
Little Morokot
· 2022-01-10
វិធីងាយៗដើម្បីធ្វើរបាំងមុខទន្សាយ (សម្រាប់កុមារ)
#ចំណេះដឹង# #DIY# #របៀបធ្វើរបាំងមុខ#
129
សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានអត្ថបទមួយចង់បង្ហាញពីរបៀបធ្វើគម្របមុខរូបទន្សាយ។ នេះជាការកែច្នៃដ៏ល្អមួយដែលខ្ញុំបានរៀនចេះពីសាលា។ របាំងមុខនេះវាលក្ខណៈគួរឱ្យស្រលាញ់ ងាយស្រួលធ្វើ ហើយខ្ញុំជឿថាអ្នកទាំងអស់ក៏អាចធ្វើបានជាមួយឪពុកម្តាយរបស់អ្នកដូចគ្នាដែរ។

សម្ភារៈសម្រាប់ធ្វើរបាំងមុខទន្សាយ
- ក្រដាសចំនួនពីរសន្លឹក
- ហ្វឹតសរសេរ
- ខ្មៅដៃផាត់ពណ៌
- កាវបិតក្រដាស
- កន្ត្រៃ
បីជំហានដើម្បីធ្វើរបាំងមុខទន្សាយ (ឪពុកម្តាយគួរធ្វើជាមួយកូនៗដើម្បីបង្កើនភាពរីករាយក្នុងក្រុមគ្រួសារ)
ជំហានទី 1: ចាប់ផ្តើមគូរត្រចៀកទន្សាយ។ បន្ទាប់មកភ្ជាប់ទម្រង់មុខរាងមូលសម្រាប់ក្បាលទន្សាយរបស់យើង រួចគូរភ្នែកឱ្យទន្សាយដោយប្រើបន្ទាត់កោងដូចឥន្ទធនូ។ ដើម្បីកាត់រាងភ្នែកបាន អ្នកត្រូវបត់ក្រដាសរបស់អ្នកជាពីរ រួចធ្វើការកាត់តាមជុំវិញគែម។ ក្រោយកាត់រួច សូមទុកក្រដាសនោះមួយឡែកសិន។ (សូមមើលរូបខាងក្រោម)




ជំហានទី 2: ចាប់ផ្តើមគូររង្វង់មូលឱ្យធំតាមដែលអ្នកចង់បាននៅលើក្រដាសថ្មីមួយទៀត រួចគូរថ្ពាល់ទន្សាយ។ ដើម្បីគូរថ្ពាល់ទន្សាយបាន យើងត្រូវគូរបន្ទាត់កោងពីរផ្នែកលើ និងផ្នែកក្រោម ហើយបន្ថែមរូបជារាងអក្សរ M ជាច្រើននៅសងខាង។ បន្ទាប់មកធ្វើដដែលៗនៅម្ខាងទៀត។ ឥឡូវនេះយើងនឹងគូរធ្មេញធំពីរឱ្យទន្សាយ ដោយគូររូបចតុកោណកែង បន្ទាប់មកដាក់ខ្សែចំកណ្តាល។



ជំហានទី 3: ចូរជ្រើសរើសពណ៌ណាមួយដែលអ្នកចង់ផាត់នៅផ្នែកត្រចៀកទន្សាយ និងច្រមុះរបស់ទន្សាយ។ សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសយកហ្វឺត គូរនៅលើថ្ពាល់ទន្សាយ ដើម្បីធ្វើជាពុកមាត់ទន្សាយ ហើយប្រើក្រហមផាត់ត្រង់ច្រមុះ និងពណ៌ផ្កាឈូកត្រង់ត្រចៀក។

ក្រោយមកទៀតខ្ញុំនឹងប្រើកន្រ្តៃដើម្បីកាត់គែមដែលយើងមិនត្រូវការចេញ។ ដំណាក់កាលចុងក្រោយគឺខ្ញុំយកកាវមកលាបត្រង់ច្រមុះ ផ្នែកខាងក្រោយ ហើយយើងនឹងបិទវាលើមុខទន្សាយ។
ជាការប្រសើរណាស់, ទីបំផុតអ្នកបានធ្វើវាឡើងដោយជោគជ័យ និងគួរអោយស្រលាញ់។ អរគុណសម្រាប់ការអានអត្ថបទមួយនេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់