បង្ហោះផ្សាយ

ខ្មែរ

Jane Novel

· 2022-02-14

ស្នេហ៍ក្នុងភ្លើងគំនុំ ភាគទី១១

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

2052

"ទេ!!ឆាប់ចេញពីយើងទៅ!!ចេញទៅ!!ពួកអាតិរិច្ឆាន នាងស្រែកផងជេរផង ព្យាយាមរើបម្រាស់មិនព្រមចាញ់ងាយៗ។

"ស្ងាត់ទៅស្រីចង្រៃ ថ្លង់ណាស់"វាក៏ដាល់ពោះនាងមួយទំហឹងធ្វើអោយស្រីតូចចុកឆ្អល់ សឹងតែទ្រាំមិនបាន។

"លេង!!លេងយើងទៅ!! ហុឹក!"ហេរ៉ានិយាយដោយសម្លេងខ្សាវៗសឹងតែស្តាប់មិនបាន។

ផាំង!!សម្លេងធាក់ទ្វារចូលមកមួយទំហឹង ធ្វើអោយពួកវាងាកទៅមើលគ្រប់គ្នា។

"ចៅហ្វាយ!!"ពួកវាឧទានឡើងព្រមទាំងហក់ចុះពីលើគ្រែព្រមគ្នាយ៉ាងលឿន។


រូបតំណាង

ខាហ៍សៀរ ដើរតម្រង់ទៅរកអ្នករាងស្តើងដែលដេកស្តូកស្តឹងសភាពមើលមិនយល់គេដោះអាវក្រ័ហ្សេរគ្របបិទបាំងរាងកាយរបស់នាងដែលពេលនេះសន្លប់លេងដឹងខ្លួនទៅហើយ។

"អ្នកណាបញ្ជាអោយពួកឯងធ្វើបែបនេះ?"ខាហ៍សៀរងាកមកសម្លឹងមុខពួកវាទាំងបីដោយកែវភ្នែកកំណាចនិងសួរឡើងដោយកំហឹង។

"អុឺ!!គឺ!ចៅហ្វាយ"

ផោង!!ផោង"ផោង!!!និយាយមិនទាន់ចប់ផងគ្រាប់កាំភ្លើងក៏ហោះទម្លុះជើងពួកវាម្នាក់មួយគ្រាប់ដួលនៅក្នុងថ្លុកឈាមគ្រប់គ្នា។

"ចន!!ឯងយកពួកវាទៅសម្លាប់ចោលអោយអស់ទៅធ្វើយ៉ាងណា អោយពួកវាងាប់យ៉ាងវេទនាបំផុត ចំណែកអាម្នាក់នេះ កាត់ដៃរបស់វានិងកាត់អណ្តាតរបស់វាបោះអោយឆ្កែសុី"

(ពីបទដែលឯងហ៑ានលើកដៃទះគូថរបស់នាងនិងថើបនាង)ខាហ៍សៀរបន្តប្រយោគនេះក្នុងចិត្តស្ងាត់ៗគ្រាន់តែនឹកឃើញហេតុការណ៍មុននេះធ្វើអោយគេក្តៅចិត្តឆាវសឹងតែទ្រាំមិនបាន។

"បាទ!ចៅហ្វាយ"ចនតបទទួលបញ្ជាដោយទឹកមុខរាបស្មើ។

"ចៅហ្វាយលើកទោសអោយពួកខ្ញុំផង ខ្ញុំខុសហើយ ដោះលេងពួកខ្ញុំទៅ"

"ដោះលេងអីចឹងឬ?ចុះត្រង់នាងអង្វរពួកឯងអោយដោះលេងនាងម៉េចក៏ពួកឯងនៅតែប្រព្រឹត្ត" គេនិយាយដោយសម្លេងត្រជាក់ស្រេបគួរអោយខ្លាច។

ថារួចខាហ៍សៀរ លើកបីហេរ៉ាចេញពីបន្ទប់របស់ពួកវាតម្រង់ទៅបន្ទប់របស់ខ្លួន ដោយមានកូនចៅនិងអ្នកបំរើចេញមកមើលគ្រប់គ្នា ។

"ពួកឯងនៅសុខមិនចង់ បែរជារកទុក្ខដាក់ខ្លួន"ចនពោលឡើងតិចៗ។

"លោកចន!!សូមអង្វរដោះលេងពួកខ្ញុំទៅ ខ្ញុំខុសហើយ"ពួកវាព្យាបាលអង្វរករឲ្យដោះលេង។

"ពួកឯងជាអ្នកសាង ពួកឯងជាអ្នកទទួលនេះជាច្បាប់ក្នុងក្រុមគ្មានពាក្យថាលើកលេង"

