
ស្អាតបែបធម្មជាតិ
· 2022-01-19
វិធីបណ្តុះរោមភ្នែកបែបធម្មជាតិឱ្យវែងក្រាស់ស្អាតក្នុងរយៈពេលខ្លី
#ប្រេងល្ហុងខ្វង# #រូបមន្តថែសម្រស់# #សុខភាព# #បណ្តុះរោមភ្នែក# #ប្រេងដូង#
1102
រោមភ្នែកក្រាស់ ង វែង ជាទីពេញនិយមណាស់សម្រាប់នារីសម័យថ្មីនាពេលបច្ចុប្បន្ននេះព្រោះវាជួយលើកសម្រស់ភ្នែកឱ្យកាន់តែមានភាពទាក់ទាញនិងសុិចសុី។ ខាងក្រោមនេះជាវិធីបណ្តុះរោមភ្នែកតាមបែបធម្មជាតិដែលចំណាយប្រាក់តិចទទួលបានប្រសិទ្ធភាពខ្ពស់និងមិនខាតពេលវេលា៖
១) ប្រេងល្ហុងខ្វង
ប្រេងល្ហុងខ្វងត្រូវបានគេប្រើយ៉ាងពេញនិយមនៅក្នុងការបណ្តុះសក់។ សារធាតុអាសុីតខ្លាញ់ដែលមាននៅក្នុងប្រេងល្ហុងខ្វងមានប្រយោជន៍ក្នុងការជួយបណ្តុះរោមភ្នែកឱ្យវែងហើយក្រាស់។
វិធីធ្វើ៖ យកសំឡីត្បារត្រចៀកស្អាតឬជក់ម៉ាស្ការ៉ាដែលលែងប្រើមកលាងសម្អាតឱ្យអស់ម៉ាស្ការ៉ា មកជ្រលក់ក្នុងប្រេងល្ហុងខ្វង១តំណក់។ យកសំឡីឬជក់ដែលជ្រលក់ប្រេងរួចមកលាបលើរោមភ្នែកដោយប្រុងប្រយត្ន័កុំឱ្យចូលភ្នែក។ ទុកចោលរយៈពេល១យប់សឹមលាងទឹកចេញនៅពេលព្រឹក។ ធ្វើបែបនេះជារៀងរាល់យប់អ្នកនឹងសង្កេតឃើញថារោមភ្នែករបស់អ្នកដុះវែងក្រាសប្លែកក្នុងរយៈពេល២សប្តាហ៍។

(រូបតំណាង)
២) ប្រេងដូង ប្រេងអូលីវ និងប្រេងអាល់ម៉ន
ប្រេងទាំង៣មុខនេះសុទ្ធតែជាប្រេងដែលមានសារធាតុប្រូតេអុីននិងសារធាតុចិញឹ្ចមជាច្រើនប្រភេទដែលជួយថែបំប៉នរោមភ្នែកឱ្យដុះវែងល្អ។
វិធីធ្វើ៖ លាយប្រេងទាំង៣មុខបញ្ចូលគ្នាក្នុងបរិមាណសមល្មម។ យកប្រេងដែលលាយរួចលាបលើរោមភ្នែកដោយប្រុងប្រយត្ន័កុំឱ្យចូលភ្នែក។ ទុកចោលរយៈពេល៣ទៅ៤ម៉ោងមុននឹងលាងសម្អាតចេញ។ ធ្វើបែបនេះជាប្រចាំដើម្បីទទួលបានលទ្ធផលល្អ។

(រូបតំណាង)
៣) តែបៃតង
តែបៃតងមានផ្ទុកទៅដោយរ៉ាឌីកាល់សេរីឬហៅម៉្យាងទៀតថាសារធាតុប្រឆាំងអុកសុីតកម្មដែលមិនត្រឹមតែជួយឱ្យរោមភ្នែកដុះវែងល្អទេ ថែមទាំងធ្វើឱ្យរោមភ្នែកមានភាពរឹងមាំទៀតផង។
វិធីធ្វើ៖ ឆុងតែបៃតង១កែវដោយប្រើស្លឹកតែឬតែកញ្ចប់ជាមួយទឹកក្តៅឧណ្ណៗ។ ទុកទឹកតែឱ្យត្រជាក់រួចយកមកលាបលើរោមភ្នែក។ ទុកចោលរយៈពេល១យប់។ សម្រាប់ទឹកតែដែលនៅសល់អាចរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើបន្តទៀតបាន ប៉ុន្តែមិនត្រូវប្រើទឹកតែដដែលនោះលើសពី៣ថ្ងៃឡើយ។

(រូបតំណាង)
៤) សម្បកក្រូចនិងប្រេងអូលីវ
នៅក្នុងសម្បកក្រូចពោរពេញទៅដោយវីតាមីនសេ(Vitamin C)និងវីតាមីនអា(Vitamin A)ដែលជួយពន្លឿនដល់ការបណ្តុះសក់និងរោម ឯប្រេងអូលីវជួយផ្តល់សារធាតុចិញ្ចឹមពីឬសរោម។
វិធីធ្វើ៖ ត្រាំសម្បកក្រូចក្នុងប្រេងអូលីវទុកចោលនៅពេលព្រឹក។ លាបប្រេងនោះលើរោមភ្នែកដោយប្រុងប្រយត្ន័កំុឱ្យចូលភ្នែកនៅពេលយប់មុនចូលគេង។ លាបប្រេងនេះមួយថ្ងៃរំលងមួយថ្ងៃជាប្រចាំដើម្បីទទួលបានលទ្ធផលល្អ។

(រូបតំណាង)
៥) ប្រេងវីតាមីនអឺ (Vitamin E)
ប្រេងវីតាមីនអឺជួយបង្កើនរន្តឈាមសម្រាប់គល់រោមនិងជួយពន្លឿនដល់ការដុះរោមភ្នែកថ្មី។
វីធីធ្វើ៖ កាត់វីតាមីនអឺ១គ្រាប់បង្ហូរយកតែប្រេងរួចយកមកលាបលើរោមភ្នែកដោយប្រុងប្រយត្ន័កុំឱ្យចូលភ្នែក។ ទុកចោល២ទៅ៣ម៉ោងមុននឹងលាងសម្អាត។ អ្នកក៏អាចលាបប្រេងវីតាមីនអឺមុនពេលលាបម៉ាស្ការ៉ាផងដែរដើម្បីកុំឱ្យរោមភ្នែកកកជាប់ដុំៗ។

(រូបតំណាង)
ប្រែសម្រួលដោយ៖ ស្អាតបែបធម្មជាតិ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្ពុជាស្នើអន្តរជាតិឲ្យបន្តតាមដានលើការគំរាមកំហែង សិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ

ប្រទេសហូឡង់គ្រោងនឹងសម្លាប់មាន់ចំនួន ៧១,០០០ ក្បាល បន្ទាប់ពីរកឃើញជំងឺផ្តាសាយបក្សី

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

យោបល់ទាំងអស់ (0)
គ្មានយោបល់