
Lookingtoday
· 2022-01-20
អត្ថប្រយោជន៍ ១០យ៉ាង នៃការទទួលទានផ្លែត្រសក់ នៅពេលព្រឹក
#ការទទួលទាន# #អត្ថប្រយោជន៍# #សុខភាព# #ផ្លែត្រសក់# #របបអាហារ#
8009
អ្នកណាៗក៏ស្គាល់ផ្លែត្រសក់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពី អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយ ឲ្យមានភាពត្រជាក់ ផ្តល់ជាតិសំណើមដល់រាងកាយ និងជួយសម្រកទម្ងន់ផងដែរ។
ការផឹកទឹកត្រសក់ នៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុត ដើម្បីទាញយកវីតាមីន និងសារធាតុរ៉ែ សំខាន់ៗ។ ក្រៅពីនេះ ការទទួលទានត្រសក់ នៅពេលព្រឹកជាទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗរាប់ភ្លេច។
ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសារធាតុដែលអាចការពារ មិនឲ្យកោសិកាមានការបំផ្លាញ ដោយសារតែរ៉ាឌីកាល់សេរី។ ត្រសក់ ពោរពេញទៅដោយអុកស៊ីដង់ដូចជា វីតាមីន C បេតាការ៉ូទីន ម៉ង់ហ្គាណែស និងសារធាតុប្រឆាំង អុកស៊ីតកម្មមួយចំនួនដូចជា flavonoidsជាដើម។
ការពារជំងឺមហារីក បន្ថែមលើសពីសារធាតុ ប្រឆាំងអុកស៊ីតកម្ម ត្រសក់ក៏មានផ្ទុក សមាសធាតុជាច្រើនហៅថា cucurbitacin និងសារធាតុបំប៉នដែលហៅថា lignans មានតួនាទីសំខាន់ក្នុងការការពារ អ្នកពីជំងឺមហារីក។ សារធាតុ Fisetin flavonoids ដែលរកឃើញនៅក្នុងត្រសក់ អាចជួយពន្យឺតការវិវត្តទៅជា ជំងឺមហារីកក្រពេញប្រូស្តាត។
កាត់បន្ថយសម្ពាធឈាម មូលហេតុចម្បងនៃសម្ពាធឈាមខ្ពស់ គឺការទទួលទានអំបិច្រើនពេក ហើយទទួលទានប៉ូតាស្យូមតិច។ ជាតិអំបិលលើសកម្រិត អាចបណ្តោលឲ្យរាងកាយ មានផ្ទុកសារធាតុរាវច្រើន ដែលបង្កើនសម្ពាធឈាម។ ប៉ូតាស្យូម នៅក្នុងត្រសក់ គឺជាសារធាតុអេឡិចត្រូលីត្រ ដែលអាចជួយគ្រប់គ្រង កម្រិតនៃជាតិសូដ្យូម ដែលរក្សាទុកក្នុងតម្រងនោម បាន។
ស្បែកមានសុខភាពល្អ ទឹកត្រសក់ អាចជួយសម្រាលស្បែកពីខាងក្នុង និងខាងក្រៅ ឲ្យមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ រាងកាយរបស់អ្នកអាចរក្សាជាតិសំណើម និងជួយលុបបំបាត់ ជាតិពុលចេញពីរាងកាយ។
រក្សាសុខភាពឆ្អឹង ទឹកត្រសក់មានផ្ទុកវីតាមីន K ខ្ពស់ ដែលអាចផ្តល់ឲ្យអ្នកប្រហែលជា ១៩ភាគរយប្រចាំថ្ងៃ។ វីតាមីន K អាចជួយបង្កើតប្រូតេអ៊ីន ដែលចាំបាច់ដើម្បីបង្កើតឆ្អឹង និងជាលិកាដែលមានសុខភាពល្អ និងជួយរំលាយឈាមមិនឲ្យកក។
សម្រកទម្ងន់ ការទទួលទានទឹកត្រសក់ អាចជួយកាត់បន្ថយ កាឡូរីច្រើនពីរបបអាហារ។ មិនតែប៉ុណ្ណោះ វាអាចបង្កើនការរំលាយអហាររបស់អ្នក និងកាត់បន្ថយចំណង់អាហារផងដែរ។
ពង្រឹងសាច់ដុំ ទឹកត្រសក់ មិនត្រឹមតែល្អសម្រាប់ ស្បែកប៉ុណ្ណោះទេ វាក៏អាចជួយពង្រឹងសាច់ដុំ ឲ្យមានភាពរឹងមាំផងដែរ។ ការទទួលទានទឹកត្រសក់ជារៀងរាល់ថ្ងៃ អាចជួយសម្រួលសាច់ដុំឡើងវិញ បន្ទាប់ពីធ្វើលំហាត់ប្រាណ និងបង្កើនសុខភាពរាងកាយ។
ប្រសើរសម្រាប់សុខភាពខួរក្បាល សារធាតុបំប៉ន នៅក្នុងទឹកត្រសក់ គឺជាសារធាតុប្រឆាំងការរលាក ដែលធ្វើឲ្យប្រសើរឡើង នូវមុខងារនៃខួរក្បាល និងការចង់ចាំ។ ការសិក្សាមួយចំនួនបានលើកឡើងថា ទឹកត្រសក់ អាចជួយការពាររាងកាយ ឲ្យរួចផុតពីជំងឺភ្លេចភ្លាំង និងរក្សាមុខងារខួរក្បាលឲ្យមានសុខភាពល្អ។
កម្ចាត់ខ្យល់ដង្ហើមមិនល្អ ទឹកត្រសក់ មានប្រសិទ្ធភាពជួយឲ្យ រាងកាយមានភាពត្រជាក់ និងការពារដង្ហើមអាក្រក់។ ទឹកត្រសក់អាចបង្កើនទឹកមាត់ និងបំបាត់ក្លិនមិនល្អដែល បណ្តោលមកពីបាក់តេរីក្នុងមាត់។
គាំទ្រដល់ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ អាចការពារបញ្ហាសុខភាពជាច្រើនដូចជា ការរំលាយអាហារ និងបញ្ហារលាកក្រពះ។ ការផឹកទឹកត្រសក់អាចជួយ ជំរុញឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អ ដោយសារតែជាតិសរសៃខ្ពស់ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)