បង្ហោះផ្សាយ

ខ្មែរ

Town News

· 2022-01-06

បុរសម្នាក់បើករថយន្តប៉ះជាមួយម៉ូតូបណ្តាលឲ្យរេចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងា

#សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #សង្កាត់ស្ទឹងមានជ័យ២# #ព័ត៌មានសង្គម#

1758

បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនជ្រុលទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងបណ្ដាលឲ្យនារីម្នាក់រងរបួស ចំណែករថយន្តរេចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងាជើង ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ទល់មុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ ជាមួយបុរសម្នាក់ទៀតបានបើករថយន្តLEXUS RX300ពណ៌ស្ក ពាក់ស្លាកលេខ កណ្ដាល2A -7717 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅប៉ះម៉ូតូនារីម្នាក់ម៉ាកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-8904 និងមានបុរសម្នាក់រួមដំណើរជាមួយរងរបួសជើងស្រាល តែរថយន្តបង្កមិនឈប់នោះទេ ក៏បានបន្ថែមល្បឿនជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យអ្នកបើករថយន្តនឹងរួមដំណើររងរបួស ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយបានឲ្យភាគីទាំងពីរសម្របបសម្រួលគ្នាដោយម្ចាស់រថយន្តបង្កព្រមសងថ្លៃព្យាបាលទៅខាងម៉ូតូចំនួន៦០ដុល្លារដើម្បីបញ្ចប់រឿង ក្រោយមកទៀតរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាបណ្ដោះអាសន្នរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

Voydavan

· 2022-01-08

😍

Voydavan

· 2022-01-08

😉

Voydavan

· 2022-01-08

😀

Voydavan

· 2022-01-08

😂

Voydavan

· 2022-01-08

😘

BoreyKH Official

· 2022-01-06

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស