
ហ្វ៊ែរី fairy
· 2022-02-21
ប្រលោមលោក: អន្ទាក់ស្នេហ៍កាមទេព (ភាគទី១៦)
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
2929
នីកូឡូ អង្គុយក្នុងឡានដែលជិះសំដៅមកសណ្ឋាគារដោយ មនុស្សជំនិតទាំងពីរនៅកន្លែងបើកខាងមុខ គេលូកដៃយកនាមប័ណ្ណ ដែលនៅក្នុងខោប៉ៅអាវ មកមើលតែបន្តិចរួចហើយឲ្យកូនចៅជំនិត ។
« ម៉ៃឃើល ឯងជួយស៊ើបពីម្នាក់នេះឲ្យខ្ញុំផង មិនបាច់លំអិតពេកទេ តែសុំប្រញាប់បំផុត »
« បាទ លោកនីក » ម៉ៃឃើល ទទួលក្រដាសតូចពីចៅហ្វាយ មកមើលឃើញថាជានាមប័ណ្ណមួយសន្លឹក ។ គេជ្រួញចិញ្ចើមឆ្ងល់ ហេតុអ្វីបានជាចៅហ្វាយរបស់គេ ចង់ស៊ើបពីម្នាក់ហ្នឹង ។ គេមានតួនាទីធ្វើតាមបញ្ជាឲ្យ នីកូឡូ ប៉ុណ្ណោះ គ្មានសិទ្ធិជ្រៀតជ្រែក រឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយ ។ ចំណែកក្នុងនាមប័ណ្ណ មានឈ្មោះ និងមុខតំណែងការងារមិនមែនជារឿងពិបាកក្នុងការស៊ើបដែរ ។

« អរគុណលោក រ៉ាហ្វែល ដែលបានជូនមក » រ៉ាយ៉ា និយាយអរគុណទៅ រ៉ាហ្វែលក្រោយពេលចុះពីឡានរបស់គេ ។
បន្ទាប់ពី នីកូឡូ ត្រឡប់ទៅវិញ រ៉ាយ៉ា បានឱ្យ រ៉ាហ្វែល ទៅប្រាប់គ្រូពេទ្យថានាងចង់ចេញពីមន្ទីរពេទ្យ គ្រូពេទ្យក៏យល់ព្រមឲ្យនេះទៅសម្រាកនៅផ្ទះ ។ រ៉ាហ្វែល ក៏ស្ម័គ្រចិត្តចូលនាងមកផ្ទះ ដោយប្រាប់ថាទុកជាការសុំទោសហើយនាងក៏យកព្រម ។
« បាទមិនអីទេ...តែអ្នកនាង រ៉ាយ៉ា ខ្ញុំអាចសុំលេខទូរសព្ទរបស់នាងបានទេ ? »
« ខ្ញុំគិតថាវាមិនសូវសមទេ ព្រោះយើងទាំងពីរទើបតែស្គាល់គ្នា » នាងបដិសេធជាមួយគេ ព្រោះមិនចង់មានទំនាក់ទំនងអ្វីកើតឡើង មិនដឹងថាបុរសម្នាក់នេះគិតយ៉ាងម៉េចចំពោះនាងទេ ប៉ុន្តែក្នុងចិត្តរបស់នាងគឺមានតែ នីកូឡូ ម្នាក់ប៉ុណ្ណោះ ទោះបីជាត្រូវគេធ្វើឲ្យនាងខូចចិត្តក៏ដោយ។
« អ្នកនាងកុំអាលទាន់ យល់ច្រឡំអី ខ្ញុំគ្រាន់តែសុំលេងអ្នកនាងធម្មតា ក្នុងនាមជាមិត្តតែប៉ុណ្ណោះ ព្រោះប្រហែលពីរបីថ្ងៃទៀត ខ្ញុំអាចនឹងត្រឡប់ទៅកូរ៉េ គិតថាយើងប្រហែលជាទៅជាមួយគ្នាបាន » រ៉ាហ្វែល បកស្រាយឲ្យស្តាប់រួចក៏សើច និង គ្រវីក្បាលតិចៗ ។
« អ៎! គឺបែបហ្នឹងទេអី សុំទោសផងលោក រ៉ាហ្វែលដែលយល់ច្រឡំ » នាងសើចតិចៗ។
បន្ទាប់ពីសុំទោសគេរួច នាងក៏ឲ្យលេខទូរសព្ទទៅគេ ហើយ សូមលាគេ នឹងដើរឡើងទៅខុនដូផ្ទាល់ខ្លួនតែម្នាក់ឯង ។
រ៉ាហ្វែល មើលពីក្រោយខ្នងរបស់រ៉ាយ៉ា រហូតដល់នាងបាត់ពីក្រសែភ្នែក រួចហើយគេក៏លើកទូរស័ព្ទទំនើបរបស់ខ្លួន ខលទៅមនុស្សម្នាក់ទៀត ។

