បង្ហោះផ្សាយ

ខ្មែរ

ស្អាតបែបធម្មជាតិ

· 2022-01-20

លើកសម្រស់ដោយជ្រើសរើសវ៉ែនតាឱ្យសមនឹងទម្រង់មុខ

#ចំណេះដឹង# #វ៉ែនតា# #ចំណេះដឹងទូទៅ# #ទម្រង់មុខ#

2273

វ៉ែនតាមានតួនាទីជាជំនួយការរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃដើម្បីជួយសម្រួលដល់ការមើលឃើញ​ ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះអត្រាអ្នកវ៉ែនតាមានការកើនឡើងដោយសារតែមនុស្សភាគច្រើនត្រូវធ្វើការនៅមុខកញ្ចក់កុំព្យូទ័រជាច្រើនម៉ោងដែលជាហេតុធ្វើឱ្យភ្នែករបស់ពួកគេមើលមិនសូវច្បាស់ហើយត្រូវការពាក់វ៉ែនតាជំនួយ។ សម្រាប់មនុស្សមួយចំនួនទៀតពួកគេពាក់វ៉ែនតាដើម្បីការពារភ្នែកពីពន្លឺកញ្ចក់កំុព្យូទ័រឬថតរូបលេងជាដើម។ ប្រសិនបើអ្នកចេះជ្រើសរើសទម្រង់វ៉ែនតាឱ្យសាកសមនឹងទម្រង់មុខរបស់អ្នកនោះ វានឹងធ្វើឱ្យសម្រស់ផ្ទៃមុខរបស់អ្នកកើនឡើងមួយកម្រិតទៀត។ ខាងក្រោមនេះជារបៀបជ្រើសរើសទម្រង់វ៉ែនតាឱ្យសមនឹងទម្រង់មុខរបស់អ្នក៖ 

១) ទម្រង់មុខការ៉េ

លក្ខណៈសម្គាល់នៃទម្រង់មុខការ៉េគឺមានថ្គាមរីកធំ(ថ្គាមខ្លា) ថ្ងាសនិងថ្គាមមានទទឹងស្មើគ្នា ថ្ងាសទូលាយ ចង្ការរាបឬមានរាងការ៉េ ឆ្អឹងថ្ពាល់ខ្ពស់។​ 

វ៉ែនតាដែលអ្នកគួរតែជ្រើសរើសនោះគឺវ៉ែនតាដែលមានកញ្ចក់និងដងរាងមូល ឬរាងពងក្រពើដើម្បីជួយឱ្យមុខមើលទៅឃើញមិនសូវជ្រុងពេកនិងជួយបន្ថែមតុល្យភាពដល់ទម្រង់មុខ។

វ៉ែនតាដែលអ្នកមិនគួរជ្រើសរើសនោះគឺវ៉ែនតាដែលមានកញ្ចក់រាងការ៉េបួនជ្រុងព្រោះវានឹងធ្វើឱ្យមុខមើលទៅកាន់តែរីកធំ។

(រូបតំណាង)

២) ទម្រង់មុខមូលលក្ខណៈសម្គាល់នៃទម្រង់មុខមូលគឺមានបណ្តោយនិងទទឹងមុខស្មើគ្នាស្ទើរតែទាំងស្រុង ថ្ពាល់ពេញធំ ថ្គាមរាងមូលហើយមានចង្ការមូល។

វ៉ែនតាដែលអ្នកគួរតែជ្រើសរើសគឺវ៉ែនតាដងរាងចតុកោណកែង វ៉ែនតាដែលមានចុងដងបះឡើងលើ ឬវ៉ែនតារាងអក្សរ Dដើម្បីជួយឱ្យមុខរួមតូចនិងបន្ថែមទម្រង់ដល់មុខ។

វ៉ែនតាដែលអ្នកមិនគួរជ្រើសរើសនោះគឺវ៉ែនតាដែលមានកញ្ចក់មូលឬរាងពងក្រពើព្រោះវានឹងធ្វើឱ្យមុខកាន់តែមូល។

(រូបតំណាង)

៣) ទម្រង់មុខបេះដូង

  លក្ខណៈសម្គាល់នៃទម្រង់មុខបេះដូងគឺមានថ្ងាសទូលាយ ឆ្អឹងថ្ពាល់ខ្ពស់ ផ្អែកដែលចុះពីថ្ងាសមកចាប់ផ្តើមរួមតូចដេញរហូតដល់ចង្ការ ចង្ការតូច។

វ៉ែនតាដែលអ្នកគួរជ្រើសរើសគឺវ៉ែនតាដែលមានកញ្ចក់រាងចតុកោណ រាងមូលឬរាង៨ជ្រុងព្រោះវានឹងជួយឱ្យចង្ការមើលទៅមិនសូវតូចឬស្រួចពេកនិងបន្ថែមតុល្យភាពដល់ទម្រង់មុខ។ ម៉្យាងទៀតគួរជ្រើសរើសយកដងដែលមានពណ៌ស្រាលឬវ៉ែនតាដែលមិនមានរឹមនៅជំុវិញកញ្ចក់ផងដែរ។

វ៉ែនតាដែលអ្នកមិនគួរជ្រើសរើសនោះគឺវ៉ែនតាដែលមានកញ្ចក់រាងការ៉េនិងរាងពងក្រពើតូច។

(រូបតំណាង)

៤) ទម្រង់មុខត្រីកោណ

លក្ខណៈសម្គាល់នៃទម្រង់មុខត្រីកោណគឺមានថ្ងាសតូច បរិវេណថ្ពាល់និងចង្ការរីកធំ។

វ៉ែនតាដែលអ្នកគួរជ្រើសរើសគឺវ់ែនតាដែលមានកញ្ចក់រាងអក្សរD និងកញ្ចក់ដែលមានដងបះឡើងលើដូចភ្នែកឆ្មារដែលធ្វើឱ្យថ្ងាសមើលទៅមិនសូវចង្អៀត។

វ៉ែនតាដែលគួរចៀសវាងគឹវ៉ែនតាដែលមានដងនិងរឹមខាងលើធំពេក។

(រូបតំណាង)

៥) ទម្រង់មុខពងក្រពើ

លក្ខណៈសម្គាល់នៃទម្រង់មុខពងក្រពើគឺមានថ្ងាសតូច ថ្ពាល់តូច និង ចង្ការតូច។ 

ដោយសារតែទម្រង់ពងក្រពើជាទម្រង់មុខដែលមានលក្ខណៈខាងលើនិងខាងក្រោមស្មើគ្នា ដូចនេះស្ទើរតែគ្រប់ទម្រង់វ៉ែនតាសុទ្ធតែសមជាមួយនឹងទម្រង់បែបនេះ។ 

វ៉ែនតាដែលសាកសមសម្រាប់អ្នកបំផុតគឺវ៉ែនតាដែលមានកញ្ចក់រាងការ៉េ រាងចតុកោណ ឬរាង៨ជ្រុង។

វ៉ែនតាដែលអ្នកមិនគួរជ្រើសយកគឺវ៉ែនតាដែលមានដងនិងរឹមតូចព្រោះវាធ្វើឱ្យមុខកាន់តែតូច។

(រូបតំណាង)

ប្រភពដើម

ប្រែសម្រួលដោយ៖ ស្អាតបែបធម្មជាតិ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

ទូច បូយឿន

· 2022-01-24

😍😍

SL 11

· 2022-01-23

💙💙

បងរិត គ្មានតម្លៃ

· 2022-01-23

Hi

  • 1
ទៅកាន់