រតិកម្មឆ្លើយតបទៅនឹងការប្តឹងរបស់លោក យិន ហេង នោះទេ ដោយនៅតែឆ្លើយឆ្លងជាមួយហ្វេនៗយ៉ាងរំភើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គ្រោះរញ្ជួយដី វា.យប្រ.ហារប្រទេសអាហ្វហ្កានីស្ថាន បាត់បង់ជីវិតជាច្រើននាក់

កងទ័ពរបបសឹកមីយ៉ាន់ម៉ា វាយឆ្មក់តាមអាកាសលើអ្នកភូមិ សម្លាប់មនុស្សជាច្រើននាក់

សិង្ហបុរី ខកចិត្តដោយសារមិនមានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានទាំង៥ ចំណុចក្នុងប្រទេសមីយ៉ាន់ម៉ា

ពលរដ្ឋអាហ្វហ្គានីស្ថានជាង២៣លាននាក់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់