« អាឡូ ស្រីស្អាត ! ពេលនេះបងមានរឿងសំខាន់ចង់ប្រាប់អូន »
( មានរឿងអីមែនទេ បងរ៉ាហ្វ ? ) សំឡេងស្រទន់របស់អ្នកម្ខាងទៀតសួរឡើង ដោយការចាប់អារម្មណ៍ ។
« ថ្ងៃនេះបង បានជួបជាមួយហ្នឹង នីកូឡូ ហាសាន់ »
( អ្ហាស! ) សំឡេងស្រទន់ស្រែកឡើងដោយការភ្ញាក់ផ្អើល ពេលឮនាងស្រែកបែបនេះ រ៉ាហ្វែល ក៏អស់សំណើចនៅដើម រួចរៀបរាប់ប្រាប់រឿងដែលគេឃើញបែបនេះប្រាប់ទៅនាងទាំងអស់ ។
« …គឺបែបនេះឯង »
( អូខេ! អូនយល់ហើយ តែយ៉ាងណាអូនផ្តាំបងមើលថែ រ៉ាយ៉ា ផង ) អ្នកម្ខាងទៀត ប្រាប់ទៅរ៉ាហ្វែលព្រោះពេលនេះនាងនៅឆ្ងាយពីប្រទេសបារាំងមិនជួយអ្វីបាន។
« ទទួលបញ្ជា បាទ » រ៉ាហ្វែល និយាយរួចក៏ មើលមកអេក្រង់ទូរស័ព្ទដោយស្មាមញញឹម មុននឹងបើកឡានទៅកន្លែងស្នាក់របស់ខ្លួន។

តុក...តុក...តុក
សំឡេងគោះទ្វារ ដែលបន្លឺឡើងនៅមុខបន្ទប់ធ្វើការ ធ្វើឲ្យម្ចាស់បន្ទប់ងើបមុខចេញពីឯកសារ មួយសន្ទុះក្រោយមកទ្វារបើក រាងខ្ពស់ធំរបស់ ម៉ៃឃើល ក៏ដើរចូលមក ។ ម៉ៃឃើល អោនគោរពចៅហ្វាយហើយដាក់ឯកសារនៅលើតុធ្វើការធំ ។
« លោកនីក នេះឯកសារដែលលោកត្រូវការ»
« អរគុណ » នីកូឡូ តបខ្លីៗទានសមីនីឯកសារ ចូលមកជិត បន្ទាប់មកក៏ងក់ក្បាលជាការអនុញ្ញាតឲ្យកូនចៅទៅសម្រាក ។
« មានបញ្ហាអ្វីទៀតមែនទេ ? » នីកូឡូ សួរទៅ ម៉ៃឃើល ពេលឃើញគេមិនទាន់ចេញទៅទៀត ។
« បាទ គឺអង្គរក្សដែលការពារអ្នកនាង រ៉ាយ៉ា បានរាយការណ៍មកថា អ្នកនាង រ៉ាយ៉ា ចេញពីមន្ទីរពេទ្យមុននេះបន្តិច ហើយលោក រ៉ាហ្វែល ជាអ្នកជូនទៅខុនដូ បាទ »
« ធ្វើការបានល្អ » នីកូឡូ ប្រាប់ដោយសំឡេងរឹង ។
ពេលរាយការណ៍ប្រាប់ ចៅហ្វាយរួច ម៉ៃឃើល ក៏ឱនក្បាលគោរពលា ចៅហ្វាយ រួចដើរចេញពីបន្ទប់ ។
នីកូឡូ សម្លឹងមើលតួអក្សរនៅក្នុងក្រដាសយ៉ាងល្អិតល្អន់ វាគ្រប់គ្រាន់តាមដែលគេត្រូវការ ។ រ៉ាហ្វែល រ៉េនន័រ អាយុ ២៧ឆ្នាំ កំពស់ ១៩០ សង់ទីម៉ែត្រ ជាមេធាវីល្បីឈ្មោះម្នាក់អ៊ីតាលី ។ មានឪពុកជាប្រធានអចលនទ្រព្យ ជាជនជាតិអ៊ីតាលី និង ម្ដាយជាជនជាតិកូរ៉េ ។ គោលបំណងដែលមក ប្រទេសបារាំង គឺដើម្បីនិយាយមុខជំនួញរបស់ឪពុកគេ ហើយជួបគ្នាជាមួយ រ៉ាយ៉ា ពេលសន្លប់មកឡាននេះឯង ។
« មិនមែនជាមនុស្ស ដែលស្គាល់គ្នាគួរតែគ្មានបញ្ហា » នីកូឡូ ញញឹមចុងមាត់ធូរទ្រូង ពេលដឹងថា រ៉ាយ៉ា និង រ៉ាហ្វែល ទើបតែស្គាល់គ្នា ទោះជាប្រវត្តិរបស់ប្រវត្តិរបស់ រ៉ាហ្វែល មិនធម្មតាដោយ ។
នីកូឡូ យកសំណុំប្រវត្តិរបស់ កំលោះកូនកាត់ ដាក់ចូលក្នុងថតតុ មុននឹងដើរចេញពីបន្ទប់ធ្វើការដើម្បីទៅរក រ៉ាយ៉ា ម្ដងទៀត ដោយមាន ជេសាន់ និង ម៉ៃឃើល ដើរតាមពីក្រោយ ។
« ទៅខុនដូរបស់ យ៉ា » នីកូឡូ ប្រាប់កូនចៅជំនិត ហើយឡានទំនើបរបស់ខ្លួនក៏ចេញសណ្ឋាគារ ទៅខុនដូរបស់ រ៉ាយ៉ាភ្លាម ។
សូមរង់ចាំអានភាគបន្ត…!
និពន្ធដោយ : ហ្វ៊ែរី-Fairy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំណេះដឹងពិតប្រាកដ ប្រៀបដូចនឹងទឹកហ្វឺត

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

ប្ដីស្រវឹងស្រារករឿងឈ្លោះ ឈានដល់ការធ្វើសកម្មភាពយកកាំបិតចុងស្រួច អាករសម្លាប់ប្រពន្ធ និងកូនតូចអាយុ ៩ខែ

បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?

យោបល់ទាំងអស់ (2)
Far Kh
· 2022-03-01
🥰🥰🥰
simie
· 2022-02-21
😍
- 1
ទៅកាន់