បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2022-01-04

ប្រាសាទប្រាំ សង់ពីភក់ពណ៌ក្រហមក្រម៉ៅប្លែក ឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ បែបនិកាយត្រីមូ៌តិ

#ប្រាសាទប្រាំ # #ចំណេះដឹង# #ប្រវត្តិសាស្ត្រ#

10622

បើគេនិយាយពីសំណង់បេតិកភណ្ឌនៅខេត្តបន្ទាយមានជ័យ គេមិនអាចបំភ្លេចបានទេនូវស្រុកព្រះនេត្រព្រះ ដោយទីនោះសំបូរទៅដោយវត្តអារាមបុរាណអាយុកាលរាប់រយឆ្នាំ​ បន្ថែមពីនោះគឺប្រាសាទថ្ម ដែលនៅរក្សារូបរាងបានល្អជាច្រើនសង់ក្នុងសម័យមហានគរ។ 

ឧទាហរណ៍ជាក់ស្ដែងគឺប្រាសាទប្រាំនេះតែម្ដង។ ប្រាសាទប្រាំ មានទីតាំងនៅភូមិគោកទាម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល៧គមពីទីរួមស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រាសាទនេះស្ថាបនាអំពីភក់ព័ណ៌ឈាមជ្រូក (ក្រហមក្រម៉ៅ) មានតួប៉មបីសង់តម្រៀបគ្នាជើងត្បូងអំពីឥដ្ឋដុត។

មានក្លោងទ្វារសង់អំពីថ្មភក់ បែរមុខទៅរកទិសខាងកើត ហើយនៅសង្ខាងនៃតួប៉មខាងមុខមានបណ្ណាល័យចំនួនពីរសាងអំពីថ្មភក់ពណ៌​ឈាមជ្រូក​ ហ៊ុំព័ទ្ធទៅដោយកំពែងថ្មបាយក្រៀម និងគូរទឹកព័ទ្ធក្រៅប្រហែល១០០ម៉ែត្របួនជ្រុងស្មើ។ យោងតាម Discovery Khmer Temples ការពិនិត្យលើទ្រង់ទ្រាយ សំណង់ហិណ្ឌូមួយនេះគឺសាងសង់នាសតវត្សទី១១ ដោយព្រាហ្មណ៏ណាម្នាក់នៃព្រះបាទជ័យវរ្ម័នទី៥ និង ជ័យវីរៈវរ្ម័នដើម្បីឧទ្ទិសថ្វាយទេពនិកាយត្រីមូ៌តិ៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (22)

ឝ្រី វួចឡាង

· 2022-04-11

😘

SOKSOKHOM

· 2022-03-31

អានម្តងហើយ

Vi Sovna Den

· 2022-02-13

🙂👍🇰🇭

SOKSOKHOM

· 2022-02-05

សូមបងប្អូនប្រយត្ន័ផង ចូលរួម ៣កុំ ៣ការពារ😷😷 ជូនពរសុខភាពល្អទាំងអស់គ្នា🇰🇭❤️🙏💐

Nhek Sotheara Love

· 2022-02-02

😍

0978482674

· 2022-01-30

🙂🙂

នីកា កូនម៉ាក់

· 2022-01-13

😍😍😍

ទេស វិសាល

· 2022-01-10

❤❤

សៅ រឹត

· 2022-01-09

បុព្វបុរសខ្មែរយើងពិតជាពូកែណាស់

Pa Ra2

· 2022-01-07

👍

Bro Soy CT

· 2022-01-05

😍😍

Nith Oeun

· 2022-01-05

😀😍

BoreyKH Official

· 2022-01-05

😍😍

SOKSAKHOM

· 2022-01-05

សូមបងប្អូនប្រយត្ន័ផង ចូលរួម ៣កុំ ៣ការពារ😷😷 ជូនពរសុខភាពល្អទាំងអស់គ្នា🇰🇭❤️🙏💐

MEY MEDIA

· 2022-01-05

❤️❤️

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស