បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2022-01-12

គ្រូពេទ្យព្រមានកុំធ្វើរឿង ៥ នេះក្រោយបាយរួច ព្រោះអាចអាយុខ្លីដោយមិនដឹងខ្លួន

#គន្លឹះថែទាំសុខភាព# #សុខភាព# #រំលាយអាហារ# #គ្រូពេទ្យ#

13

ក្រោយទទួលទានបាយ ឬអាហារពេលណាមួយរួច តាមការណែនាំរបស់អ្នកជំនាញផ្នែកសុខភាពនៅឯប្រទេសចិន បានកត់បង្ហាញនៅទម្លាប់អាក្រក់ ៥ ដែលអ្នកគួរជៀសវាង មិនត្រូវអនុវត្តជាដាច់ខាត៖

៥) ការធ្វើលំហាត់ប្រាណខ្លាំងៗ

ក្រោយទទួលទានអាហាររួច អ្នកមិនត្រូវទៅធ្វើលំហាត់ប្រាណខ្លាំងៗភ្លាមនោះទេ ដោយត្រូវរង់ចាំយ៉ាងហោចណាស់ ១ ម៉ោងសិន ដើម្បីឲ្យអាហារមានការរំលាយ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ។

ផ្ទុយទៅវិញបើអ្នកបន្តអនុវត្ត នោះអាចឈានឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារមានការចុះថយ ហើយយូរទៅវិវត្តទៅជាជំងឺរ៉ាំរ៉ៃដល់ក្រពះ ដូចជារលាក ដំបៅក្រពះ និងរលាកក្រពះពោះវៀនជាដើម។

៤) ងូតទឹក

ដើម្បីបង្ការបញ្ហាទល់លាមក ឬឈឺក្រពះ អ្នកមិនត្រូវងូតទឹកភ្លាមៗនោះទេ ក្រោយពីទទួលទានអាហាររួច។ ដោយសារតែទឹកត្រជាក់វាអាចបង្កឲ្យប៉ះពាល់ដល់ចរន្តឈាម ហើយនាំឲ្យដំណើរការរំលាយអាហាររបស់ក្រពះមានការថយចុះ។

៣) ផឹកតែបន្ទាប់ពីទទួលទាន

តែមានសារធាតុចិញ្ចឹមដូចជាចវីតាមីន និង Theophylline តែការទទួលទានទឹកតែ ក្រោយពីទទួលទានអាហាររួច មិនជារឿងដ៏ត្រឹមត្រូវនោះទេ។ ដោយសារតែការលាយបញ្ចូលគ្នារវាងប្រូតេអ៊ីននៃអាហារនិងតានីនដែលមាននៅក្នុងតែ វាធ្វើឲ្យប៉ះពាល់ដល់ការស្រូប។ ល្អបំផុតអ្នកអាចដកឃ្លា ៣០ នាទីមុនទៅទទួលទានតែ។

២) ផឹកទឹកត្រជាក់

ទឹកត្រជាក់បណ្តាលឲ្យឡើងខ្លាញ់ក្បាលពោះ ហើយធ្វើឲ្យជាតិខ្លាញ់ឡើងខាប់ មួយទៀតវាក៏កាត់បន្ថយប្រតិកម្មអង់ស៊ីមដែលពាក់ព័ន្ធនឹងដំណើរការរំលាយអាហារផងដែរ។ ដូច្នេះបើចង់ទទួលទានទឹក គួរទទួលទឹកក្ដៅឧណ្ហ៍ៗ ហើយត្រឹម ១ កូនកែវអីបានហើយ។

១) ជក់បារី

នេះជាទម្លាប់របស់មនុស្សប្រុសមួយចំនួន ទាំងដែលស៊ីជម្រៅទៅគឺវាមិនល្អនោះទេ ព្រោះអីវាធ្វើឲ្យចរចាចរន្តឈាមដើរមិនស្រួល ហើយជាតិពុលនៃផ្សែងបារីដែលស្រូបទៅវាជាធម្មតានឹងជ្រាបចូលពេញរាងកាយ ដូចជាផ្លូវដង្ហើម សួត និងប្រព័ន្ធរំលាយអាហារនេះជាដើម៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់