
Wow Cambodian
· 2022-01-08
មកមើលសម្រស់ប្រាសាទអូរផ្អុង តាមរយៈគំនូរព្រាងរបស់លោក Henri Parmentier កាលពីជិត ១០០ឆ្នាំមុន
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ប្រាសាទអូរផ្អុង#
9683
ប្រាសាទអូរផ្អុង ស្ថិតក្នុងរចនាបថគូលែន ដែលត្រូវបានប្រវត្តិវិទូយល់ថាសាងសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដើមសតវត្សរ៍ទី៩ នៃគ្រិស្តសករាជ។
ការសន្មត់ដូច្នេះគឺដោយសារសម័យនោះគ្មានសិលាចារឹកមកបញ្ជាក់ គឺផ្អែកលើអំណះអំណាងក្នុងប្រវត្តិសាស្ត្រព្រះបាទជ័យវរ្ម័នទី២ លោកបានយាងទៅភ្នំគូលែន តាំងរាជធានីនៅទីនោះដើម្បីប្រារព្ធពិធីទេវរាជ និងប្រកាសឯករាជ្យពីនគរជ្វា។ អ្វីដែលពិសេសជាងនេះ ប្រាសាទអូរផ្អុងត្រូវអ្នកប្រវត្តិសាស្ត្រចាត់ទុកផ្ដែរនៃប្រាសាទអូរផ្អុងជាគំរូនៃរចនាបថគូលែន។

រចនាបថគូលែនជារចនាបថ ដែលមានការសាកល្បងបញ្ចូលគ្នានៃសិល្បៈមុនអង្គរ ជាមួយសិល្បៈចាមជ្វាឲ្យទៅជាសិល្បៈថ្មីមួយ ប៉ុន្តែពុំមានលក្ខណៈច្បាស់លាស់នៅឡើយទេ។ ទោះជាមានការបាក់បែងដោយកន្លែង តែប្រាសាទអូរផ្អុងនៅរក្សារូបរាងល្អបានច្រើន បើទោះជាមានអាយុកាលជាង១២០០ឆ្នាំហើយក្ដី។
ខាងក្រោមគឺជាគំនូរព្រាងប្រាសាទអូរផ្អុងគូរដោយលោក Henri Parmentier នៅឆ្នាំ ១៩២៧ គិតមកទល់ពេលនេះមានរយៈពេល ៩៥ឆ្នាំហើយ។ គំនូរនេះត្រូវបានយកមកបង្ហោះឡើងវិញដោយលោក ថន វរ៌ធន៕






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (17)
មិត្ត598156650
· 2022-06-12
អរុណសួស្តីពេលព្រឹកទាំងអស់គ្នាបងប្អូន
seyhakpt
· 2022-02-10
😍😍
seyhakpt
· 2022-02-10
😮😮😮
មិត្ត598156650
· 2022-01-30
ជំរាបសួរបងប្អូនទៃងអស់គ្នា?
Save Tok Merl
· 2022-01-27
Hi ❤️
មិត្ត1000144247
· 2022-01-16
😊😉
Seng Sopha
· 2022-01-12
👍
Nhek Sotheara Love
· 2022-01-12
😍
រីមុីហ័ង
· 2022-01-11
😊😊
Kim media
· 2022-01-09
❤️🇰🇭
TV Funny
· 2022-01-09
🤗
Voydavan
· 2022-01-09
🤗
Voydavan
· 2022-01-09
🤔
Voydavan
· 2022-01-09
😋
Voydavan
· 2022-01-09
😁
- 1
- 2
ទៅកាន់