ខាហ៍សៀរបីហេរ៉ាចូលមកក្នុងបន្ទប់របស់ខ្លួនដោយមិនគិតច្រើនថាបន្ទប់នេះមានមនុស្សស្រីប៉ុន្មាននាក់ដែលធ្លាប់ចូលមកនោះទេ ក្រៅពីម្តាយរបស់គេនិងអ្នកបម្រើគឺគ្មានស្រីណាមានវាសនាបានចូលកុ្នងបន្ទប់ផ្ទាល់ខ្លួនរបស់គេឡើយ តែគេមិនខ្វល់ច្រើនគេដាក់នាងទៅលើគ្រែថ្នមៗ រួចក៏ដើរចូលទៅក្នុងបន្ទប់ទឹក មួយសន្ទុះក្រោយមកគេក៏កាន់ចានដាក់ទឹកនិងកូនកន្សែងតូចមួយដើរមកដាក់បង្គុយក្បែរនាងម្តងទៀត។ ខាហ៍សៀរ ពូតកន្សែងអោយអស់ទឹករួចក៏យកមកផ្តិលលើផ្ទៃមុខស្រស់ស្អាតរបស់នាងតិចៗតាំងពីកើតមកនេះជាលើកទីមួយហើយដែលគេជូតខ្លួនអោយមនុស្សស្រី គេបន្តជូតចុះមកដល់ដើមកសរខ្ចីដែលពេលនេះមានស្នាមរោលក្រហមព្រឿងៗប្រហែលជាស្នាដៃរបស់ពួកអាតិរិច្ឆានអស់នោះហើយ។ អ្នកកំលោះក្តាប់កន្សែងណែនដៃ កែវភ្នែកឆាបឆេះមួយរំពេច គេក៏មិនយល់ពីខ្លួនឯងដូចគ្នាថាហេតុអ្វីគេត្រូវមានអារម្មណ៍ខឹងមានអារម្មណ៍មួរម៉ៅបែបនេះ? ទាំងដែលនេះជាអ្វីដែលគេចង់បានមិនអញ្ចឹង?អ្នកកំលោះក្រវីក្បាលតិចៗ បណ្តេញអារម្មណ៍ឆ្អួតៗចេញពីខ្លួន អារម្មណ៍បែបនេះវាជាអ្វីទៅ? មានតែសំណួរតែគ្មានចម្លើយ។

"ឯងកុំចិត្តទន់អោយសោះណាខាហ៍សៀរនាងគឺជាសត្រូវរបស់ឯង ដែលឯងជួយនាងមិនមែនមកពីអាណិតនាងទេ តែមកពីឯងចង់បំផ្លាញនាងដោយផ្ទាល់ដៃចង់ធ្វើអោយនាងឈឺចាប់វេទនានៅក្រោមដៃរបស់ឯងតែម្នាក់គត់"

រូបតំណាង

អ្នកកំលោះតឿនខ្លួនឯងតិចៗ គេលើកហេតុផលដើម្បីកាន់ជើងខ្លួនឯងទាំងដែលក្នុងចិត្តមិនបានគិតបែបនោះ ខាហ៍សៀរ ជូតដើមកនាងខ្លាំងៗហាក់ដូចជាចង់លុបស្នាមក្រហមនោះចេញអោយអស់យ៉ាងអញ្ចឹង គេបន្តធ្វើបែបនោះមួយសន្ទុះក៏ទាញភួយឡើងដណ្តប់អោយនាងរួចក៏ដើរចេញទៅក្រៅដើម្បីប្រាប់អោយអ្នកបម្រើមកចាត់ការបន្ត បើគេធ្វើវាបន្តគឺខ្លាចថាគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។

ហេរ៉ាបើកភ្នែកឡើងតិចៗក្រោយពីសន្លប់អស់ជាច្រើនម៉ោង កែវភ្នែកមូលក្លុំសម្លឹងមើលជុំវិញបន្ទប់ធំទូលាយដោយអារម្មណ៍ហេងហាងមិនស្រួលក្នុងចិត្ត។នាងក្រោកឡើងស្ទាបអង្អែលជុំវិញខ្លួនតើមានកន្លែងណាខុសប្រក្រតីដែរឬអត់?ព្រោះនាងចាំបានថាមុនពេលសន្លប់គឺនាងត្រូវពួកអស់នោះបំពានរាងកាយ តែវាគ្មានអ្វីខុសប្រក្រតីនោះទេ តែអ្វីដែលប្លែកនោះគឺខោអាវរបស់នាងបាត់ទៅណាអស់ហើយ?ហេតុអីបានជានាងមកដេកនៅក្នុងបន្ទប់នេះទាំងគ្មានសម្លៀកបំពាក់ទៅវិញ?តើមានអ្វីកើតឡើង?ឬមួយក៏.....ទេមិនពិតទេ នេះនាងត្រូវពួកអស់នោះបំផ្លាញអស់ហើយឬ?ហេរ៉ាគ្រវីក្បាលទៅមកហាក់ដូចជារវើរវាយ ទឹកភ្នែកជ្រាបដក់ពេញក្រឡង់ភ្នែក ។នាងទាញភួយឡើងដល់ត្រឹមកសំងំខ្សឹកខ្សួលទាំងអារម្មណ៍អួលណែន។

ក្រាក! ហេរ៉ាងាកទៅមើលអ្នកដែលទើបតែចូលមកដោយទឹកភ្នែកនៅតែស្រក់មិនឈប់។

"សមចិត្តលោកណាស់តើមែនទេ?"នាងស្រែកសួរទៅអ្នកកំលោះដោយអារម្មណ៍ឈឺចាប់។

"សមចិត្តស្អីរបស់នាង?"អ្នកកំលោះពោលឡើងដោយទឹកមុខមាំនេះគេខំជួយនាង តែនាងមកនិយាយស្អីភ្លើៗដាក់គេបែបនឹង?តើមិនអោយគេមួរម៉ៅយ៉ាងម៉េចបាន។

សូមរងចាំអានភាគបន្ត

អត្ថបទដោយ:Jane

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Cute Girls

· 2022-04-16

សួស្តីបង សូមរំខានបងជួយចូលទៅអាននិងខមិនក្នុងអត្ថបទខ្ញុំផង ខ្ញុំពិតជាត្រូវការកាជួយពីបងណាស់😊❤️🙏

កែវរតនា

· 2022-02-14

hi

  • 1
ទៅកាន់