បង្ហោះផ្សាយ

ខ្មែរ

TNAOT Morning

· 2022-02-22

ឆ្ងល់អត់! មូលហេតុអ្វីបានជាគេត្រូវតាំងព្រះភូមិនៅមុខផ្ទះ

#ជំនឿ# #អបិយជំនឿខ្មែរ# #ការតាំងព្រះភូមិ#

6129

ព្រះភូមិ គឺជាទេវតាមួយអង្គដែលនៅចាំមើលថែរក្សាម្ចាស់ផ្ទះ ការដាក់តាំងព្រះភូមិ ចាំបាច់ត្រូវមានគោលការច្បាស់លាស់ទើបនឹងនាំនូវសិរីសួស្តីមកឲ្យម្ចាស់ផ្ទះ ។ តាមតម្រាហុងស៊ុយ បានពោលថា ការដាក់តាំងព្រះភូមិត្រូវដាក់នៅទិសអមង្គលរបស់ម្ចាស់ផ្ទះឯកម្ពស់ខ្ពស់ ពីផ្ទៃរាប់ទៅដល់បាតលើនរាន ( កន្លែងដាក់របស់របរថ្វាយទេវតា ) គឺកម្ពស់ស្មើភ្នែករបស់ ម្ចាស់ផ្ទះ ចំពោះទិសបែរមុខរបស់ព្រះភូមិតមាបានបញ្ញត្តិទុកថាទិសមង្គលមានតបីត ប៉ុណ្ណោះគឺ ទិសខាងបូព៌ា (ទិសខាងកើត) ទិសឥសាន្ត(ខាងកើតឆៀងខាងជើង) ទិសឧត្តរ(ខាង ជើង)តែប៉ុណ្ណោះ ។ ចំណែកទីតាំងមានដូចខាងក្រោម៖

(ប្រភពរូបភាពពី Facebook) 

១-បើផ្ទះបែរមុខទៅទិសខាងកើត គួរយកសាលព្រះភូមិទុកនៅទិសអាគ្នេយ៍(ខាងកើតឆៀងខាងត្បូង) បែរមុខសាលព្រះភូមិទៅទិសខាងជើង ។ 

២-បើផ្ទះបែរមុខទៅទិសខាងលិច គួរយកសាលព្រះភូមិទុកនៅទិសពាយ័ព្យ(ខាងលិច ឆៀងខាងជើង) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬទិសខាងកើត ។

៣-បើផ្ទះបែរមុខទៅទិសខាងជើង គួរយកសាលព្រះភូមិទុកនៅទិសពាយ័ព្យ(ខាងលិច

ឆៀងខាងជើង) ឬទុកនៅទិសឥសាន្ត(ខាងកើតឆៀងខាងជើង)បែរមុខសាលព្រះភូមិទៅទិស ខាងជើង ។ 

៤-បើផ្ទះបែរមុខទៅទិសខាងត្បូង គួរយកសាលព្រះភូមិទុកនៅទិសអាគ្នេយ៍(ខាងកើតឆៀងខាងត្បូង) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬទិសខាងកើតក៏បាន ។

៥-បើផ្ទះបែរមុខទៅទិសខាងកើតឆៀងខាងជើងគួរយកសាលព្រះភូមិទុកនៅទិសបូព៌ (ខាងកើត) បែរមុខសាលព្រះភូមិទៅទិសខាងជើង មុខសាលព្រះភូមិទៅទិសខាងកើតក៏បាន ។ ឬយកសាលទុកនៅមុំផ្ទះទិសខាងជើងបរ

៦- បើផ្ទះបែរមុខទៅទិសខាងលិចឆៀងខាងជើងគួរយកសាលព្រះភូមិទុកនៅទិសឧត្តរ (ខាងជើង)មុំរបស់ផ្ទះឬយកសាលទុកនៅមុំផ្ទះទិសខាងលិចបែរមុខសាលព្រះភូមិទៅទិស ខាងជើងដោយត្រង់ ។ 

៧-បើផ្ទះបែរមុខទៅទិសខាងកើតឆៀងខាងត្បូងគួរយកសាលព្រះភូមិទុកនៅទិសបូព៌

(ខាងកើត)មុំរបស់ផ្ទះបែរមុខសាលព្រះភូមិទៅទិស ទិសឥសាន្ត(ខាងកើតឆៀងខាងជើង) ។ 

៨-បើផ្ទះបែរមុខទៅទិសខាងលិចឆៀងខាងត្បូង យកសាលព្រះភូមិទុកនៅទិសឧត្តរ (ខាងជើង)មុំរបស់ផ្ទះ បែរមុខសាលព្រះភូមិទៅទិសបូព៌(ខាងកើត)ឬទិសឧត្តរ(ខាងជើង) ក៏បាន ៕

យោងតាមសៀវភៅ មហាសង្ក្រាន្ត ខ្មែរ ចិន សកល 

ដោយ ឯកឧត្តម អ៊ឹម បុរិន្ទ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (13)

bong Vannda

· 2022-10-31

😍

មិត្ត1000178170

· 2022-07-13

😍😍

Jendy1000090382

· 2022-07-11

🙂😷

Seng Sopha

· 2022-05-16

😍😍😍

Chhin SoK Khet

· 2022-03-08

wow

konkmer

· 2022-02-26

🤗🤗

seyhakpt

· 2022-02-25

😍

ជុន ចន្ធា

· 2022-02-23

🤗🤗

Rotanak Big

· 2022-02-23

😍😍😍😍

Yann Pahnn

· 2022-02-23

ឆ្ងល់អត់ ! មូលហេតុអ្វីបានជាគេត្រូវតាំងព្រះភូមិនៅមុខផ្ទះ

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

សុជាតិ ID32557271

· 2022-02-23

hello

Leang Ah

· 2022-02-23

😍😘

  • 1
ទៅកាន់

ការណែនាំពិសេស