
Knongsrok
· 2022-01-19
តេស្តចិត្តសាស្ត្រ៖ រើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណាចំពោះមនុស្សជុំវិញខ្លួន?
#រើសម៉ូតផ្ទះ# #ជំនឿ# #តេស្តចិត្តសាស្ត្រ# #ទស្សទាយ#
30
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។
1. ផ្ទះឈើអ្នកដែលចូលចិត្តផ្ទះឈើមានទំនោរជាមនុស្សប្រាកដប្រជា មានហេតុផល និងមិនឆាប់ធ្វើការសម្រេចចិត្តងាយៗទេ អ្នកតែងតែប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិមុនពេលសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះបើនរណាចង់បោកប្រាស់ពិបាកបន្តិចហើយ ។
អ្នករើសលេខមួយនេះជាមនុស្សឆ្លាតអាចមើលដឹងថានរណាកំពុងកុហក ដោយសារតែហេតុផលទាំងនេះហើយជាញឹកញាប់អ្នកច្រើនតែជាទីប្រឹក្សារបស់មនុស្សជាច្រើន ជាពិសេសអ្នកជិតស្និទ្ធគឺតែងតែមកពិគ្រោះយោបល់ជាញឹកញាប់ណាស់ ។
2. ផ្ទះថ្មអ្នកគឺជាមនុស្សល្អឥតខ្ចោះ មានភាពហ្មត់ចត់ ចូលចិត្តភាពច្បាស់លាស់ មានតម្លាភាព និងយុត្តិធម៌ក្នុងការសម្រេចចិត្ត ឬធ្វើកិច្ចការអ្វីមួយច្រើនតែគិតពីស្ថេរភាពជាចម្បង មិនចូលចិត្តធ្វើអ្វីដែលមានហានិភ័យទេ ។
ជាញឹកញាប់អ្នកជាមនុស្សស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមយល់ពីទស្សនៈរបស់ពួកគេមុនពេលធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ។
ពេលខ្លះអ្នកមានភាពជាមនុស្សត្រង់ទៅត្រង់មក ហើយភាពស្មោះត្រង់ខុសថាខុស ត្រូវថាត្រូវរបស់អ្នកអាចធ្វើឱ្យគេខឹង ប៉ុន្តែទាំងនេះមានគុណសម្បត្តិដូចគ្នាដែលធ្វើឱ្យអ្នកលង់ស្នេហ៍នរណាម្នាក់ នៅក្នុងទំនាក់ទំនងត្រង់ទៅត្រង់មកដូចគ្នា លើសពីនេះអ្នកមិនដែលខ្មាស់អៀនក្នុងការនិយាយពីគំនិតរបស់អ្នកឡើយ។
3. ផ្ទះថ្មលាយឈើអ្នកជាមនុស្សដែលមានបញ្ញាផ្លូវចិត្តខ្ពស់ អ្នកចូលចិត្តជីវិតបែបសាមញ្ញៗ មិនច្របូកច្របល់ មិនចូលចិត្តធ្វើអ្វីដែលអន្ទះសារខ្វះការពិចារណាឡើយ ។
លើសពីនេះអ្នកជាមនុស្សយល់ចិត្តអ្នកទទៃ ដោយសមត្ថភាពពិសេសនេះហើយទើបធ្វើឱ្យអ្នកដ៏ទៃងាយបើកចិត្តជាមួយអ្នក ទើបមិនចម្លែកទេដែលអ្នកមានមិត្តច្រើន ពេលខ្លះជាអ្នកឲ្យយោបល់គេក្នុងរឿងស្នេហាទៀតផង ៕
ប្រភព៖ Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (0)